យុវវ័យ
ថ្នាក់​រៀន និង និមិត្ត​សញ្ញា​របស់​ក្រុម​យុវនារី


« ថ្នាក់​រៀន និង និមិត្ត​សញ្ញា​របស់​ក្រុម​យុវនារី » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៤

« ថ្នាក់​រៀន និង និមិត្ត​សញ្ញា​របស់​ក្រុម​យុវនារី » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ទំព័រ ៤

ក្រុម​យុវនារី​
ថ្នាក់​រៀន និង និមិត្ត​សញ្ញា

ប៊ីហៃ អាយុ ១២ និង ១៣ ឆ្នាំ

ក្រុម​ប៊ីហៃ​គឺជា​និមិត្ត​សញ្ញា​នៃ​សេចក្ដី​សុខដុម សហប្រតិបត្តិការ និង​កិច្ចការ​របស់​ពួកអ្នក​ត្រួសត្រាយ​​សម័យ​ដើម​នៃ​សាសនាចក្រ ។ ក្រុម​ប៊ីហៃ​ក៏​ជា​ងារ​ដំបូង​ដែល​គេ​បាន​ដាក់​ឲ្យ​ក្រុម​យុវនារី​ផងដែរ ។ នៅ​សព្វថ្ងៃ​នេះ ក្រុម​ប៊ីហៃ​រៀន​ធ្វើការ​សហការគ្នា ហើយ​មាន​សេចក្ដី​សុខដុម នៅពេល​ពួកគេ​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ឈរ​ជា​តំណាង​ឲ្យ​សេចក្ដីពិត និង​សេចក្ដី​សុចរិត ។ ពេល​នេះ​គឺជា​ពេល​ដើម្បី « ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ( គ. និង ស. ១១៥:៥ ) ។

ម៉ៃម៉េត អាយុ ១៤ និង ១៥ ឆ្នាំ

ងារ​ម៉ៃម៉េត​សំដៅ​ទៅលើ​ប្រវត្តិសាស្ដ្រសមាគម​អភិវឌ្ឍម៉្ញូតឆល ដែល​យក​លំនាំ​តាម​និមិត្ត​រូបផ្កា​កុលាប ដែល​ជា​និមិត្ត​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ និង​ភាពបរិសុទ្ធ ។ នៅ​សព្វថ្ងៃ​នេះ ម៉ៃម៉េត​រៀន​អំពី​សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ និង​ភាព​បរិសុទ្ធ នៅពេល​ដែល​ពួកគេ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ហើយ​ទទួល​យក និង​អនុវត្ត​តាម​គុណសម្បត្តិ​របស់​ក្រុម​យុវនារី ។

ឡូរ៉ល អាយុ ១៦ និង ១៧ ឆ្នាំ

អស់​ជាច្រើន​សតវត្សរ៍​មក កម្រង​ផ្កា​កិត្តិយស​បាន​ធ្វើ​ជា​កម្រង​ផ្កា​​មួយ​ដែល​ធ្វើ​ចេញ​ពី​ស្លឹក​ដើម​ឈើ​ឡូរ៉ល ។ កម្រង​ផ្កា​នេះ​ត្រូវ​បាន​ប្រគល់​ដល់​អ្នក​ដែល​សម្រេច​បាន​កិច្ចការ​សំខាន់ៗ ដែល​ជា​និមិត្ត​សញ្ញា​កិត្តិយស និង​ស្នាដៃ ។ នៅ​សព្វថ្ងៃនេះ ឡូរ៉ល​កំពុង​បញ្ចប់​ការរៀបចំ​ខ្លួន​របស់​ពួកគេ​ដើម្បី​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ហើយ​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ។