កាតវីរបុរសនៅក្នុងព្រះគម្ពីរ
សូមកាត់កាតចេញ បត់តាមបន្ទាត់ចុចៗ ហើយបិទវាឲ្យជាប់ ។
នាងហាណា
« [ ខ្ញុំ ] បានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ » ។
-
នាងមានជំនឿ ។ នាងបានអធិស្ឋានសូមកូនប្រុសម្នាក់ ។
-
នាងបានសន្យានឹងព្រះថា បើនាងមានកូនប្រុស គាត់នឹងបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
ការអធិស្ឋានរបស់នាងបានទទួលចម្លើយ ! នាងមានកូនប្រុសម្នាក់ឈ្មោះសាំយូអែល ។ គាត់បម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។
សាំយូអែល
« ព្រះអម្ចាស់បានហៅ [ គាត់ ] ៖ ហើយគាត់បានតប » ។
-
គាត់ត្រូវបានបីបាច់ឲ្យធំឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ ព្រះបានហៅគាត់ឲ្យធ្វើជាព្យាការីម្នាក់ ពេលគាត់នៅក្មេង ។
-
គាត់បានរៀនស្ដាប់សំឡេងរបស់ព្រះ ។ គាត់បាននិយាយថា « ខ្ញុំមកហើយ » ។
-
គាត់បានបង្រៀនប្រជាជនឲ្យប្រែចិត្ត ហើយមានជំនឿ ។