រូបមន្តថ្មីរបស់វីនហ្វ្រេឌ
« ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរស់នៅតាមរបៀបនៃសុភមង្គល » ( នីហ្វៃទី ២ ៥:២៧ ) ។
តើវីនហ្វ្រេឌ គួរដាក់អ្វីនៅក្នុងរូបមន្តរបស់នាង ?
វីនហ្វ្រេឌ បានជួយ ជេជេ ( លោកយាយ ) ធ្វើម្ហូប ។
ជេជេ បាននិយាយថា « អឺ យាយចូលចិត្ត ផ្លែចេក » ។
វីនហ្វ្រេឌ បានឆ្លើយ « ចៅក៏អញ្ចឹងដែរ » ។ « វាជាអាហារដែលចៅចូលចិត្ត ! ចៅចូលចិត្តចេកដែលមានសំបកពណ៌បៃតង ។ ហើយម្រេច និងប៉េងប៉ោះ ។ ប៉ុន្តែចំណុចដ៏សំខាន់នោះគឺទឹកជ្រលក់ » ។
ជេជេ បាននិយាយថា « ដោយសារតែទឹកជ្រលក់ផ្សំគ្រឿងទាំងអស់ចូលគ្នា » ។
ពួកគាត់បន្តហាន់បន្លែ ។ បន្ទាប់មក វីនហ្វ្រេឌ បានដកដង្ហើមធំ ។
« ជេជេ » នាងបានសួរថា « តើលោកយាយអាចសប្បាយចិត្តបានរាល់ថ្ងៃដោយរបៀបណា ? »
ជេជេ បាននិយាយថា « យាយព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយចិត្តរាល់ថ្ងៃ » ។ « ប៉ុន្តែចៅមិនសប្បាយចិត្ត គ្រប់ ពេលទាំងអស់សោះ ។ ភាពសោកសៅគឺជាផ្នែកមួយនៃជីវិតនេះ តើឥឡូវនេះចៅអត់សប្បាយចិត្តទេ មែទេ ?
វីនហ្វ្រេឌ បានងក់ក្បាល ។ « ចៅនឹក តៃតា ( ប៉ា ) ពីព្រោះគាត់ធ្វើការនៅឆ្ងាយណាស់ ។ ហើយចៅនឹកសាលារៀន ពីព្រោះយើងមិនអាចទៅរៀនទេឥឡូវនេះ ។ ហើយចៅនឹកមិត្តភក្តិនៅព្រះវិហាររបស់ចៅ » ។
« ជេជេ និយាយថា វាមិនអីទេដែលអត់សប្បាយចិត្តជាមួយរឿងទាំងអស់នោះ ។ ជីវិតនេះវាមិនមែនងាយស្រួលជានិច្ចនោះទេ ។ ប៉ុន្តែ នៅពេលយាយមិនសប្បាយចិត្ត យាយព្យាយាមធ្វើតាមរូបមន្តសម្រាប់សុភមង្គលរបស់យាយ » ។
« រូបមន្តរបស់លោកយាយ ? »
« គឺដូចជាយាយមានរូបមន្តចម្អិនផ្លែចេកដូច្នោះដែរ យាយក៏មានរូបមន្តដើម្បីមានសុភមង្គលផងដែរ ។ នៅពេលខ្លះ ភាពសោកសៅវាមានទំហំធំពេក ដែលមិនងាយរំសាយភ្លាមៗនោះទេ ។ ប៉ុន្តែជាញឹកញាប់យាយឃើញថា រូបមន្តរបស់យាយគឺជាអ្វីដែលយាយត្រូវការដើម្បីមានអារម្មណ៍ល្អឡើងវិញ » ។
« តើរូបមន្តរបស់លោកយាយគឺជាអ្វីទៅ ? »
ជេជេ បានញញឹម ។ « ហេតុអ្វីចៅមិនរកមើល ក្រែងលោចៅអាចរកឃើញរូបមន្តរបស់ចៅសម្រាប់ខ្លួនចៅ ? ចៅអាចប្ » ។
នៅយប់នោះ កាលដែល វីនហ្វ្រេឌ បានអធិស្ឋាន នាងបានដឹងថា ព្រះវរបិតាសួគ៌បានស្តាប់នាង ។ នាងបានដឹងថា ការអធិស្ឋានធ្វើឲ្យនាងសប្បាយចិត្ត ! នាងបានយកក្រដាសមួយសន្លឹក ហើយបានសរសេរថា រូបមន្តសុភមង្គលរបស់វីនហ្រ្វេឌ ។ ១. អធិស្ឋាន ។ បន្ទាប់មក នាងបានចូលគេង។
នៅព្រឹកស្អែក នាងបានអានព្រះគម្ពីរមរមន ។ ការអានព្រះគម្ពីរក៏ធ្វើឲ្យនាងសប្បាយចិត្តដែរ ។ នាងបានយកក្រដាសរបស់នាងចេញមក ហើយសរសេរ ២. អានព្រះគម្ពីរ ។ បន្ទាប់មក នាងបានមើលទៅព្រះគម្ពីរដែលនាងបានបើក ដើម្បី ៖ « ជឿដល់ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣៣:១០ ) ។
វីនហ្វ្រេឌ បានសរសេរបន្ថែមទៀត ៖ ៣. មានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
វីនហ្វ្រេឌ បានគិតថា ជេជេ មានចិត្តល្អណាស់ដែលបានឲ្យនាងទៅលេង ។ វីនហ្វ្រេឌ បាន ជួប ជេជេ ហើយបាននិយាយថា « អរគុណលោកយាយ ដែលឲ្យចៅនៅជាមួយលោកយាយ » ។
ការនិយាយអរគុណធ្វើឲ្យ វីនហ្វ្រេឌ មានអារម្មណ៍ល្អ ។ នាងបានសរសេរនៅលើក្រដាសរបស់នាងម្តងទៀត ។ ៤. ចូរមានអំណរគុណ ។
បន្ទាប់មក វីនហ្វ្រេឌ បានសួរពួកអ្នកជិតខាងរបស់នាង ប្រសិនបើក្មេងតូចៗអាចមកលេងជាមួយនាងបាន ។ នាងបាននាំប្អូនស្រីរបស់នាង មីលហ្វ្រេឌ និងប្អូនប្រុសរបស់នាង អាល់ហ្រ្វេឌ មក ។ នៅពេលពួកគេឈប់លេងនាងបានហៅក្មេងៗមកអានជាមួយនាង ។ ជេជេ បានពុះផ្លែឪឡឹកចែកក្មេងៗគ្រប់គ្នា ។
ក្រោយមក វីនហ្វ្រេឌ បានទៅលេងមិត្តភក្តិរបស់នាងដែលមានឈ្មោះថា ហ៊េបភី ។ ពួកគេទាំងពីរនាក់បានជួយលាងចានឲ្យម្តាយរបស់ ហ៊េបភី ។ ក្រោយមកពួកគេជូតឥដ្ឋ ។ ការជួយគ្នា វាធ្វើឲ្យសប្បាយចិត្តណាស់ ។
នៅពេលល្ងាច វីនហ្វ្រេឌ បានជួយប្អូនរបស់នាងធ្វើកិច្ចការសាលា ។ នាងបានរៀនតួអក្សរជាមួយ មីលហ្វ្រេឌ ។ នាងបានជួយ អាល់ហ្រ្វេឌ ធ្វើលំហាត់គណិតវិទ្យា ។
នៅយប់នោះ វីនហ្រេ្វឌ បាននិយាយជាមួយ ជេជេ ម្តងទៀត ។
« ចៅមានអារម្មណ៍ល្អខ្លាំងណាស់ថ្ងៃនេះ ! ចៅគិតថា ចៅបានរកឃើញរូបមន្តនៃសុភមង្គលរបស់ចៅហើយ » ។
ជេជេ បាននិយាយថា « ល្អណាស់ ! ប្រាប់យាយមក » ។
នាងបាននិយាយថា « រូបមន្តនៃសុភមង្គលរបស់វីនហ្រ្វេឌ » « ១. អធិស្ឋាន ។ ២. អានព្រះគម្ពីរ ។ ៣. មានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ៤. ចូរមានអំណរគុណ » ។
ជេជេបាននិយាយថា « នោះគឺជារូបមន្តដ៏ល្អមួយ » ។ « ប៉ុន្តែ យាយគិតថាចៅបានភ្លេចអ្វីមួយហើយ ។ តើមានអ្វីទៀតដែលធ្វើឲ្យចៅសប្បាយចិត្តថ្ងៃនេះ ?
វីនហ្រេ្វឌ បានគិតមួយសន្ទុះ ។ « ខ្ញុំសប្បាយចិត្តដែលបានលេងជាមួយក្មេងៗ ។ ហើយជួយ ហ៊េបភី និងម្តាយរបស់នាង ។ ហើយរៀនជាមួយ មីលហ្រ្វេឌ និង អាល់ហ្រេ្វឌ ។ ឈប់សិន … ត្រូវហើយ ! ការជួយអ្នកដទៃគឺជាគ្រឿងផ្សំចុងក្រោយគេ » ។
ជេជេ បាននិយាយថា « ត្រឹមត្រូវហើយ ។ « ការបម្រើអ្នកដទៃគឺដូចជាទឹកជ្រលក់—វាផ្សំអ្វីៗដែលល្អទាំងអស់ចូលគ្នាតែមួយ » ។
« វាជារូបមន្តដ៏ល្អ » ។ វីនហ្រ្វេឌ បានញញឹម ។ « ចៅចង់ធ្វើម្តងទៀតនៅថ្ងៃស្អែក » ។