« សកម្មភាពចូរមកតាមខ្ញុំ សម្រាប់កុមារតូចៗ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៤៩ ។
សកម្មភាពចូរមកតាមខ្ញុំ សម្រាប់កុមារតូចៗ
សម្រាប់ ហេព្រើរ ១–៦
ធ្វើដូចជាបងប្អូនកំពុងជិះកប៉ាល់ជាមួយគ្នា ។ តើបងប្អូននឹងដឹងកន្លែងដែលត្រូវទៅយ៉ាងដូចម្ដេច ? និយាយអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទគឺជាមេ ( សូមមើល ហេព្រើរ ២:១០ ) ។ នៅពេលយើងជឿទៅលើទ្រង់ នោះទ្រង់អាចដឹកនាំយើងឆ្លងកាត់ជីវិតដោយសុវត្ថិភាព ។
សម្រាប់ ហេព្រើរ ៧–១៣
ច្រៀងបទ « ជំនឿ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥០–៥១ ) ។ និយាយអំពីរបៀបដែលយើងបង្ហាញសេចក្ដីជំន៉ឿរបស់យើង នៅពេលយើងដាក់ទីទុកចិត្តលើព្រះ និងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់យ៉ាកុប
ធ្វើនំចំណីជាមួយគ្នា ។ ខណៈពេលវាកំពុងចម្អិន សូមសួរថា « តើវាពិបាកទេក្នុងការរង់ចាំ ? » ការរង់ចាំគឺមិនងាយស្រួលទេ ។ ប៉ុន្តែនៅពេលយើងរង់ចាំឲ្យអ្វីៗល្អមកដល់—ដូចជាពរជ័យរបស់ព្រះ—វានឹងតែងតែមានតម្លៃជានិច្ច ។
សម្រាប់ ពេត្រុស ទី១ និងទី២
នាំកុមារតូចៗទៅក្រៅ ។ តើមេឃបើកថ្ងៃល្អដែរឬទេ ? មេឃភ្លៀងឬ ? គិតអំពីអ្វីដែលបងប្អូនអាចធ្វើដើម្បីរីករាយជាមួយនឹងអាកាសធាតុ ។ បង្រៀនថា ពួកយើងអាចរីករាយបានមិនថាមានអ្វីកើតឡើងនៅជុំវិញខ្លួនយើងនោះទេ ។
សម្រាប់ យ៉ូហាន ១–៣; យូដាស
វាស់កម្ពស់កុមារតូចៗរបស់បងប្អូន ។ បង្រៀនថា នៅពេលព្រះអង្គសង្គ្រោះចម្រើនវ័យ ទ្រង់បានធ្វើការសម្រេចចិត្តល្អៗជារៀងរាល់ថ្ងៃ ។ សូមឲ្យពួកគេប្រាប់ពីជម្រើសល្អដែលពួកគេបានធ្វើថ្ងៃនេះ ។ សូមជួយពួកគេឲ្យនិយាយ « ខ្ញុំកំពុងលូតលាស់ធំឡើងដូចជាព្រះយេស៊ូវ ! »