ការពារខ្លួនរបស់អ្នក
អ្នកគួរតែប្រព្រឹត្តិចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់ ដោយសន្តានចិត្តល្អ និងការគោរព ។ អ្នកក៏ត្រូវគោរពដល់អ្នកដទៃផងដែរ ដើម្បីឲ្យគេគោរពដល់អ្នកវិញ ។ ប្រសិនបើមាននរណាម្នាក់ព្យាយាមធ្វើឲ្យអ្នកឈឺចាប់ទាំងពាក្យសម្តី និងទង្វើ នោះវាមិនមែនជារឿងត្រឹមត្រូវទេ !
ប្រសិនបើអ្នកមានអារម្មណ៍ថា គ្មានសុវត្ថិភាព…
-
សូមនិយាយថា ទេ ។កុំមានអារម្មណ៍ថា ខុស ឬ ធ្វើឲ្យអ្នកអារម្មណ៍មិនល្អឡើយ អ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់ ។ វាមិនថ្វីទេ ដែលនិយាយថា ទេ ។
-
សូមស្តាប់តាមអារម្មណ៍របស់អ្នក ។ ព្រះវិញ្ញាណបរិសុទ្ធប្រទានដល់យើងនូវការព្រមានដ៏ស្ងប់ស្ងាត់ ដើម្បីជួយយើងឲ្យស្ថិតក្នុងទីសុវត្តិភាព ។ ប្រសិនបើអ្នកមានអារម្មណ៍ថា មានអ្វីមួយខុស នោះសូមកុំចូលរួម ហើយព្យាយាមដកខ្លួនចេញ តាមដែលអ្នកអាចធ្វើទៅបាន ។
-
សូមកុំទុករឿងឈឺចាប់ ជារឿងសម្ងាត់ឡើយ ។ វាមានភាពខុសគ្នារវាងការធ្វើឲ្យភ្ញាក់ផ្អើលដោយក្តីសប្បាយ និងការឈឺចាប់ជាសម្ងាត់ ។ អ្នកមិន គួរ ទុកការឈឺចាប់ជារឿងសម្ងាត់ឡើយ ទោះបីជាអ្នកបានសន្យាក៏ដោយ ។
-
ប្រាប់ដល់មនុស្សធំណាម្នាក់ដែលអ្នកទុកចិត្ត ។ ប្រសិនបើមានអ្វីមួយមិនល្អកើតឡើង ឬ អ្នកមានអារម្មណ៍ខ្លាច សូមប្រាប់ដល់នរណាម្នាក់ដែលអាចជួយអ្នកបានភ្លាមៗ ដូចជា ឪពុកម្តាយ គ្រូបង្រៀន ឬ ថ្នាក់ដឹកនាំក្នុងសាសនាចក្រ ។
តើនរណាដែលអ្នកអាចនិយាយជាមួយបាន នៅពេលអ្នកមានបញ្ហាកើតឡើង ? សូមសរសេរបញ្ជីឈ្មោះមនុស្សដែលអ្នកទុកចិត្ត នៅទីនេះ ៖