មកពីគណៈប្រធានទីមួយ
ពន្លឺ និងភាពសុខសាន្ដនៃព្រះវិហារបរិសុទ្ធ
កែសម្រួលចេញមកពី « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » លីអាហូណា ខែឧសភា ឆ្នាំ ២០២១, ២៨-៣១ ។
ការមើលព្រះវិហារបរិសុទ្ធ ឬរូបភាពមួយនៃព្រះវិហារបរិសុទ្ធ អាចធ្វើឲ្យអ្នកមានបំណងប្រាថ្នាចង់ចូលទៅខាងក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃណាមួយ ។ ថ្ងៃនោះនឹងមកដល់ នៅពេលដែលអ្នកអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅពេលអ្នកទទួលពិធីបុណ្យជ្រមុជទឹកឲ្យនរណាម្នាក់ ដែលបានស្លាប់ នោះអ្នកជួយព្រះអង្គសង្គ្រោះនៅក្នុងកិច្ចការដ៏ពិសិដ្ឋរបស់ទ្រង់ ដើម្បីប្រទានពរដល់បុត្រនៃព្រះវរបិតាសួគ៌របស់យើង ។
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានទៅព្រះវិហារបរិសុទ្ធជាមួយនឹងកូនស្រីខ្ញុំ ។ នាងគឺជាមនុស្សចុងក្រោយគេដែលត្រូវទទួលពិធីបុណ្យជ្រមុជទឹកនៅថ្ងៃនោះ ។ អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធបានសួរកូនស្រីខ្ញុំ បើគាត់អាចនៅយូរបន្ដិចទៀត ដើម្បីទទួលពីធីបុណ្យជ្រមុជទឹកឲ្យអ្នកដែលមានឈ្មោះត្រៀមរួចស្រេចនៅថ្ងៃនោះ ។ នាងបានឆ្លើយថា ចា៎សបាន ។
ខ្ញុំបានមើលកូនស្រីបោះជំហានចូលទៅក្នុងអាងជ្រមុជទឹកនោះ ។ ពិធីបុណ្យជ្រមុជទឹកក៏បានចាប់ផ្ដើមឡើង ។ ទឹកហូរស្រោចមកលើមុខរបស់នាងរាល់ពេលដែលនាងងើបឡើងពីទឹក ។ ពួកគេបានសួរនាងដដែលៗថា « តើប្អូនអាចធ្វើបន្ថែមទៀតបានឬទេ ? » នាងបាននិយាយថា ចា៎ស ដោយសំឡេងតាំងចិត្តគ្រប់ពេល ។ នាងបាននៅរហូតដល់មនុស្សចុងក្រោយនៅលើបញ្ជី បានទទួលពិធីបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំនៅតែចាំពីអារម្មណ៍នៃពន្លឺ និងភាពសុខសាន្ដ ពេលដែលយើងដើរជាមួយគ្នាចេញមកពីព្រះវិហារបរិសុទ្ធ ។ នោះគឺជារបៀបដែលការបម្រើក្នុងព្រះវិហារបរិសុទ្ធលើកតម្កើង និងផ្លាស់ប្ដូរយើង ។
ពន្លឺព្រះវិហារបរិសុទ្ធ
សូមដាក់រូបភាពទាំងនេះនៅក្នុងផ្ទះ ដើម្បីរំឭកថា អ្នកអាចទៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃមួយ ។