ជូនចំពោះប្រិយមិត្ត
ពីមុនអ្នកកើតមក អ្នកបានរស់នៅជាមួយព្រះបិតាមាតាសួគ៌ារបស់អ្នក ។ ព្រះវរបិតាសួគ៌បានបង្កើតផែនការមួយសម្រាប់យើងគ្រប់គ្នាឲ្យមកកាន់ផែនដីនេះដើម្បីរៀនសូត្រ និងរីកចម្រើន ។ នេះគឺជាផែនការនៃសុភមង្គល ។ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញផ្លូវដល់យើង ពេលទ្រង់បានយាងមកកាន់ផែនដី ។ ពេលអ្នកជ្រើសរើសធ្វើតាមទ្រង់ នោះអ្នកកំពុងជ្រើសរើសធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ ។ អ្នកកំពុងរីកចម្រើនប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ !
សូមបើកទៅ ទំព័រ ២6 ដើម្បីរៀនបន្ថែមទៀតអំពីផែនការនៃសុភមង្គល ។ បន្ទាប់មកលេងល្បែងកម្សាន្តនៅលើ ទំព័រ ១៦ ។
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត
កន្លែងដែលយើងអានទស្សនាវដ្តី ប្រិយមិត្ត
ឌេនហ្សេល ប៊ី និង អេលបា អ៊ី អាយុ ៨ និង ៩ឆ្នាំ អានទស្សនាវដ្ដី ប្រិយមិត្តជាភាសាអង់គ្លេសនៅផ្ទះ និងនៅព្រះវិហារនៅក្នុង ដាអេសសាឡឹម តង់សានី ។
យើងចូលចិត្តមើលព្រះវិហារបរិសុទ្ធ
អ័ប្រាហាំ ហ្វឺមែនដូ និង អេណុក ធី អាយុ ៧, ១០ និង ៥ឆ្នាំ បានទៅលេង ព្រះវិហារបរិសុទ្ធ ហ្គូដាឡាយ៉ារ៉ា ម៉ិកស៊ីកូជាមួយនឹងឪពុកម្ដាយរបស់ពួកគេ ។
កូនចៀមរបស់ព្រះយេស៊ូវ
ខ្ញុំរីករាយនឹងសកម្មភាពផ្លុំកូនចៀមឲ្យទៅរកព្រះយេស៊ូវ ដកស្រង់មកពីគំនិតនៅក្នុង ចូរមកតាមខ្ញុំ ( ខែកញ្ញា ឆ្នាំ២០២០ ) ។
អារី អេស អាយុ ៤ ឆ្នាំ រដ្ឋតិចសាស ស.រ.អា.