២០២២
ទំនុងតម្កើង​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

ទំនុងតម្កើង​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ

a man in Bible clothes playing a harp

ទំនុកតម្កើង​គឺជា​ចម្រៀង​ពិសិដ្ឋ ។ មនុស្ស​នៅ​ក្នុង​គម្ពីរបរិសុទ្ធ​សរសេរ​ទំនុកតម្កើង​ថ្វាយ​សរសើរ​ដល់​ព្រះ ។ ទំនុក​តម្កើង​ជា​ច្រើន​របស់​ពួកគេ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជា​អ្វី​ដែល​ទំនុកតម្កើង​មួយចំនួន​មកពី​ការបង្រៀន​ក្នុង​គម្ពីរប៊ីប ។

Jesus calming a storm

ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ។ ទ្រង់​គឺ​ជាសីលា និង​កម្លាំង​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​ទុកចិត្ត​ទ្រង់ ។ ខ្ញុំ​នឹង​សរសើ​រ​តម្កើង​ទ្រង់ ។

Jesus holding a small lamb

ព្រះអម្ចាស់​ជា​អ្នក​គង្វាល​របស់ខ្ញុំ ។ ទ្រង់​ដឹកនាំ​ខ្ញុំ​ទៅ​វាល​ស្មៅ​ខៀវខ្ចី ។ ទ្រង់​ដឹកនាំ​ខ្ញុំ​ទៅ​កាន់​ទឹកនឹង ។ ខ្ញុំ​នឹង​មិនខ្លាច ។

Jesus holding up a light

ព្រះអម្ចាស់​ជា​ពន្លឺ​ខ្ញុំ ។ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ ។ ខ្ញុំនឹង​មានភាព​ក្លាហាន ។ ទ្រង់​នឹង​ធ្វើ​ឲ្យខ្ញុំ​មានដួងចិត្ត​រឹងមាំ ។

Primary children singing at church

ខ្ញុំ​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​អាច​សរសើរ​តម្កើង​ទ្រង់ នៅពេល​ខ្ញុំ​រៀន និង​ច្រៀង​អំពី​ទ្រង់ ។

coloring page of Jesus holding a lamb

រចនា​រូបភាព​ដោយ អាព្រីល ស្តុត