បង្ហាញ និង ប្រាប់
ខ្ញុំបានសួរម៉ាក់របស់ខ្ញុំ ប្រសិនបើខ្ញុំអាចជិះកង់រុញរបស់ខ្ញុំបានឬអត់ ។ គាត់បាននិយាយថា ខ្ញុំអាចជិះបានតែនៅជិតៗហ្នឹងប៉ុណ្ណោះ ។ ខ្ញុំបានទៅឆ្ងាយបន្តិច ហើយក៏វង្វេងផ្លូវ ។ ខ្ញុំមានអារម្មណ៍ខ្លាច ហើយបានអធិស្ឋាន ។ បន្ទាប់មក ខ្ញុំបានស្គាល់កន្លែងខ្លះៗ ហើយបានដឹងថា ខ្ញុំនៅជិតផ្ទះរបស់ខ្ញុំ ។ ខ្ញុំមានអំណរគុណដែលព្រះវរបិតាសួគ៌បានជួយខ្ញុំ ។
ចាក អេស. មានអាយុ ៩ ឆ្នាំ រស់នៅ ម៉ាសាវី ប្រទេសប៉ូឡូញ ។
ខ្ញុំបានធ្វើការសម្រេចចិត្តដើម្បីទទួលបុណ្យជ្រមុជទឹក ហើយខ្ញុំរីករាយដែលខ្ញុំបានទទួលបុណ្យជ្រមុជទឹក ! ការធ្វើការសម្រេចចិត្តត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ។
អាលីស្សា ភី. អាយុ ៩ ឆ្នាំ រស់នៅ ម៉ាសាវី ប្រទេសប៉ូឡូញ ។
ខ្ញុំដឹងថា ខ្ញុំជ្រើសរើសត្រឹមត្រូវ ហើយធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការទទួលបុណ្យជ្រមុជទឹក ។ ក្រោយមក ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងកក់ក្តៅ ។ ខ្ញុំស្រឡាញ់ព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
ស៊ាយអ៊ិន អិម. មានអាយុ ៩ ឆ្នាំ រស់នៅ វ៉ៃកាតូ នូវហ្សើលែន
ប៉ារបស់ខ្ញុំបានបម្រើបុរសពិការភ្នែកម្នាក់ ។ ខ្ញុំចង់ធ្វើអ្វីមួយជូនគាត់ ។ ប៉ារបស់ខ្ញុំជួយខ្ញុំសរសេរចុចៗជាសារដាក់លើក្រដាសកាតុងដោយមានសុវត្ថិភាព ដើម្បីបុរសពិការភ្នែកនោះអាចស្ទាបដោយម្រាមដៃរបស់គាត់ ។ វាសរសេរថា « ព្រះយេស៊ូវស្រឡាញ់ពូ » ។ ខ្ញុំបានយកទៅជូនគាត់ជាមួយប៉ារបស់ខ្ញុំ ។ បុរសពិការភ្នែកនោះបានភ្ញាក់ផ្អើល និងសប្បាយចិត្តជាខ្លាំង ហើយគាត់បានស្ទាបតួអក្សរទាំងនោះ ។
អេមបឺ អែហ្វ. មានអាយុ ៦ ឆ្នាំ រស់នៅ រដ្ឋ យូថាហ៍ ស.រ.អា.
យើងមានអារម្មណ៍ដូចជា នីហ្វៃ នៅពេលយើងធ្វើព្រួញរបស់យើង ។
នៀល និង អារ៉ុន អេច. មានអាយុ ៨ និង ១០ ឆ្នាំរស់នៅ អាឡាស្កា ស.រ.អា.
សាលារបស់ខ្ញុំបានធ្វើការសិក្សាពីចម្ងាយអស់មួយរយៈពីព្រោះតែ កូវីដ-១៩ ។ ខ្ញុំបានធ្វើម៉ូដែលមួយនៃព្រះវិហាររបស់ សាសន៍នីហ្វៃ នៅចម្លោះម៉ោងចេញលេងរបស់ខ្ញុំ ។
សាំយូអែល ជេ. មានអាយុ ៩ ឆ្នាំ រស់នៅ រដ្ឋអូហៃអូ ស.រ.អា.
យើងស្រឡាញ់ព្រះអង្គសង្រ្គោះរបស់យើង ហើយចងចាំទ្រង់ជានិច្ច ។
វៀនកា និង អារិល វី.មានអាយុ ១០ ឆ្នាំ និង ៦ ឆ្នាំ រស់នៅ ខុនឌីណាម៉ាកា ប្រទេសកូឡុំប៊ី ។
ម៉ែរីឌីធ ប៊ី. មាន អាយុ ៧ ឆ្នាំ រស់នៅ ខារ៉ូលីណា ខាងជើង.ស.រ.អា
« ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ក្លារ៉ា ប៊ី មានអាយុ ១១ ឆ្នាំ រស់នៅ មីនីសូតា ស.រ.អា.
« ការយាងមកជាលើកទីពីរ » សាន់ទីអាហ្គោ ស៊ី. មានអាយុ ១១ ឆ្នាំ រស់នៅ សាន់ទីអាហ្គោ ប្រទេស ឈីលី
អេម៉ាសាន់ ជី មានអាយុ ៨ ឆ្នាំ រដ្ឋវ៉ាស៊ីនតោន ស.រ.អា.