យុវវ័យ
តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី នៅពេល​ដែល​ខ្ញុំ​បាន​បញ្ចប់​ការអភិវឌ្ឍ​ខ្លួន ?


« តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី នៅពេល​ដែល​ខ្ញុំ​បាន​បញ្ចប់​ការអភិវឌ្ឍ​ខ្លួន ? » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៨៣–៨៤

« តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី នៅពេល​ដែល​ខ្ញុំ​បាន​បញ្ចប់​ការអភិវឌ្ឍ​ខ្លួន ? » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ទំព័រ ៨៣–៨៤

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី នៅពេល​ដែល​ខ្ញុំ​បាន​បញ្ចប់​ការអភិវឌ្ឍ​ខ្លួន ?

ការបំពេញ​កម្មវិធី​ការអភិវឌ្ឍ​ខ្លួន​គឺជា​ជំហាន​ដ៏​ចាំបាច់​មួយ​នៅក្នុង​ការពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់ ហើយ​រៀបចំ​សម្រាប់​សេចក្ដីសញ្ញា​ទាំងឡាយ​នៃ​​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​បាន​រៀន​ពី​របៀប​ដើម្បី​ធ្វើការ​បេ្ដជ្ញាចិត្ត អនុវត្ត​តាម និង​រាយការណ៍​អំពី​ការអភិវឌ្ឍ​ខ្លួន​របស់​អ្នក ។ ដំណើរការ​នេះ​គួរតែ​បន្ដ នៅពេល​ដែល​អ្នក​បន្ដ​ដើរ​នៅលើ​ផ្លូវទៅ​ព្រះវិហារ​បរិសុទ្ធ និង​បន្ដ​អភិវឌ្ឍ​គុណសម្បត្តិ​ដែល​នឹង​ជួយ​អ្នក​ពេញ​មួយ​ជីវិត​របស់​អ្នក ។ អ្នក​អាច​បន្ដ​ការអភិវឌ្ឍ​ខ្លួន​របស់​អ្នក តាមរយៈ​ការខិតខំ​យក​រង្វាន់​សត្វ​ឃ្មុំ ឬ​ចាប់ផ្ដើម​ការអភិវឌ្ឍ​ខ្លួន​ម្ដង​ទៀត ។

ការខិតខំ​យក​រង្វាន់​សត្វ​ឃ្មុំ

រង្វាន់​កិត្តិយស​រូប​ឃ្មុំ

កាល​ពី​ដើម រង្វាន់​សត្វ​ឃ្មុំ​ជាទី​ស្រឡាញ់​ត្រូវបាន​ផ្ដល់​ឲ្យ​យុវនារី​ដែល​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​លើស​ពី​តម្រូវការ ។ ដើម្បី​បន្ដ​ការអភិវឌ្ឍ​ខ្លួន​របស់​អ្នក អ្នក​អាច​ខិតខំ​យក​រង្វាន់​សត្វ​ឃ្មុំ​មក​ជា​គូនឹង​មេដាយ​នៃ​ការទទួល​ស្គាល់​នូវ​ភាពជា​យុវនារី​របស់​អ្នក ។ អ្នក​អាច​ខិតខំ​យក​រង្វាន់​សត្វ​ឃ្មុំ​ជាទី​ស្រឡាញ់ បន្ទាប់​ពី​បំពេញ​តាម​តម្រូវការ​ទាំងពីរ​ដូច​ខាងក្រោម ៖

  1. អាន​ព្រះគម្ពីរ​មរមន​ម្ដង​ទៀត ។ ទម្លាប់​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃនឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការបំផុស​គំនិត​ផ្ទាល់ខ្លួន ព្រមទាំង​ការដឹកនាំ​ពេញ​មួយ​ជីវិត​របស់​អ្នក ។ ប្រសិនបើ​អ្នក​អាន​គ្រាន់តែ​ប្រាំ​នាទី​ក្នុង​មួយ​ថ្ងៃ នោះ​អ្នក​អាច​អាន​ព្រះគម្ពីរ​មរមន​ចប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

  2. បម្រើ​ដល់​មនុស្ស​ដទៃ​សរុប​ឲ្យ​បាន ៤០ ម៉ោង ។ ប្រសិនបើ​អាច​ធ្វើ​បាន ម៉ោង​មួយ​ចំនួននៃ​ម៉ោង​ទាំងអស់​នេះ​គួរតែ​បញ្ចូល​ទាំង​ការជួយ​ដល់​យុវនារី​ដទៃ​ទៀត​ឲ្យ​ធ្វើការអភិវឌ្ឍ​ខ្លួន​របស់​នាង ។ កិច្ចការ​នេះ​អាច​ធ្វើ​ទៅបាន​ក្រោម​ការណែនាំ​ពី​គណៈប្រធាន​យុវនារី​វួដ ឬ​សាខា ។ នៅពេល​ដែល​អ្នក​ជួយ​យុវនារី​ដទៃទៀត នោះ​អ្នក​អាច​ចង់ ៖

    • ធ្វើ​ជា​មិត្តភក្ដិ​របស់​នាង ។

    • ធ្វើ​ជា​គំរូ​នៃ​បុត្រី​ដ៏​សុចរិត​របស់​ព្រះ ។

    • លើក​ទឹកចិត្ត​នាង​ឲ្យ​ធ្វើការ​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​នាង​ក្នុង​ការជ្រើសរើស​បទពិសោធន៍ និង​គម្រោង​នៃ​គុណសម្បត្តិ​ដែល​សមរម្យ ។

    • ជួយ​នាង​ឲ្យ​ធ្វើតាម​បទពិសោធន៍ និង​គម្រោង​នៃ​គុណសម្បត្តិ​ទាំងឡាយ ។

    • ជួយ​នាង​ឲ្យ​រក្សា​កំណត់ត្រា​អំពី​បទពិសោធន៍ និង​គម្រោង​នៃ​គុណសម្បត្តិ​ទាំងឡាយ ។

    • ជួយ​នាង​ឲ្យ​យល់ពី​​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​​បទពិសោធន៍ និង​គម្រោង​នៃ​គុណសម្បត្តិ​ទាំងនោះ​បង្រៀន ។

    • លើក​ទឹកចិត្ត​នាង​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ហើយ​ពិភាក្សា​ជាមួយ​នឹង​នាង​អំពី​អ្វី​ដែល​នាង​កំពុង​អាន ។

    • លើក​ទឹកចិត្ត​ឲ្យ​នាង​ចែកចាយ​ពី​បទពិសោធន៍ និង​គម្រោង​នៃ​គុណសម្បត្តិ​ជាមួយ​នឹង​គ្រួសារ​របស់​នាង ។

ចាប់ផ្ដើម​ការអភិវឌ្ឍ​ខ្លួន​ម្ដង​ទៀត

អ្នក​អាច​ចាប់ផ្ដើម​កម្មវិធី​ការអភិវឌ្ឍ​ខ្លួន​ទាំងស្រុង​សារជាថ្មី​ម្ដង​ទៀត ហើយ​ទទួល​យក​មេដាយ​នៃ​ការទទួល​ស្គាល់​នូវ​ភាព​ជា​យុវនារី​ទីពីរ ។