ឆ្នាំ​២០២១
ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ

Joseph Smith speaking to other members

យ៉ូសែប ស៊្មីធ បាន​ធ្វើ ការប្រជុំ​ដើម្បី​បង្រៀន​មនុស្ស​ទូទៅ​អំពី​ដំណឹងល្អ ។ ពេល​ខ្លះ​ពួកប្រុសៗ​បាន​ជក់​បារី និង​បៀមថ្នាំ​ជក់ ។

Joseph and Emma talking

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ អិមម៉ា ស្ម៊ីធ​ព្រួយ​ចិត្ត ។ ផ្សែង​បារី និង​ថ្នាំ​ជក់​បាន​ធ្វើ​ឲ្យ​រំខាន់យ៉ាង​ខ្លាំង​ ហើយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​វា​មិន​ត្រឹមត្រូវ​ចំពោះ​ទង្វើ​បែបនេះ​សោះ ។ អិមម៉ា និង​យ៉ូសែប បាន​ពិចារណាពី​របៀប​ដែល​ព្រះ ​ទ្រង់​មាន​ព្រះទ័យ​​ចំពោះ​រឿង​នេះ ។

Joseph praying

យ៉ូសែប បាន​អធិស្ឋាន ហើយ​ព្រះអម្ចាស់​បាន​ឆ្លើយ​តប ។ ព្រះអម្ចាស់​បាន​ព្រមាន​សមាជិក​សាសនាចក្រ​អំពី​ការជក់​បារី និង​ថ្នាំ​ជក់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា​ វា​មិន​ល្អ​សម្រាប់​រាងកាយ​យើង​ទេ ។ ទ្រង់​ក៏​បាន​ព្រមាន​ពួកគេ​អំពី​ការ​ផឹកតែ កាហ្វេ ឬ​ស្រា​ផង​ដែរ ។

a pile of fruits and vegetables

ព្រះ​បាន​មាន​បន្ទូល ​ឲ្យ​បរិភោគ​ផ្លែឈើ បន្លែ និង​អាហារ​សុខភាព​ផ្សេង​ទៀត ។ យើង​ហៅ​ការបង្រៀន​ទាំង​នេះ​ថា​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ។

a girl eating broccoli with chopsticks

ខ្ញុំ​អាច​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ ពេល​ខ្ញុំ​មើល​ថែ​ដល់​រាងកាយ​របស់​ខ្ញុំ ។

រចនា​រូបភាព ដោយ អាបរីល ស្តុត