ឆ្នាំ​២០២១
ចូរ​មាន​ចិត្ត​ល្អ
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


មកពី​គណៈ​ប្រធាន​ទី​មួយ

ចូរ​មាន ចិត្ត​ល្អ

បាន​ដកស្រង់​ចេញពី « Parents and Children » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦១–៦៧ ។

a boy and a girl reading together

ខ្ញុំ​ស្គាល់​យុវជន​ម្នាក់​ដែល​ជា ជន​ភៀស ខ្លួន ។ មាន​យុវជន​មួយ​ក្រុម​ផ្សេងទៀត​បាន​សើច​ចំអក​ឲ្យ​គាត់​ដោយសារ​តែ​គាត់​ខុសប្លែក​ពី​គេ ។ ពួកគេ​បាន​ចំអក​ដាក់​គាត់​ដោយសារ គាត់​និយាយ​ភាសា​ខុស​ពី​គេ ។ ព្រះវរបិតា​សួគ៌​មិន​សព្វ​ព្រះទ័យ​នឹង​រឿង​បែប​នេះ​ទេ ប្រសិន​បើ​យើង​មិន​មាន​សន្ដាន​ចិត្ត​ល្អ ឬ​ចិត្ត​កំណាញ់​ចំពោះ​អ្នកដទៃ​នោះ ។ វា​ជា​ការមិន​ល្អ​ទេ​ដែល​ធ្វើ​បាប​មនុស្ស​ម្នាក់​ទៀត ព្រួត​គ្នា​ធ្វើ​បាប​ពួកគេ ឬ​បដិសេធ​ពួកគេ​នោះ ។

កុមារ​ជាទី​ស្រឡាញ់ ពិភពលោក​យើង​ត្រូវការ​សេចក្ដី​ល្អ និង​សេចក្ដីស្រឡាញ់​របស់​ក្មួយៗ ។ ចូរ​មាន​សន្តាន​ចិត្ត​ល្អ​ចំពោះ​គ្នា ។ ព្រះយេស៊ូវ​បង្រៀន​យើង​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូច​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ ។ នៅ​ពេល​យើង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​មាន​ចិត្ត​ល្អ នោះ​យើង​ខិត​កាន់តែ​ជិត​ទ្រង់ ។

ប្រសិន​បើ​ក្មួយៗ​ធ្វើ​មិន​ល្អ​ចំពោះ​មនុស្ស​ណា​ម្នាក់—ដោយ​ម្នាក់​ឯង ឬ​ជា​ក្រុម—សូម​ផ្លាស់ប្ដូរ​គំនិត​របស់​ក្មួយៗ​នៅ​ពេល​នេះ ។ សូម​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​ផ្លាស់ប្ដូរ​ផង​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គ​សង្គ្រោះ​យើង​ដែល​បាន​បង្គាប់​ឲ្យ​យើង​ស្រឡាញ់​គ្នា ដូច​ជា​ទ្រង់​ស្រឡាញ់​យើង ។ ខ្ញុំ​សូម​អធិស្ឋាន​ថា​យើង​នឹង​ធ្វើ​រឿង​បែបនេះ ។

របៀប​រាប់​អាន​មិត្តភក្តិ​ថ្មី

Friend, July 2021 Tier 2

តើអ្នកបង្ហាញ​សន្ដានចិត្ត​ល្អ​ចំពោះ​មនុស្ស​ថ្មី​ម្នាក់​តាម​របៀប​ណា ? ចុះ​ប្រសិន​បើ​ពួកគេ​មកពី​ប្រទេស​ផ្សេង ? សូម​បំពេញ​គំនិត​ផ្ទាល់​ខ្លួន​មួយ​របស់អ្នកសម្រាប់​ជំហាន​នីមួយ​ៗ ។

  1. ញញឹម ហើយ​និយាយ​ពាក្យ​សួស្ដី ។

    • « សួស្តី ! តើ​អ្នក​ឈ្មោះ​អី ?

    • « ខ្ញុំ​រីករាយ​ដែល​អ្នករៀន​ជាមួយ​យើង » ។

    • ________________________________

  2. សូម​គិត​ពី​អារម្មណ៍​ដែលពួកគេអាច​មាន ៖

    • អៀន ដោយសារ​ពួកគេ​មិន​មាន​មិត្តភក្ដិ ឬ​ពួកគេ​និយាយ​ភាសា​ផ្សេង ។

    • សោកសៅ ដោយសារ​ពួកគេ​នឹក​ផ្ទះ​របស់​ពួកគេ ។

    • ព្រួយ​បារម្ភ ដោយសារ​______________________ ។

  3. អញ្ជើញ​ពួកគេ ។

    • « តើ​អ្នកចង់​លេង​ជាមួយ​នឹង​យើង​ទេ ? »

    • « តោះ​ចូរ​យើង​អង្គុយ​ជាមួយ​គ្នា » ។

    • ____________________________

  4. ចូរ​មាន​ចិត្ត​ល្អ ហើយ​ចេះ​ជួយ ។

    • « តើ​ខ្ញុំ​អាច​ញ៉ាំបាយ​ថ្ងៃត្រង់​ជា​មួយអ្នកបាន​ទេ? » ។

    • « នេះ​គឺជា​អ្វី​ដែល​យើង​ធ្វើ​បន្ទាប់ » ។

    • _______________________________

  5. រៀន​ពី​ពួកគេ ។

    • « តើ​ល្បែង​កម្សាន្ត​អ្វី​ដែល​អ្នក​ចូលចិត្ត ? »

    • « តើ​អ្នក​និយាយ​ថា​ម៉េច​ជា​ភាសា​របស់​អ្នក ? »

    • _________________________________

  6. ប្រសិន​បើ​អ្នកឃើញ​មនុស្ស​ធ្វើ​អាក្រក់​ដាក់​ពួកគេ ៖

    • និយាយ​ការពារ​ពួកគេ ។

    • និយាយ​នឹង​ពួកគេ ឬ​លេង​ជាមួយ​នឹង​ពួកគេ ។

    • ____________________________

Friend, July 2021 Tier 2

រចនា​រូបភាព ដោយ អាប៊ី ខាធើរ