ឆ្នាំ ២០២៣
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« សកម្មភាពចូរ​មក​តាម​ខ្ញុំ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១០–១១ ។

សកម្មភាព ចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​ការសិក្សា​ព្រះគម្ពីរ—ឬ​គ្រាន់តែ​សម្រាប់​ភាពរីករាយ !

ព្រះយេស៊ូវគ្រីស្ទ​គឺជា​មគ្គុទ្ទេសក៍​របស់​យើង

សម្រាប់ ហេព្រើរ ១–៦

alt text

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល

ដំណើររឿង ៖ ព្រះយេស៊ូវគ្រីស្ទ​ជា​« មេ​នៃ​សេចក្ដីសង្គ្រោះ​[ របស់​យើង ] » ( ហេព្រើរ ២:១០ ) ។ កាប់ពីទែន​កប៉ាល់​នៅ​លើ​សមុទ្រ ។ ព្រះយេស៊ូវ​ក៏​អាច​ដឹកនាំ​យើង​ទៅ​ស្ថានសួគ៌ ដូច្នេះ​យើង​អាច​រស់នៅ​ជាមួយ​ទ្រង់​នៅ​ថ្ងៃ​ណា​មួយ !

ចម្រៀង ៖ « ខ្ញុំ​ត្រូវការ​ទ្រង់​ជានិច្ច » ( ទំនុក​តម្កើងល.រ ៤៧ ) ។

សកម្មភាព ៖ សូម​គូរ​រូប​ទូក​នៅ​លើ​រលក ។ បន្ទាប់មក សូម​សរសេរ ឬ​និយាយ​អំពី​របៀប​ដែល​អ្នក​អាច​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ទ្រង់​ដឹកនាំ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

វីរបុរស​នៃ​សេចក្តីជំនឿ

សម្រាប់ ហេព្រើរ ៧–១៣

alt text

ដំណើររឿង ៖ ព្រះគម្ពីរ​និយាយ​ថា សេចក្ដីជំនឿ​មាន​ន័យ​ថា​ការជឿ​ទៅ​លើ​អ្វីៗ​ដែល​អ្នក​មើល​មិន​ឃើញ ( សូមមើល ហេព្រើរ ១១:១ ) ។ ហេព្រើរ ១១ ប្រាប់​ដំណើររឿង​របស់​មនុស្ស​ជា​ច្រើន​ដែល​បាន​មាន​សេចក្ដីជំនឿ ។ ការមាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ឲ្យ​យើង​នូវ​ភាពសុខសាន្ត និង​ភាពក្លាហាន ។

ចម្រៀង ៖ « ជំនឿ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០ ) ។

សកម្មភាព ៖ ចែក​វេន​គ្នា​ជ្រើសរើស​វីរបុរស​ក្នុង​ព្រះគម្ពីរ​នៅ​ក្នុង ហេព្រើរ ១១ ។ អ្នក​ដទៃ​ទៀត​សួរ​សំណួរ​ដើម្បី​ទាយ​ពី​វីវបុរស​នោះ ។ តើ​អ្នកអាច​មាន​សេចក្ដីជំនឿ​ដូច​ប្រជាជន​នៅ​ក្នុង​ព្រះគម្ពីរ​ដោយ​របៀប​ណា ?

សកម្មភាព​ដើរ​អូស​ជើង

សម្រាប់​យ៉ាកុប

alt text

ដំណើររឿង ៖ សាវក​យ៉ាកុប​បាន​បង្រៀន​ថា យើង​គួរតែ​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ ( សូមមើល យ៉ាកុប ១:២៧ ) ។ តើ​នរណា​ត្រូវការ​ជំនួយ​របស់​អ្នក ?

ចម្រៀង ៖ « ពេល​យើង​ជួយ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៨ ) ។

សកម្មភាព ៖ តោះ​ប្រកួត​គ្នា ! កំណត់​ចំណុច​ចាប់ផ្តើម និង​ចំណុច​បញ្ចប់ ។ បន្ទាប់មក ផ្លាស់ទី​ទៅ​ចំណុច​បញ្ចប់​ដោយ​អូស​ជើង​ទៅមុខ​ដោយ​មិន​លើក​ជើង​ឡើង ។ អ្នកឈ្នះ​ការប្រកួត​ជ្រើសរើស​សកម្មភាព​បម្រើ​សាមញ្ញ​មួយ​ឲ្យ​ក្រុម​ធ្វើ ដូច​ជា​ការផ្ញើ​សារល្អ​ទៅ​កាន់​នរណា​ម្នាក់ ឬ​សួរ​សុខទុក្ខ​នរណា​ម្នាក់​ដែល​ឯកា ។

ជំនួយ​សម្រាប់​បុព្វការីជន​របស់យើង

សម្រាប់​ពេត្រុស ទី១ និង ទី២

alt text

ដំណើររឿង ៖ បុព្វការីជន​របស់យើង​អាច​រៀន​ដំណឹងល្អ បន្ទាប់ពី​ពួកលោក​ទទួល​មរណៈភាព​បាន ( សូមមើល ពេត្រុស ទី ១ ៤:៦ ) ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យើង​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ពួកលោក ហើយ​ជួយ​ពួកលោក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​បាន !

ចម្រៀង ៖ « ខ្ញុំ​កំពុង​ធ្វើ—ពង្ស​ប្រវត្តិ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០០ ) ។

សកម្មភាព ៖ ប្រើ​ប្រដាប់​ផ្គុំ ឬ​ដុំ​ស្ករស​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ ។ តើ​អ្នក​អាច​រៀបចំខ្លួន​យ៉ាង​ដូចម្តេច ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ?

ការផ្តល់​សេចក្ដីស្រឡាញ់

សម្រាប់​យ៉ូហាន ទី១–ទី៣; យូដាស

alt text

ដំណើររឿង ៖ ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង​ទាំងអស់​គ្នា ! សាវក​យ៉ូហាន​បាន​បង្រៀន​យើង​ឲ្យ​ស្រលាញ់​មនុស្ស​ដទៃ​ផង​ដែរ ( សូមមើល យ៉ូហាន ទី១ ៤:១៩, ២១ ) ។ តើ​អ្នកអាច​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ​ដោយ​របៀប​ណា ?

ចម្រៀង ៖ « ទី​ក្ដី​ស្នេហ៍ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៧៦ ) ។

សកម្មភាព ៖ បើក​ទៅ ទំព័រ ១២ ដើម្បី​ធ្វើ​សិប្បកម្ម​រូប​បេះដូង ។ បន្ទាប់មក សូម​ចែករំលែក​បេះដូង​ទៅ​កាន់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ !