ការជួយដូចជាព្រះយេស៊ូវ
ព្រះគ្រីស្ទបានប្រទានអាហារដល់មនុស្សស្រេកឃ្លាន
នៅថ្ងៃមួយ ព្រះយេស៊ូវ គ្រីស្ទ បានបង្រៀនដល់ក្រុមនុស្សមួយក្រុមដែលមានចំនួនច្រើនជាង ៥០០០ នាក់ ។ នៅពេលដែលហួសពេល នោះពួកសិស្សចង់បញ្ជូនមនុស្សឲ្យត្រឡប់ទៅផ្ទះវិញដើម្បីទទួលទានអាហារ ។ ព្រះយេស៊ូវមិនចង់ឲ្យពួកគេចាកចេញទៅទេ ។ ទ្រង់ចង់ប្រទានអាហារដល់ពួកគេ ។ ប៉ុន្តែពួកសិស្សមានតែនំប៉័ងប្រាំដុំ និងត្រីពីរប៉ុណ្ណោះ ។
ព្រះយេស៊ូវបានប្រសិទ្ធពរអាហារនោះ ។ បន្ទាប់មកពួកសិស្សបានចែកអាហារទៅមនុស្សទាំងនោះ ។ គ្រប់គ្នាបានទទួលអាហារគ្រប់គ្រាន់ដើម្បីទទួលទាន ។ វាជាអព្ភូតហេតុមួយ !
កុមារមួយក្រុមនៅ រដ្ឋយូថាហ៍ ស.រ.អា បានរៀបចំការបរិច្ចាគស្រោមជើងដើម្បីជួយដល់សប្បុរសធម៌ក្នុងតំបន់ ដែលបម្រើដល់មនុស្សគ្មានទីជម្រក ។ ពួកគេបានចែកចាយប័ណ្ណប្រកាស ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេបានប្រមូលបានស្រោមជើង និងប្រាក់ដើម្បីទិញស្រោមជើងបន្ថែមទៀតផងដែរ ។ ពួកគេអាចបរិច្ចាគស្រោមជើងចំនួន ៧៥០ គូរ !