តើបងប្អូននិយាយអំពីព្រះវិហារបរិសុទ្ធនៅក្នុងគេហដ្ឋានរបស់បងប្អូនញឹកញាប់ប៉ុណ្ណា ? បងប្អូនអាចរស់នៅឆ្ងាយពីព្រះវិហារបរិសុទ្ធ ប៉ុន្តែបងប្អូននៅតែអាចជួយកូនៗរបស់បងប្អូន ទន្ទឹងចាំដើម្បីទៅកាន់ទីនោះនៅថ្ងៃណាមួយ ។ សូមចែកចាយទីបន្ទាល់របស់បងប្អូន អំពីព្រះវិហារបរិសុទ្ធជាមួយពួកគេ ។ សូមជួយពួកគេរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធដើម្បីបម្រើអ្នកដទៃ ធ្វើសេចក្ដីសញ្ញា និងមានអារម្មណ៍ខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ ។ បងប្អូនអាចចាប់ផ្ដើមជាមួយនឹងយោបល់មួយចំនួនមកពី ទំព័រ ២, ១៤ និង១៦ ។
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត