យុវវ័យ
គុណសម្បត្តិ​ផ្ទាល់ខ្លួន


« គុណសម្បត្តិ​ផ្ទាល់ខ្លួន » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ២៩–៣៦

« គុណសម្បត្តិ​ផ្ទាល់ខ្លួន » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ទំព័រ ២៩–៣៦

គុណសម្បត្តិ​ផ្ទាល់ខ្លួន

ចូរ​ចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ​គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ( គ. និង ស. ១៨:១០ ) ។

ខ្ញុំ​មាន​តម្លៃ​ដែល​ពុំ​អាច​កាត់ថ្លៃ​បានជាមួយ​នូវ​បេសកកម្ម​ដ៏​ទេវភាព​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ព្យាយាម​បំពេញ ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​ដែល​តម្រូវ​ឲ្យមាន

សូម​បំពេញ​បទពិសោធន៍​នៃ​គុណសម្បត្តិ​ដែល​តម្រូវ​ឲ្យ​មាន​ទាំងបី​​ដូច​ខាងក្រោម​នេះ ។ សូម​ឲ្យ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ចុះ​ហត្ថលេខា និង​ចុះ​កាលបរិច្ឆេទ​លើ​បទពិសោធន៍​នីមួយៗ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។

  1. អ្នក​គឺជាបុត្រីនៃព្រះវរបិតាសួគ៌ ទ្រង់ស្គាល់ ហើយ​ស្រឡាញ់​អ្នក ។ សូម​អាន ទំនុក​តម្កើង ៨:៤–៦; យេរេមា ១:៥; យ៉ូហាន ១៣:៣៤; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០; អ័ប្រាហាំ ៣:២២–២៣; និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០ ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​អំពី​របៀប​ដែល​បទគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​ថា ព្រះវរបិតាសួគ៌​ស្គាល់​អ្នក ស្រឡាញ់​អ្នក និង​គិតគូរ​ដល់​អ្នក ។

  2. សូម​រៀន​អំពី​សារសំខាន់​នៃ​ពរជ័យ​លោក​អយ្យកោ​ដោយ​ការសិក្សា​អំពី​ពរជ័យ​ទាំងនេះ​នៅក្នុង ពិត​ចំពោះ​សេចក្ដី​ជំនឿ និង​សុន្ទរកថា​ក្នុង​​សន្និសីទ​ថ្មីៗ ។ សូម​ស្វែងរក​ពី​មូលហេតុ​ដែល​ពរជ័យ​ទាំងនេះ​ត្រូវបាន​ប្រទាន​ឲ្យ ហើយ​ថា​នរណា​ជា​អ្នក​ផ្ដល់​ឲ្យ ។ សូម​ពិភាក្សា​ជាមួយ​នឹង​ឪពុក​/ម្ដាយ ឬ​អ្នកដឹកនាំ​ក្នុង​សាសនាចក្រ​អំពី​របៀប​រៀបចំ​ទទួល​ពរជ័យ​លោកអយ្យកោ និង​របៀប​ដែល​វា​អាច​បង្រៀន​អ្នក​អំពី​តម្លៃ និង​អត្តសញ្ញាណ​របស់​អ្នក ព្រម​ទាំង​ធ្វើ​ជា​មគ្គុទេសន៍ដឹកនាំអ្នក​ពេញ​មួយ​ជីវិត ។ ប្រសិនបើ​អ្នក​មិន​ទាន់បាន​ទទួល​ពរ​របស់​លោកអយ្យកោ​នៅឡើយ សូម​រៀបចំខ្លួន​ដើម្បី​ទទួល​ពរជ័យ​នេះ ។

  3. សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ និង ១២១:៤៥ ។ សូម​ធ្វើ​អ្វី​ដែល​​អ្នក​ទាំងអស់គ្នា​អាច​ដើម្បី​​ស្ថាបនា និង​ធ្វើឲ្យ​មនុស្ស​ដទៃ​មាន​អារម្មណ៍​ថា ពួកគេ​មាន​តម្លៃ​ ។ ជារៀង​រាល់​ថ្ងៃ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ សូម​កត់ចំណាំ​ពី​គុណសម្បត្តិ និង​ឥរិយាបថ​ដ៏​មាន​តម្លៃ​របស់​មនុស្ស​ដទៃ ។ សូម​លើក​សរសើរ​ពី​គុណសម្បត្តិ​ទាំងនោះ​ជា​ពាក្យ​សម្ដី ឬ​ជា​លាយ​លក្ខណ៍​អក្សរ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​បាន​រៀន​​អំពី​​តម្លៃ​របស់​បុគ្គល​ម្នាក់ៗ និង​​ពី​របៀប​ដែល​ទំនុកចិត្ត​របស់​អ្នក​ផ្ទាល់​រីកចម្រើន​ឡើង កាល​អ្នក​ស្ថាបនា​មនុស្ស​ដទៃ ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម

សូម​បំពេញ​បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម​​ទាំងបី​​នេះ ។ អ្នក​អាច​ជ្រើសរើស​ចេញ​ពី​ជម្រើស​ដូច​ខាងក្រោម ឬ​សរសេរ​ចេញ​ពី​គំនិត​របស់​អ្នក​ឲ្យ​បាន​ចំនួន​ពីរ ។ មុន​ពេល​អ្នក​ចាប់ផ្ដើម ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ត្រូវតែ​អនុមតិលើ​កិច្ចការ​ដែល​អ្នក​សរសេរ​ដោយ​ខ្លួន​ឯង​ទាំងនោះ ។ សូម​ឲ្យ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ចុះ​ហត្ថលេខា និង​ចុះ​កាលបរិច្ឆេទ​លើ​បទពិសោធន៍​នីមួយៗ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។

  1. អ្នក​រៀបចំ​ខ្លួន​ពី​ឥឡូវ​នេះ ដើម្បី​បំពេញ​បេសកកម្ម​ដ៏​ពិសេស​មួយ​នៅលើ​ផែនដី​នេះ ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៩ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក សូម​ធ្វើ​បញ្ជី​មួយ​នៃ​សេចក្ដី​សង្ឃឹម និង​សុបិន​ដែល​អ្នក​មាន​អំពី​គេហដ្ឋាន គ្រួសារ និង​ការអប់រំ​នា​ពេល​អនាគត​របស់​អ្នក ព្រមទាំង​រឿង​ដ៏​សំខាន់​មួយ​ចំនួន​ដែល​អ្នក​ចង់​សម្រេច​ឲ្យ​បាន​នៅក្នុង​ជីវិត​របស់​អ្នក រួម​ទាំង​ការក្លាយជា​ភរិយា និង​ម្ដាយ​មួយ​រូប​ផង ។​ បន្ទាប់​មក សូម​សរសេរ​ផែនការ​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​គោលដៅ​ទាំងឡាយ​របស់​អ្នក ។ សូម​ចែកចាយ​ផែនការ​នេះ​ជាមួយ​នឹង​សមាជិក​គ្រួសារ អ្នកដឹកនាំ ឬ​មិត្តភក្ដិ​​​របស់​អ្នក​ម្នាក់ ។

  2. សូម​ចូលរួម​នៅក្នុង​របាំ សុន្ទរកថា តន្ដ្រី ឬ​ការសម្ដែង​ល្ខោន​នៅ​សាលារៀន នៅក្នុង​សហគមន៍​របស់​អ្នក ឬ​នៅ​ព្រះវិហារ ។ តើ​ការចូលរួម​របស់​អ្នក​នៅក្នុង​សកម្មភាព​នេះ​បាន​ពង្រឹង​អារម្មណ៍​របស់​អ្នក​អំពី​គុណសម្បត្តិ​ផ្ទាល់ខ្លួន និង​ទំនុក​ចិត្ត​ផ្ទាល់ខ្លួន​យ៉ាង​ដូចម្ដេច ? សូម​កត់ត្រា​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក ។

  3. នៅពេល​អ្នក​ធ្វើ​ពង្សប្រវត្តិ អ្នក​នឹង​ចាប់ផ្ដើម​​យល់​ពី​អត្តសញ្ញាណ និង​គុណសម្បតិ្ត​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​ទៅ​សួរ​សុខទុក្ខ​សាច់ញាតិ​ដែល​នៅរស់​របស់​អ្នក​ដើម្បី​ទទួល​បាន​ព័ត៌មាន​​អំពី​ពង្សប្រវត្តិ​របស់​អ្នក​ឲ្យ​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ បន្ទាប់មក សូម​បំពេញ​តារាង​ពង្សាវលី​ក្រុម​គ្រួសារ​របស់​អ្នក និង​ធ្វើ​បញ្ជី​ពិធីបរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​បំពេញ​​ហើយឲ្យ​បុគ្គល​ម្នាក់ៗ ។

  4. ព្រះវរបិតា​សួគ៌​បានប្រទាន​​ឲ្យ​អ្នក​នូវ​អំណោយទាន​ពិសេស​ជាច្រើន ។ សូម​អាន កូរិនថូស ទី១ ១២:៤–១២; ១៣; មរ៉ូណៃ ៧:១២–១៣; ១០:៨–១៨; និង គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:១១–២៦ ។ សូម​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ អ្នកដឹកនាំ​ក្រុម​យុវនារី​ម្នាក់ និង​មិត្តភក្ដិ​ម្នាក់​​សរសេរ​នូវ​គុណសម្បត្តិ​វិជ្ជមាន​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​អ្នក ។ សូម​សរសេរ​អំណោយទាន​ទាំងឡាយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក និង​សរសេរ​ពី​របៀប​ដែល​អ្នក​អាច​បន្ដ​អភិវឌ្ឍ​អំណោយទាន​ទាំងនេះ និង​ប្រើ​វា​ដើម្បី​បម្រើ​ដល់​គ្រួសារ​របស់​អ្នក និង​មនុស្ស​ដទៃ​ទៀត ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​​ផ្ទាល់ខ្លួន

