ដៃជំនួយនៅជុំវិញពិភពលោក
ជួប សេបត្រែម មកពីប្រទេសកម្ពុជា
សូមជួបកុមារអង្គការបឋមសិក្សាដែលកំពុងជួយអ្នកដទៃ ដូចព្រះគ្រីស្ទបានធ្វើ ។
រឿងលម្អិតអំពី សេបត្រែម
អាយុ ៖ ១២ឆ្នាំ
មកពី ៖ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។
ភាសា ៖ ភាសាខ្មែរ ភាសាអង់គ្លេស
គោលដៅ និងក្ដីសុបិន ៖ ១) ជួយប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសដ៏ល្អប្រសើរនៅពេលខ្ញុំធំឡើង ។ ២). បម្រើបេសកកម្ម ។ ៣) ទៅព្រះវិហារបរិសុទ្ធ ។
គ្រួសារ ៖ សេបត្រែម ម្ដាយ ឪពុក បងប្អូនស្រីពីរនាក់ ប្អូនប្រុសម្នាក់
ដៃជំនួយរបស់សេបត្រែម
សេបត្រែម ទៅសាលារៀននៅក្នុងទីក្រុងធំមួយ ។ ពេលខ្លះនៅសាលារៀន គាត់បានកត់សម្គាល់ឃើញថា មានមិត្តខ្លះពុំមានអាហារគ្រប់គ្រាន់ទេ ។ ដូច្នេះគាត់បានចែកចាយអាហារសម្រន់និងអាហារថ្ងៃត្រង់របស់គាត់ជាមួយពួកគេ ។ សេបត្រែម និយាយថាការជួយអ្នកដទៃធ្វើឲ្យគាត់មានអារម្មណ៍ល្អ ។ គាត់បាននិយាយថា « វាធ្វើឲ្យខ្ញុំចង់ធ្វើបន្ថែមទៀត ។ ខ្ញុំមានអារម្មណ៍រីករាយ នៅពេលខ្ញុំធ្វើតាមព្រះយេស៊ូវ » ។
សេបត្រែម និយាយថា យើងត្រូវបានប្រទានពរ នៅពេលយើងបម្រើអ្នកដទៃ ។ « នៅពេលយើងធ្វើអ្វីមួយល្អ នោះព្រះនឹងប្រទានពរដល់យើង ។ ព្រះយេស៊ូវមានបន្ទូលថា ការធ្វើល្អដល់មនុស្សដទៃទៀត គឺដូចជាធ្វើល្អដល់ទ្រង់ដែរ » ។
ចំណូលចិត្តរបស់សេបត្រែម
ដំណើររឿងអំពីព្រះយេស៊ូវ ៖ នៅពេលទ្រង់បានជួយពេត្រុសឲ្យដើរនៅលើទឹក
ទីកន្លែង ៖ គេហដ្ឋាន
ចម្រៀងកុមារ ៖ « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារលេខ២-៣ )
អាហារ ៖ អាម៉ុក ( ត្រីចម្អិនក្នុងស្លឹកចេក )
ពណ៌ ៖ ខៀវ
មុខវិជ្ជានៅសាលា ៖ អង់គ្លេស និងប្រវត្តិសាស្ត្រ