« ពាក្យស្លោក និង ស្លាកសញ្ញារបស់ក្រុមយុវនារី » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ២
« ពាក្យស្លោក និង ស្លាកសញ្ញារបស់ក្រុមយុវនារី » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ទំព័រ ២
ក្រុមយុវនារី
ពាក្យស្លោក និង ស្លាកសញ្ញា
ពាក្យស្លោករបស់ក្រុមយុវនារីគឺ « ឈរតំណាងឲ្យសេចក្ដីពិត និងសេចក្ដីសុចរិត » ។ ស្លាកសញ្ញារបស់ក្រុមយុវនារីគឺជាគប់ភ្លើង ដែលហ៊ុមព័ទ្ធដោយពាក្យស្លោករបស់ក្រុមយុវនារី ។ គប់ភ្លើងតំណាងឲ្យពន្លឺនៃព្រះគ្រីស្ទ ដោយអញ្ជើញមនុស្សគ្រប់រូបឲ្យ « មករកព្រះគ្រីស្ទ » ( មរ៉ូណៃ ១០:៣២ ) ។ ពាក្យស្លោកនេះអញ្ជើញក្រុមយុវនារីទាំងអស់ឲ្យកាន់ពន្លឺនៃព្រះគ្រីស្ទ តាមរយៈការធ្វើជាគំរូ និងការបន្ដមានភាពសក្ដិសមដើម្បីចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ហើយទទួលពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។
« ក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ប្រយោជន៍ឲ្យពន្លឺរបស់អ្នកអាចបានទៅជាបមាណីយដល់សាសន៍នានា » (គ. និង ស. ១១៥:៥) ។