យុវវ័យ
កិច្ចការ​ល្អ


« កិច្ចការ​ល្អ » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៥៣–៦០

« កិច្ចការ​ល្អ » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ទំព័រ ៥៣–៦០

កិច្ចការ​ល្អ

ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​ប្រជាជន​នេះ ដើម្បី​ឲ្យ​គេ​អាច​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ( នីហ្វៃ ទី​៣ ១២:១៦ ) ។

ខ្ញុំ​នឹង​ជួយ​មនុស្ស​ដទៃ ហើយ​ស្ថាបនា​នគរ​តាមរយៈ​ការបម្រើ​ដ៏​សុចរិត ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​ដែល​តម្រូវ​ឲ្យមាន

សូម​បំពេញ​បទពិសោធន៍​នៃ​គុណសម្បត្តិ​ដែល​តម្រូវ​ឲ្យ​មាន​ទាំងបី​​ដូច​ខាងក្រោម​នេះ ។ សូម​ឲ្យ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ចុះ​ហត្ថលេខា និង​ចុះ​កាលបរិច្ឆេទ​លើ​បទពិសោធន៍​នីមួយៗ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។

  1. សូម​រៀន​ពី​មូលហេតុ​ដែល​ការបម្រើ​គឺជា​គោលការណ៍​គ្រឹះ​មួយ​នៃ​ដំណឹងល្អ ។  សូម​អាន ម៉ាថាយ ៥:១៣–១៦; ២៥:៣៤–៤០; កាឡាទី ៦:៩–១០; យ៉ាកុប ១:២២–២៧; ម៉ូសាយ ២:១៧; ៤:២៦; និង នីហ្វៃ ទី​៣ ១៣:១–៤ ។ ជាញឹកញាប់ មនុស្ស​ដទៃ​ផ្ដល់​ការបម្រើ​ដែល​អ្នក​មិន​អាច​កត់សម្កាល់​បាន​ឡើយដូចជា ការរៀបចំ​អាហារ ការអាន ឬ​ការស្ដាប់​ដល់​កុមារ​តូចៗ ការកែតម្រូវ​សំលៀក​បំពាក់ ឬ​ការជួយ​ដល់​បងប្អូន​ប្រុស​ស្រី​ណាម្នាក់ ។ ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ សូម​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​អំពី​សកម្មភាព​បម្រើ​ដ៏​ស្ងប់ស្ងាត់​ដែល​សមាជិក​គ្រួសារ​របស់​អ្នក និង​មនុស្ស​ដទៃ​បាន​ធ្វើ ។ សូម​លើក​សរសើរ​ដល់​ការបម្រើ​របស់​ពួកគេ​តាម​របៀប​ដ៏​មាន​ន័យ​នានា ។

  2. ការបម្រើ​គឺជា​គោលការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​គ្រួសារ ។ សូម​ជួយ​រៀបចំ​បញ្ជី​មុខម្ហូប​ដល់​គ្រួសារ​របស់​អ្នក ទៅ​ទិញ​ម្ហូប និង​រៀបចំ​គ្រឿង​ម្ហូប​ខ្លះៗ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ ។ អំឡុង​ពេល​នោះ សូម​ជួយ​គ្រួសារ​របស់​អ្នក​ឲ្យ​ជួប​បរិភោគ​អាហារ​ជុំ​គ្នា ។ សូម​រាយការណ៍​ដល់​ថ្នាក់​រៀន​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ។

  3. សូម​អាន ម៉ូសាយ ១៨:៧–១០ ហើយសរសេរ​របៀប​បី​យ៉ាង​ដែល​អ្នក​អាច​លួងលោម​ដល់​មនុស្ស​ដទៃ ឬ​ជួយ​ពួកគេ​ឲ្យ​ទ្រាំ​ទ្រ​នឹង​បន្ទុក​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក ។ សូម​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​សរសេរ ហើយ​ប្រាប់​ដល់​សមាជិក​គ្រួសារ ឬ​អ្នកដឹកនាំ​ម្នាក់​អំពី​បទពិសោធន៍ និង​របៀប​ដែល​ឥរិយាបថ និង​ការយល់ដឹង​របស់​អ្នក​បាន​ផ្លាស់ប្ដូរ ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម

សូម​បំពេញ​បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម​​ទាំងបី​​នេះ ។ អ្នក​អាច​ជ្រើសរើស​ចេញ​ពី​ជម្រើស​ដូច​ខាងក្រោម ឬ​សរសេរ​ចេញ​ពី​គំនិត​របស់​អ្នក​ឲ្យ​បាន​ចំនួន​ពីរ ។ មុន​ពេល​អ្នក​ចាប់ផ្ដើម ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ត្រូវតែ​អនុមតិលើ​កិច្ចការ​ដែល​អ្នក​សរសេរ​ដោយ​ខ្លួន​ឯង​ទាំងនោះ ។ សូម​ឲ្យ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ចុះ​ហត្ថលេខា និង​ចុះ​កាលបរិច្ឆេទ​លើ​បទពិសោធន៍​នីមួយៗ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។

  1. សូម​បង្រៀន​​មេរៀន​មួយ​អំពី​ការបម្រើ​នៅក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ឬ​នៅក្នុង​ការប្រជុំ​ផ្សេង​ទៀត ។ សូម​ប្រើ​រូបភាព តន្ដ្រី គំរូ ឬ​ការសម្ដែង​នៅក្នុង​មេរៀន​របស់​អ្នក ។ អ្នកអាច​ប្រើ​សៀវភៅ​សិក្សា Teaching, No Greater Call ទុក​ជា​ជំនួយ ។

  2. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៦–២៨ ។ សូម​គិត​ពី​របៀប​ដែល​យុវនារី​ម្នាក់ ក៏​ដូចជា​ភរិយា និង​ម្ដាយ​ម្នាក់​អាច​អនុវត្ត​តាម​បទគម្ពីរ​នេះ​នៅក្នុង​គ្រួសារ​របស់​គាត់ ។ សូម​អភិវឌ្ឍ​គន្លង​នៃ​ការបម្រើ​មួយ​នៅក្នុង​ជីវិត​របស់​អ្នក ដោយ​ការជ្រើសរើស​សមាជិកគ្រួសារ​ម្នាក់​​ដែល​អ្នក​អាច​ជួយ​បាន ។ សូម​​បម្រើ​ដល់​បុគ្គល​នោះ​យ៉ាង​ហោច​ណាស់​រយៈពេល​មួយ​ខែ ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​នូវ​សកម្មភាព និង​អារម្មណ៍​របស់​អ្នកអំពី​របៀប​ដែល​ការណ៍​នេះ​បាន​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​បុគ្គល​នោះ ។​

  3. សូម​ចំណាយ​ពេល​យ៉ាង​ហោចណាស់​បី​ម៉ោង​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃដែលមិនមែនជាគ្រួសារ​របស់​អ្នក ។ សូម​សាកសួរ​ប្រធាន​សមាគម​សង្គ្រោះ​វួដ ឬ​សាខា​របស់​អ្នក ឬ​អ្នកដឹកនាំ​សហគមន៍​ម្នាក់​នូវ​យោបល់​ពី​ការបម្រើ ។ ឧទាហរណ៍ អ្នក​អាច​មើល​ថែ​ដល់​កុមារ ពេល​ឪពុក​ម្ដាយ​របស់​ពួកគេ​ចូល​ព្រះវិហារ​បរិសុទ្ធ, ប្រមូល ធ្វើ ឬ​កែកុន​ប្រដាប់​លេង ឬ​ល្បែង​សម្រាប់​ថ្នាក់​ទារកដ្ឋាន, ទទួល​យក​ការចាត់​តាំង​មួយ​ទៅ​សម្អាត​សាលា​ប្រជុំ, ឬ​បំពេញ​កិច្ចការ​មួយ ឬ​អាន​ឲ្យ​មនុស្សចាស់​ជរា ឬ​ជន​ទុរគត​ផ្សេង​ទៀត​ស្ដាប់ ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​នូវ​ប្រតិកម្ម​របស់​បុគ្គល​ដែល​អ្នក​បាន​បម្រើ​នោះ និង​គោលដៅ​ដែល​អាច​មាន​អំពី​ឱកាស​បម្រើ​នា​ពេល​អនាគត​នានា ។

  4. តាមរយៈ​កិច្ចការ​ល្អ​របស់​អ្នក នោះ​មនុស្ស​ដទៃ​នឹង​មើល​ឃើញ​ពីគំរូ​របស់​អ្នក ហើយ​អាច​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ដំណឹងល្អ ។ សូម​អធិស្ឋាន​ដើម្បី​មាន​បទពិសោធន៍​ដូចជា​ពួកអ្នកផ្សព្វ​ផ្សាយ​សាសនា​មួយ ។ សូម​អាន ម៉ាថាយ ២៤:១៤; ២៨:១៩; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨១ ។ សូម​អញ្ជើញ​មិត្ត​ម្នាក់​ដែល​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ឬ​មិត្ត​ម្នាក់​ដែល​មិន​សូវ​សកម្ម​ឲ្យ​ចូលរួម​ការប្រជុំ ឬ​សកម្មភាព​សាសនាចក្រ​ជាមួយ​នឹង​អ្នក ។ សូម​ណែនាំ​មិត្តភក្ដិ​របស់​អ្នក​ដល់​មនុស្ស​ដទៃ ហើយ​ត្រូវ​ប្រាកដ​ថា គាត់​ចូលរួម​​ចំណែក ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​​ដំណឹងល្អ ហើយ​អញ្ជើញ​គាត់​ឲ្យ​មក​ម្ដង​ទៀត ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​​ផ្ទាល់ខ្លួន

