២០២២
អេលីយ៉ា និង​សំឡេង​តូច​រហៀង
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

អេលីយ៉ា និង​សំឡេង​តូច​រហៀង

Elijah walking up a mountain

អេលីយ៉ា​គឺ​ជា​ព្យាការី​ម្នាក់ ។ គាត់​ចង់​ស្ដាប់​តាម​សំឡេង​របស់ព្រះ ។ គាត់​បាន​ឡើង​ទៅលើ​ភ្នំ ដើម្បី​ស្ដាប់​សំឡេង​របស់ព្រះ​ឲ្យ​កាន់តែ​ច្បាស់ ។

Elijah watching rocks and trees blow

មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង ។ វា​ខ្លាំងណាស់ ដែល​បណ្ដាល​ឲ្យ​បែកថ្ម ។ ខ្យល់​បាន​គួច​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ពុំមែន​ជាសំឡេង​របស់​ព្រះឡើយ ។

flames from a fire

បន្ទាប់មក មាន​ការរញ្ជួយដី​មួយ ។ ផែនដី​បាន​រញ្ជួយ ។ មាន​ភ្លើង​ឆេះ​ផងដែរ ។ វា​មាន​អណ្ដាតភ្លើង​ធំៗ ។ ប៉ុន្តែ​ការ​រញ្ជួយដី និង​ភ្លើង​ពុំ​មែនជា​សំឡេង​របស់​ព្រះឡើយ ។

Elijah watching a peaceful sunset

បន្ទាប់មក វា​ស្ងប់ស្ងាត់ ។ អេលីយ៉ា បានស្ដាប់​ឮសំឡេង​របស់​ព្រះ ។ វា​គឺជា​សំឡេង​តូចរហៀង ។ ប៉ុន្តែ​វាច្បាស់ ។

children sitting in sacrament meeting

ខ្ញុំអាច​ស្ដាប់​ឮ​សំឡេង​របស់ព្រះ​តាមរយៈ​ការ​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​ថ្លែង​មកកាន់​ខ្ញុំ​តាម​របៀប​ខ្សឹបៗ និង​សាមញ្ញៗ ។

coloring page of children singing

រចនា​រូបភាព​ដោយ អាព្រីល ស្តុត