យុវវ័យ
ការទទួល​ស្គាល់​នូវ​ភាព​ជា​យុវនារី


« ការទទួល​ស្គាល់​នូវ​ភាព​ជាយុវនារី » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៧៦

« ការទទួល​ស្គាល់​នូវ​ភាព​ជាយុវនារី » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ទំព័រ ៧៦

ការទទួល​ស្គាល់​នូវ​ភាព​ជាយុវនារី

នៅពេល​ដែល​អ្នក​បំពេញ​កម្មវិធី​ការអភិវឌ្ឍ​ខ្លួន នោះ​អ្នក​នឹង​មាន​សិទ្ធិ​ទទួល​បាន​ការទទួល​ស្គាល់​នៃ​ភាព​ជា​យុវនារី ។ ដើម្បី​ទទួល​បាន​រង្វាន់​នេះ ៖

  • ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ជាប្រចាំ ( នៅ​កន្លែង​ដែល​មាន ) ។

  • រស់នៅ​តាម​បទដ្ឋាន​នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។

  • បំពេញ​បទពិសោធន៍ និង​គម្រោង​នៃ​គុណសម្បត្តិ​នីមួយៗ​សម្រាប់​គុណសម្បត្តិ​ទាំង​ប្រាំបី ។

  • រក្សា​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន ។

  • ចូលរៀន​ថ្នាក់​សិក្ខាសាលា ឬស្វ័យ​សិក្សា ( នៅ​កន្លែង​ដែល​មាន ) ។

  • អាន​ព្រះគម្ពីរ​មរមន​ជា​ប្រចាំ ។

  • កត់ត្រា​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។

រង្វាន់​នេះ​ទទួល​ស្គាល់​នូវ​ភាពសក្ដិសម​របស់​អ្នក និង​ការបំពេញ​តាម​តម្រូវការ​ការអភិវឌ្ឍ​ខ្លួន​ទាំងអស់ ។ ក្នុង​នាម​ជា​អ្នក​ទទួល​រង្វាន់ អ្នក​បង្ហាញ​ថា អ្នក​បាន​ស្ថាបនា​ផ្លូវ​នៃ​ការរីកចម្រើន​មួយ​ក្នុង​ជីវិត​របស់​អ្នក ។ អ្នក​រៀបចំ​ខ្លួន​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ប្រកាន់​ខ្ជាប់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ បម្រើ​ដល់​មនុស្ស​ដទៃ ព្រម​ទាំង​អភិវឌ្ឍ និង​ចែកចាយ​អំណោយទាន និង​ទេពកោសល្យ​ទាំងឡាយ​របស់​អ្នក​ ។ អ្នក​នឹង​ព្យាយាម​ពង្រឹង​គេហដ្ឋាន និង​គ្រួសារ ។

ការទទួលស្គាល់​នូវ​ភាពជា​យុវនារី​អាច​ត្រូវ​ប្រគល់​ឲ្យ​អ្នក​នៅ​ម៉ោង​ប្រជុំ​សាក្រាម៉ង់ ។ បន្ទាប់​ពី​អ្នក​ទទួល​បាន​រង្វាន់​នេះ​ហើយ អ្នក​គួរតែ​បន្ដ​មាន​ភាពស្មោះត្រង់​រស់នៅ​តាម​បទដ្ឋាន​នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន នៅពេល​ដែល​អ្នក​បន្ដ​រៀបចំ​ខ្លួន​ដើម្បី​ចុះ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ អ្នក​នឹង​ទទួល​បាន​សេចក្ដីអំណរ និង​សុភមង្គល នៅពេល​ដែល​អ្នក​ធ្វើ​បែប​នេះ ។

បោះពុម្ព