ប័ណ្ណប្រវត្តិសាសនាចក្រ
សូមកាត់ប័ណ្ណចេញ បត់តាមបន្ទាត់ចុចៗ ហើយបិទវាឲ្យជាប់ ។
ជេន មេននីង ជេមស៍
ឆ្នាំ ១៨២២-១៩០៨
« យើងបានទៅ … ដោយរីករាយក្នុងការច្រៀងបទទំនុកតម្កើង និងការថ្លែងអំណរគុណព្រះ » ។
ដកស្រង់ចេញពីជេមស៍ហ្គូលប៊ើក« The Autobiography of Jane Manning James »Church History ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៣, history.ChurchofJesusChrist.org ។
-
នាងបានចូលជាសមាជិកសាសនាចក្រនៅខុនិកធីខិត ស.រ.អា ។
-
គ្រួសារនាងបានដើរឆ្ងាយជាង ៨០០ ម៉ែលស៍ ( ១២៨៧ គ.ម ) ដើម្បីចូលរួមនឹងពួកបរិសុទ្ធនៅទីក្រុងណៅវូ ។ នៅពេលជើងរបស់ពួកគេចេញឈាម ពួកគេបានអធិស្ឋានសូមការព្យាបាល ហើយព្រះបានឆ្លើយតបទៅនឹងការអធិស្ឋានរបស់ពួកគេ ។
-
យ៉ូសែប ស៊្មីធ បានថ្លែងថានាងមានសេចក្ដីជំនឿដ៏អស្ចារ្យ ។
-
ទោះជានាងបានជួបនឹងឧបសគ្គជាច្រើនក្ដី ក៏នាងនៅតែស្មោះត្រង់ចំពោះដំណឹងល្អពេញមួយជីវិតរបស់នាងដែរ ។
ប៉ាលី ភី ប្រាត្ត
ឆ្នាំ ១៨០៧-១៨៥៧
« ព្រះវិញ្ញាណនៃព្រះអម្ចាស់បានសណ្ឋិតមកលើខ្ញុំ ហើយខ្ញុំបានដឹងថា … ព្រះគម្ពីរ [មរមន] គឺជាព្រះគម្ពីរពិត » ។
Autobiography of Parley P. Pratt( ឆ្នាំ ១៩៣៨ ) ទំព័រ ៣៨ ។
-
នៅពេលលោកបានអានព្រះគម្ពីរមរមនជាលើកដំបូង លោកអានមិនឈប់ទេ ។ លោកអានព្រះគម្ពីរនោះទាំងយប់ទាំងថ្ងៃ ។
-
លោកបានបម្រើបេសកកម្មនៅប្រទេសកាណាដា អង់គ្លេស ឈីលី និងកោះនានានៅប៉ាស៊ីហ្វិចខាងត្បូង ។
-
លោកបានសរសេរទំនុកតម្លើងដែលយើងនៅច្រៀងសព្វថ្ងៃគឺបទ « គ្រាមួយព្រះយេស៊ូវកំសត់ » ( ទំនុកតម្កើង ល.រ. ១១៨ ) ។
-
លោកគឺជាសាវកដំបូងមួយរូបដែលបានហៅនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញ ។