គោលដៅដ៏ផ្អែមល្ហែមបំផុត
ដាវីត អន្ទះសារចង់ទៅព្រះវិហារបរិសុទ្ធឌូបៃនៅថ្ងៃណាមួយ ។
ដាវីត ច្របាច់កាវស្អិតខ្លះដាក់លើដុំស្ករជ្រុងមួយដុំ ។ បន្ទាប់មកគាត់ដាក់វាទុកដោយប្រុងប្រយ័ត្ន ។
« អស្ចារ្យមែន ! » ម៉ាក់បានតប ។ « ព្រះវិហារបរិសុទ្ធធ្វើពីរាងដុំស្កជ្រុងរបស់កូនមើលទៅអស្ចារ្យណាស់ » ។
« អរគុណ ម៉ាក់ ! » ។ ដេវីតបានតប ។ « វាជាព្រះវិហារបរិសុទ្ធឌូបៃ ។ ខ្ញុំអន្ទះសារចាំព្រះវិហារបរិសុទ្ធពិតសាងសង់រួច » ។
ដាវីត មានចិត្តរំភើបចាប់តាំងពីប្រធាន ណិលសុន បានប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មី នៅក្នុងប្រទេសដែលដាវីត រស់នៅ ។ អេមីរ៉ាតអារ៉ាប់រួម មានអគារខ្ពស់ៗបំផុតមួយចំនួននៅលើពិភពលោក ។ ប៉ុន្តែវាពុំមានព្រះវិហារបរិសុទ្ធ—នៅឡើយទេ ។ នេះគឺជាព្រះវិហារបរិសុទ្ធដំបូងគេនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
ដាវីត បិទដុំស្កចុងក្រោយរបស់គាត់ទៅលើព្រះវិហារបរិសុទ្ធរបស់គាត់ ។ គាត់បាននិយាយថា « នោះន៎ ! » ។ « ធ្វើរួចរាល់ហើយ » ។
ម៉ាក់ បានឱនចុះដើម្បីមើលឲ្យកាន់តែច្បាស់ ។ « ល្អណាស់ ! តើយើងគួរដាក់វានៅត្រង់ណាទៅ ? »
ដេវីត បានគិត ។ « ចុះបើដាក់នៅក្នុងបន្ទប់ខ្ញុំ ? ជិតនឹងរថភ្លើងរបស់ខ្ញុំ » ។ ដាវីត ស្រឡាញ់រថភ្លើង ។ គាត់ចង់ធ្វើជាវិស្វកររថភ្លើងនាពេលអនាគត ។
ម៉ាក់បានតបថា « គំនិតល្អណាស់ » ។
ដាវីត បានលើកព្រះវិហារបរិសុទ្ធធ្វើពីដុំស្ករបស់គាត់យកទៅដាក់នៅក្នុងបន្ទប់ដោយប្រុងប្រយ័ត្ន ។ គាត់បានដាក់វានៅជិតនឹងរថភ្លើងគំរូរបស់គាត់យ៉ាងថ្នមៗ ។ គាត់អន្ទះសារចង់បង្ហាញវាទៅដល់បងស្រី និងប៉ារបស់គាត់ ។
ថ្ងៃក្រោយមក មីង អាណា របស់ដាវីត បានមកលេង ។ ពួកគេបាននិយាយអំពីរឿងដែលដាវីតទន្ទឹងចាំបំផុត ។ បន្ទាប់មក ដាវីតបានគិតអំពីអ្វីមួយ ។
« អ្នកមីងចង់ដឹងទេ ថាក្មួយរំភើបបំផុតអំពីអ្វី ? »ដេវីត បានសួរ ។
« បានតើ ! » មីង អាណា បានតប ។
« ព្រះវិហារដែលគ្រួសារខ្ញុំទៅ គឺកំពុងសាងសង់ព្រះវិហារបរិសុទ្ធមួយនៅឌូបៃ ! »
មីង អាណា បានញញឹម ។ « ស្ដាប់ទៅពិសេសណាស់ » ។
« ពិតណាស់មីង ! » ដេវីតបានតប ។ « ឥឡូវនេះ ពុំទាន់មានព្រះវិហារបរិសុទ្ធមួយនៅជិតព្រះវិហារយើងទេ ដូច្នេះយើងទៅព្រះវិហារបរិសុទ្ធនៅប្រទេសស្វីស ឬ អាល្លឺម៉ង់ ។ ខ្ញុំរីករាយណាស់ ដែលនឹងមានព្រះវិហារបរិសុទ្ធមួយនៅកាន់តែជិតពួកយើង ។ ខ្ញុំបានដាក់គោលដៅដើម្បីរៀបចំខ្លួនទៅទីនោះ » ។
« រំភើបចិត្តណាស់ ! » មីង អាណា បានតប ។ « តើក្មួយត្រូវធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួន ? »
ដាវីត បាននិយាយថា « ខ្ញុំអធិស្ឋាន ហើយអានព្រះគម្ពីរ » ។ « ហើយខ្ញុំព្យាយាមធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ខ្ញុំនឹងត្រៀមខ្លួនរួចរាល់ដើម្បីទៅព្រះវិហារបរិសុទ្ធ ! » ។
មីង អាណា បាននិយាយថា « នោះអស្ចារ្យមែន » ។ « មីងដឹងថាក្មួយនឹងខិតខំយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅរបស់ក្មួយ » ។
« ខ្ញុំនឹងច្រៀង ! » ដាវីត បានងក់ក្បាលដោយរីករាយ ។ វាមានអារម្មណ៍ល្អណាស់ដើម្បីចែកចាយនូវអ្វីមួយដែលសំខាន់បំផុតចំពោះគាត់ ។
នៅយប់នោះ ដាវីត បានសួរ បើគាត់អាចប្ដូរព្រះវិហារបរិសុទ្ធធ្វើពីដុំស្ករបស់គាត់ទៅដាក់នៅចង្ក្រានបាយវិញបានឬទេ ។
ដាវីត និយាយថា « កូនចង់ទុកវានៅកន្លែងដែលយើងអាចមើលឃើញគ្រប់ពេល ។ កូនចង់ចងចាំដើម្បីរៀបចំខ្លួនជានិច្ចសម្រាប់ព្រះវិហារបរិសុទ្ធ » ។
ប៉ាបានតបថា « នោះជាយោបល់ល្អណាស់ ! » ។ « ប៉ាគិតថា ពេលមើលឃើញព្រះវិហារបរិសុទ្ធរបស់កូនរៀងរាល់ថ្ងៃ នឹងជួយដល់ប៉ាផងដែរ » ។
ប៉ាបានជួយដល់ដាវីត ដើម្បីលើកព្រះវិហារបរិសុទ្ធធ្វើពីដុំស្កនោះទៅដាក់នៅចង្ក្រានបាយវិញ ។
បងស្រីរបស់ដាវីត ខេតលីន បាននិយាយថា « ស្អាតណាស់ » ។
« នៅពេលព្រះវិហារបរិសុទ្ធឌូបៃសង់រួច តើខ្ញុំអាចអញ្ជើញមិត្តភក្ដិរបស់ខ្ញុំឲ្យមកមើលបានដែរទេ ? » ដេវីត បានសួរ ។
ម៉ាក់បានងក់ក្បាល ។ « នោះជាយោបល់ល្អណាស់ ! »
« ចុះ មីង អាណាវិញ ? »
ប៉ាបានឆ្លើយថា « ពិតជាបាន » ។
ដេវីតញញឹម ។ គាត់បានមានអំណរគុណយ៉ាងខ្លាំងចំពោះព្រះវិហារបរិសុទ្ធឌូបៃរួចទៅហើយ !