២០២២
ល្ខោន​ក្រៅឆាក
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


សំណេរ​ដោយ​អ្នក

ល្ខោន​ក្រៅឆាក

girl seeing kids talking by stage

ប្អូនប្រុស​របស់​ខ្ញុំ​ល្ងង់ណាស់ មានការ​ស្រមើរស្រមៃ​ខ្លាំង ហើយ​ខ្វល់ខ្វាយ​អំពី​អ្នកដទៃ ។ គាត់​គឺជា​អ្នកគាំទ្រ​ដ៏ធំបំផុត​របស់ខ្ញុំ ពេលខ្ញុំ​សម្ដែង​នៅលើ​ឆាក ។ គាត់​ក៏មាន​តម្រូវការ​ពិសេស​ខ្លះៗ​ផងដែរ ។ គាត់​មាន​មាឌ​តូចណាស់​សម្រាប់​អាយុគាត់ ហើយ​ពិបាក​ក្នុងការ​អាន ការសរសេរ ការនិយាយ ហើយ​ពេលខ្លះ​ពិបាក​យល់ពី​អ្នកដទៃ ។ គាត់​ក៏ថ្លង់​ផងដែរ ។

មាន​ថ្ងៃមួយ ពេល​កំពុង​ហាត់សម ខ្ញុំ​បានដើរ​ឡើងទៅ​លើ​ឆាក ។ ខ្ញុំ​បាន​ស្ដាប់ឮ​នរណាម្នាក់​និយាយ​អ្វីមួយ​អាក្រក់​អំពី​ក្មេងៗ​ពិការ ។ មនុស្ស​គ្រប់គ្នា​ចាប់ផ្ដើម​និយាយ​កំប្លែង ហើយ​សើចចំអក​អំពី​រឿងនោះ ។

ខ្ញុំ​ដឹងថា ពួកគេ​ពុំចង់​ធ្វើ​ឲ្យខ្ញុំ​ឈឺចាប់ទេ ប៉ុន្តែ​ខ្ញុំ​សោកសៅ​ណាស់ ហើយ​បាន​រត់ទៅ​រក​កន្លែង​ពួន ។ នៅពេល​ខ្ញុំ​អង្គុយ​នៅកន្លែង​លាក់ខ្លួន មាន​មនុស្ស​ធំ​ម្នាក់​បាន​មក​អង្គុយជិត​ខ្ញុំ ហើយ​ចាប់ផ្ដើម​និយាយ​មកខ្ញុំ​អំពី​ការសម្ដែង ។ ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​ល្អប្រសើរ​ឡើងវិញ ។

នៅពេល​ដល់ពេល​ត្រឡប់​ទៅផ្ទះវិញ ខ្ញុំបាន​ប្រាប់​ម្ដាយខ្ញុំ​អំពី​អ្វី​ដែល​បាន​កើតឡើង ។ គាត់​បាន​ប្រាប់​ខ្ញុំថា វាមិន​អីទេ​ក្នុងការ​ដើរចេញ​ពី​អ្វី​ដែល​ធ្វើ​ឲ្យ កូន​មាន​អារម្មណ៍​មិនល្អ ហើយ​វា​មិនអីទេ​ក្នុងការ​និយាយ​ទៅ​មនុស្ស​ចាស់​អំពី​អារម្មណ៍​របស់​កូន ។

ពេលខ្លះ​មនុស្ស​ពុំ​យល់​អំពី​អារម្មណ៍​ដែល​ត្រូវការ​ជំនួយ​ពិសេស​យ៉ាងណានោះទេ ឬ​ដើម្បី​ស្គាល់​នរណា​ម្នាក់​ដែល​មាន​តម្រូវការ​ពិសេស​នោះដែរ ។ ខ្ញុំ​ចង់ធ្វើ​ជា​គំរូ​នៃ​សេចក្ដីស្រឡាញ់ និង​សណ្ដានចិត្តល្អ ។

រចនា​រូបភាព​គ្រីស្ទីន សូរ៉ា