គម្រោង​នៃ​គុណសម្បត្តិ

បន្ទាប់​ពី​អ្នក​បាន​បំពេញ​បទពិសោធន៍​នៃ​​គុណសម្បត្តិ​នៃ​កិច្ចការ​ល្អ​​​ទាំង​ប្រាំមួយ​រួច​ហើយ សូម​បង្កើត​គម្រោង​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ។ ការណ៍​នេះ​គួរតែ​ជា​កិច្ចខិតខំ​ដ៏​សំខាន់​មួយ​ដែល​នឹង​ធ្វើ​ឡើង​យ៉ាង​តិច​ណាស់​ដប់​ម៉ោង​ដើម្បី​បញ្ចប់​វា ។ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ជ្រើសរើស​គម្រោង​ដ៏​មាន​អត្ថន័យ​មួយ ។

មុន​ពេល​អ្នក​ចាប់ផ្ដើម សូម​ឲ្យ​ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​​អនុមតិលើ​គម្រោង​នេះ​សិន ។ សូម​សរសេរ​ការវាយ​តម្លៃមួយ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។ ខាងក្រោម​នេះ​គឺជា​យោបល់​មួយ​ចំនួន​អំពី​គម្រោង​នៃ​គុណសម្បត្តិ​មួយ ។

  • សូម​ជួយ​ដាក់​ផែនការ និង​ចូលរួម​ក្នុង​គម្រោង​មួយ​ដើម្បី​សម្អាត ឬ​ធ្វើ​ឲ្យ​សហគមន៍​​របស់​អ្នក​មាន​សោភ័ណភាព ។

  • សូម​ត្រៀម​ខ្លួន​ធ្វើ​ជា​មេផ្ទះ​ម្នាក់ តាមរយៈ​ការប្រមូល​រូបមន្ដ​ម្ហូប ដើរ​ទិញ​ម្ហូប និង​រៀបចំ​អាហារ​សម្រាប់​គ្រួសារ​របស់​អ្នក ។

  • សូម​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ម្នាក់ ដើម្បី​ប្រមូល​ឈ្មោះ​សាច់ញាតិដែល​បាន​ចែកឋាន​ទៅ​មួយ​ចំនួន ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ ។ សូម​ស្វែងរក​ថ្ងៃ​កំណើត និង​ថ្ងៃ​មរណភាព​របស់​ពួកគេ ហើយ​រៀបចំ​ឈ្មោះ​ពួកគេ​ដាក់​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ សូម​ជួយ​ដាក់​ផែនការ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ឲ្យ​សាច់ញាតិ​ទាំងនោះ ។

  • សូម​រៀបចំ​បម្រើ​ដល់​មនុស្ស​ដទៃ​ដោយការទទួល​ការបំពាក់​បំប៉ន​ជំនាញ​មួយ​ដើម្បី​ប្រើប្រាស់​ក្នុង​ស្ថានភាព​មាន​អាសន្ន​ដូចជា សង្គ្រោះ​បឋម ការធ្វើ​ឲ្យ​ដឹង​ខ្លួន​ឡើង​វិញ ឬ​ជំនាញ​សង្គ្រោះ​ជីវិត ។

  • សូម​បម្រើ​មនុស្សដទៃ ។ សូម​ស្ម័គ្រ​ចិត្ត​នៅក្នុង​សហគមន៍, ប្រមូល​សម្ភារ​​ផ្គត់ផ្គង់​តម្រូវការ​សប្បុរសធម៌, ចំណាយ​ពេល​បន្ថែម​ទៀត​ជួយ​ដល់​មណ្ឌល​កុមារ ឬ​មនុស្ស​ចាស់​ជរា, ឬ​បង្ហាត់​បង្រៀន​ក្នុង​សាលារៀន ឬ​ក្នុង​សហគមន៍​របស់​អ្នក ។

គម្រោង​របស់​ខ្ញុំ​គឺ ៖

ផែនការ​របស់​ខ្ញុំ​ដើម្បី​អនុវត្ត​គម្រោង​របស់​ខ្ញុំ​គឺ ៖

ការអនុមតិ

កាលបរិច្ឆេទ​បញ្ចប់​ដែល​ប៉ាន់ស្មាន

ការវាយ​តម្លៃ​លើ​គម្រោង​របស់​ខ្ញុំ​គឺ ( រួម​បញ្ចូល​ទាំង​អារម្មណ៍ និង​ការយល់ដឹង​​របស់​អ្នក​អំពី​កិច្ចការ​ល្អ​ដែល​បាន​រីកចម្រើន​ផង ) ៖

ហត្ថលេខា​របស់ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ

កាលបរិច្ឆេទ

ម៉ោង​ដែល​បាន​ចំណាយ