ការជួយដូចជាព្រះយេស៊ូវ
ព្រះយេស៊ូវបានចែករំលែកជាមួយនឹងអ្នកដទៃទៀត
បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញទ្រង់បានឃើញពួកសិស្សទ្រង់កំពុងនេសាទត្រីនៅលើទូក ។ ពួកគេចាប់ត្រីមិនបានសោះ ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេឲ្យបោះអួនពួកគេទៅទូកមួយចំហៀងទៀត ។ ពួកគេចាប់ត្រីបានច្រើនណាស់រហូតដល់អួនពួកគេមានទម្ងន់យ៉ាងធ្ងន់ ! បន្ទាប់មកពួកសិស្សបានមករកព្រះយេស៊ូវនៅលើដីគោក ។ ពួកគេបានអង្គុយជាមួយទ្រង់នៅក្បែរពំនូកភ្លើង ។ ព្រះយេស៊ូវបានចែកនំប៉័ង និងត្រីឲ្យពួកគេ ។ ទ្រង់បានសួរទៅពេត្រុសថា « តើអ្នកស្រឡាញ់ខ្ញុំទេ ? » រួចទ្រង់បានមានបន្ទូលថា « ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង » ។ នោះមានន័យថា ទ្រង់សព្វព្រះទ័យចង់ឲ្យពេត្រុស ចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូវដោយចែករំលែកជាមួយនឹងអ្នកដទៃ ដូចទ្រង់បានធ្វើ ។
ខ្ញុំបានជួយធ្វើនំឃុកឃីជូនអ្នកជិតខាងចំណូលថ្មីរបស់យើង ។ ស្ត្រីរូបនេះចេះនិយាយតែភាសាអារ៉ាប់ ប៉ុន្តែគាត់បានអញ្ជើញយើងឲ្យចូលក្នុងផ្ទះ ។ យើងបានចំណាយពេលជាមួយគ្នា ហើយបានស្គាល់គ្នា ទោះជាយើងមិនចេះនិយាយភាសាដូចគ្នាក្ដី ។ គាត់មានចិត្តល្អណាស់ ហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ ។
ហ្គ្រេសិន ស៊ី អាយុ ៥ ឆ្នាំ អាប៊ូ ដាប៊ី អេមីរ៉ាត អារ៉ាប់រួម