២០២២
សួស្ដី​មកពី​ប្រទេស​កម្ពុជា !
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


សួស្ដី​មកពី​ប្រទេស​កម្ពុជា !

សូម​ចូលរួម​ជាមួយ ម៉ាហ្គោ និង ប៉ោឡូ កាល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​រៀនសូត្រ​អំពី​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ។

ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន​ជាង ១៥ លាននាក់ ។

ទូកអុំ​ទៅ​ដោយ​រលូន

boy and girl on a colorful boat

ប្រជាជន​ប្រើ​ទូក​ដែល​ហៅថា សំប៉ាន ដើម្បី​ធ្វើ​ដំណើរ​តាម​ដងទន្លេ និង​បឹងនានា ។

មិត្ត​នៃ​ជំនឿ​ផ្សេង

Buddhist monks in orange robes

ប្រជាជន​ច្រើនជាង ៩៥ ភាគរយ ក្នុងប្រទេស​កម្ពុជា ដើរតាម​សាសនា​មួយ​ដែល​ហៅថា សាសនា​ព្រះពុទ្ធ ។ លោក​សង្ឃ​នៃ​ពុទ្ធសាសនា ស្លៀក​ស្បង់ចីវរ ពណ៌​ទឹកក្រូច ដើម្បី​បង្ហាញ​ពី​ជំនឿ​របស់​ព្រះសង្ឃ ។

ភាសា​ផ្លូវការ​មាន​ចំនួន ១ ភាសា

Church sign in Khmer

នេះគឺជា​ឈ្មោះ​របស់​សាសនាចក្រ​ជាភាសា​ខ្មែរ ដែលជា​ភាសា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា ។

អ្នក​ជួយ​ច្រូតកាត់

girl helping in rice field

អង្ករ គឺជា​អាហារ​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា ។ កុមារី​ម្នាក់នេះ កំពុង​ជួយ​ច្រូតស្រូវ​នៅក្នុង​ស្រែ ។

ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ

drawing of temple in Cambodia

ព្រះវិហារ​បរិសុទ្ធ​ដំបូងគេ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រកាស​កាលពី​ខែ​តុលា ឆ្នាំ ២០១៨ ។ សមាជិក​សាសនាចក្រ​នៅទីនោះ​សប្បាយ​រីករាយ​ណាស់ !

Page from the July/August 2022 Friend Magazine.

រចនា​រូបភាព ដោយ ខាធី ម៉ាក​ឌី