គម្រោង​នៃ​គុណសម្បត្តិ

បន្ទាប់​ពី​អ្នក​បាន​បំពេញ​បទពិសោធន៍​នៃ​​​គុណសម្បត្តិ​ផ្ទាល់ខ្លួន​​ទាំង​ប្រាំមួយ​រួច​ហើយ សូម​បង្កើត​គម្រោង​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ។ ការណ៍​នេះ​គួរតែ​ជា​កិច្ចខិតខំ​ដ៏​សំខាន់​មួយ​ដែល​នឹង​ធ្វើ​ឡើង​យ៉ាង​តិច​ណាស់​ដប់​ម៉ោង​ដើម្បី​បញ្ចប់​វា ។ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ជ្រើសរើស​គម្រោង​ដ៏​មាន​អត្ថន័យ​មួយ ។

មុន​ពេល​អ្នក​ចាប់ផ្ដើម សូម​ឲ្យ​ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​​អនុមតិលើ​គម្រោង​នេះ​សិន ។ សូម​សរសេរ​ការវាយ​តម្លៃមួយ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។ ខាងក្រោម​នេះ​គឺជា​យោបល់​មួយ​ចំនួន​អំពី​គម្រោង​នៃ​គុណសម្បត្តិ​មួយ ។

អ្នក​មាន​បេសកកម្ម​ដ៏​ពិសេស និង​ដ៏​ទេវភាព​មួយ​ដើម្បី​ធ្វើ​នៅលើ​ផែនដី​នេះ ហើយ​ត្រូវបាន​ប្រទាន​នូវ​ទេពកោសល្យ​នានា​ដើម្បី​សម្រេច​បេសកកម្ម​នេះ ។ នៅពេល​​អ្នក​បំពេញ​គម្រោង​ខាងក្រោម​នេះ​មួយ នោះ​អ្នក​នឹង​ធ្វើ​ជា​សាក្សី​អំពី​គុណសម្បត្តិ និង​ការរួម​ចំណែក​របស់​មនុស្ស​ដទៃ ព្រមទាំង​ឃើញ​ពី​ឥទ្ធិពល​ដែល​អ្នក​អាច​មាន​ទៅលើ​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត​ផងដែរ ។ សូម​បង្ហាញ​អំណរគុណ​របស់​អ្នក​ដល់​អស់​អ្នក​ដែល​អ្នក​ធ្វើការ​ជាមួយ ហើយ​សូម​កត់ត្រា​ពី​បទពិសោធន៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

  • សូម​ចងក្រង​ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​គ្រួសារ​របស់​អ្នក​ដោយ​សរសេរ​កំណត់ហេតុ​ទុក ប្រមូល​រូបថត និង​ឯកសារ​សំខាន់ៗ​ផ្សេង​ទៀត ។

  • សូម​ចែកចាយ​អំណោយទាន​របស់​អ្នក​មួយ តាមរយៈ​ការបង្ហាត់ ឬ​បង្រៀន​នរណាម្នាក់​អំពី​មុខវិជ្ជា​សិក្សា តន្ដ្រី កីឡា ឬ​ជំនាញ​សិល្បៈ​មួយ ។

  • សូម​អនុវត្ត​គម្រោង​មួយ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​របស់​នរណាម្នាក់​ដែល​ខ្វះខាត​កាន់តែ​ប្រសើរ​ឡើង ។

  • សូម​ដឹកនាំ ឬ​ចូលរួម​នៅក្នុង​ក្រុម​ចម្រៀង ការសម្ដែង ការបង្ហាញ​ទេពកោសល្យ ឬ​ការតាំង​ពិព័រណ៍​​សិល្បៈ​មួយ ។

  • សូម​រៀន​ជំនាញ​ដែល​ពេញ​និយម​លើ​ទីផ្សារ​មួយ ដែល​អាច​ជួយ​អ្នក​នៅក្នុង​ការងារ​បច្ចុប្បន្ន ឬ​នាពេល​អនាគត​ ។

គម្រោង​របស់​ខ្ញុំ​គឺ ៖

ផែនការ​របស់​ខ្ញុំ​ដើម្បី​អនុវត្ត​គម្រោង​របស់​ខ្ញុំ​គឺ ៖

ការអនុមតិ

កាលបរិច្ឆេទ​បញ្ចប់​ដែល​ប៉ាន់ស្មាន

ការវាយ​តម្លៃ​លើ​គម្រោង​របស់​ខ្ញុំ​គឺ ( រួម​បញ្ចូល​ទាំង​អារម្មណ៍ និង​ការយល់ដឹង​​របស់​អ្នក​អំពី​គុណសម្បត្តិ​ផ្ទាល់ខ្លួន​ដែល​បាន​រីកចម្រើន​ផង ) ៖

ហត្ថលេខា​របស់ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ

កាលបរិច្ឆេទ

ម៉ោង​ដែល​បាន​ចំណាយ