២០២១
ក្ដីស្រមៃ​របស់​អែលឌើរ ឌៀថើរ
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


ក្ដីស្រមៃ​របស់​អែលឌើរ ឌៀថើរ

បាន​ដកស្រង់​ចេញពី​អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ « Call for Heroes! » ( BYU-Pathway Worldwide devotional ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ​២០២០, byupathway.org/devotionals) ។

រូបភាព
a boy sitting in an airplane cockpit

កាល​នៅ​ពី​ក្មេង អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ចូល​ចិត្ត​មើល​យន្តហោះ ។ លោក​បាន​ស្រមៃ​ថា លោក​កំពុង​បើក​យន្ត​ហោះ​មួយ​ដ៏​ធំ ។

នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​បើក​យន្តហោះ ។

រូបភាព
a family leaving a bombed city

ប៉ុន្តែ​គ្រួសារ​របស់​អែលឌើរ ឌៀថើរ ពុំ​មាន​ប្រាក់​ច្រើន​ទេ ។ ពួកគាត់​គឺជា​ជន​ភៀស​ខ្លួន ហើយ​ត្រូវ​ចាក​ចោល​ផ្ទះ​របស់​ពួកគាត់ពីរ​ដង​ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថ្មី​មួយ ។

រូបភាព
young Dieter delivering packages and watching planes in sky

ខណៈ​ដែល​​ក្មេងៗ​ផ្សេង​ទៀត​កំពុង​លេង អែលឌើរ ឌៀថើរ​បាន​ធ្វើការ​ជា​ក្មេង​ដឹក​ឥវ៉ាន់​ដើម្បី​ជួយ​គ្រួសារ​របស់​លោក ។

ពេល​ខ្លះ លោក​បាន​មាន​អារម្មណ៍​ថា​ក្ដី​ស្រមៃ​របស់​លោក​មិន​អាច​កើត​ឡើង​បាន​ទេ !

រូបភាព
young Dieter studying

ប៉ុន្តែ​នៅ​ពេល​លោក​បាន​ធំ​ដឹង​ក្ដី អែលឌើរ ឌៀថើរ បាន​ខិតខំ​ធ្វើការ​ដើម្បី​សម្រេច​ក្ដីស្រមៃ​របស់​លោក ។ លោក​មាន​សេចក្ដី​ជំនឿ​ថា ព្រះវរបិតា​សួគ៌​នឹង​ជួយ​លោក ។

រូបភាព
Dieter running with other soldiers

លោក​បាន​ចូលបម្រើ​ទ័ព​ជើង​អាកាស ហើយ​បាន​បំពាក់​បំប៉ន​ជា​អ្នក​បើក​យន្តហោះ​ដ៏​ឆ្នើម​ដែល​លោក​អាច​ធ្វើ​ទៅ​បាន ។

រូបភាព
Dieter as a pilot flying a plane

នៅ​ទីបំផុត លោក​បាន​សម្រេច​ក្ដីស្រមៃ​របស់ លោក ។ លោក​បាន​បើក​យន្ត​ហោះ​ដ៏​ធំ​អស់​ជា​ច្រើន​ឆ្នាំ !

រូបភាព
a girl drawing buildings

ប្រហែល​ជា​អ្នក​ឆ្ងល់​ថា​តើ​ក្ដីស្រមៃ​របស់​អ្នក​អាច​កើត​ឡើង​ដែរ​ឬទេ ។

រូបភាព
girl looking at building

វា​ប្រហែល​ជា​ពុំ​ងាយ​ស្រួល​ទេ ប៉ុន្តែ​អ្នកអាច​ធ្វើ​វា​បាន ។

រូបភាព
boy carring backpack and looking strong

អ្នក​អាច​ជួប​នឹង​ឧបសគ្គ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ខ្លាំង ។ ព្រះ​គង់​នៅ​ជាមួយ​អ្នក​នៅ​គ្រប់​ជំហាន !

« ខិតខំ​ធ្វើការ ។ មាន​សេចក្តីជំនឿ ។ មាន​សេចក្ដីសង្ឃឹម ។ ទុកចិត្ត​លើ​ព្រះ ។ ប្រសិន​បើ​អ្នកធ្វើ​ផ្នែក​របស់អ្នក នោះ​រឿង​ទាំងឡាយ​នឹង​សម្រេច​បាន » ។

រូបភាព
Friend, July 2021 Tier 2

រចនា​រូបភាព ដោយ ខេម ខេនដេល

បោះពុម្ព