ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 4


កណ្ឌ​ទី ៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី ចំពោះ​យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ជា​ឪពុក​របស់​លោក នៅ​ភូមិហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​កុម្ភៈ ឆ្នាំ​១៨២៩ (History of the Church, ១:២៨)។

១–៤, ការ​បម្រើ​ដ៏​ក្លាហាន​ជួយសង្គ្រោះ​ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់; ៥–៦, គុណសម្បត្តិ​ដូច​ព្រះ ធ្វើ​ឲ្យ​ពួក​គេ​សម​នឹង​ការងារ​បម្រើ; , ត្រូវ​តែ​ស្វែងរក​ការណ៍​នៃ​ព្រះ។

ឥឡូវ​មើល​ចុះ កិច្ចការ​ដ៏​អស្ចារ្យ​នឹង​ចេញ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ហើយ។

ហេតុ​ដូច្នេះ​ហើយ ឱ​អ្នក​រាល់​គ្នា​ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​បម្រើ​ព្រះ​អើយ សូម​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ឈរ​ដោយ​ឥត​ទោស​នៅ​ចំពោះ​ព្រះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​បម្រើ​ព្រះ នោះ​អ្នក​រាល់​គ្នា​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ហើយ

ត្បិត​មើល​ចុះ ស្រែស​សំព្រុស​ល្មម​ច្រូត​ហើយ ហើយ​មើល​ន៏ អ្នក​ណា​ដែល​លូក​កណ្ដៀវ​របស់​ខ្លួន​ដោយ​កម្លាំង​របស់​ខ្លួន អ្នក​នោះ​ហើយ បាន​ប្រមូល​ទុក ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ឡើយ ប៉ុន្តែ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​ព្រលឹង​ខ្លួន​វិញ

ហើយ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់ ដោយ​ភ្នែក​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ ទើប​ធ្វើ​ឲ្យ​គេ​សម​នឹង​កិច្ចការ។

ចូរ​នឹក​ចាំ​ពី​សេចក្ដី​ជំនឿ គុណធម៌ តម្រិះ សេចក្ដី​អត់​សង្កត់ សេចក្ដី​អត់ធន់ សេចក្ដី​រាប់​អាន​គ្នា​ជា​បង​ប្អូន សេចក្ដី​កោតខ្លាច​ដល់​ព្រះ សេចក្ដី​សប្បុរស សេចក្ដី​ទាប​រាបសា សេចក្ដី​ឧស្សាហ៍​ចុះ។

ចូរ​សូម ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរ​គោះ ហើយ​តែង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា។ អាម៉ែន៕