បងប្អូនមានកាតព្វកិច្ចដ៏ពិសិដ្ឋ ឲ្យស្រឡាញ់ មើលថែ និងការពារកូនៗរបស់បងប្អូន ។ ការណ៍នេះរួមបញ្ចូលទាំងការការពារពួកគេពីការរំលោភបំពានលើ ផ្លូវកាយ ផ្លូវអារម្មណ៍ និងផ្លូវភេទ ។ សូមបង្រៀនពួកគេពីរបៀបនិយាយថា ទេ និងស្វែងរកជំនួយ នៅពេលពួកគេមានអារម្មណ៍ថាមិនមានសុវត្ថិភាព ។ សូមជួយពួកគេឲ្យដឹងពីការព្រមានមកពីព្រះវិញ្ញាណ ។ ហើយរំឭកពួកគេថា មិនថាមានបញ្ហាអ្វីក៏ដោយ បងប្អូនស្រឡាញ់ពួកគេ ហើយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ គ្រីស្ទក៏ដូច្នោះដែរ ។
វាមិនលឿនពេក ឬយឺតពេកទេ ក្នុងការនិយាយ ពីបព្ហាសំខាន់ទាំងនេះ ! បងប្អូនអាចចាប់ផ្ដើមជាមួយនឹងគំនិតមួយចំនួនពី ទំព័រ ២២–២៤ ។
ពួកយើងស្រឡាញ់បងប្អូន !
ទស្សនាវដ្តី ប្រិយមិត្ត