ឆ្នាំ ២០២៣
ជម្រាបសួរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ជម្រាបសួរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ! » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១៨-១៩ ។

ជម្រាបសួរ​ពី​ប្រទេស ឥណ្ឌូនេស៊ី !

រៀន​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នៅ​ទូទាំង​ពិភពលោក ។

alt text here

ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ ប្រទេស​នេះមាន​កោះ​ជាង ១៧.០០០ កោះ ! មាន​ប្រជាជន​ប្រមាណ​ជា ២៨០ លាន​នាក់​រស់នៅ​ទី​នោះ ។

ការរីកចម្រើន​នៃ​សាសនាចក្រ

alt text here

ប្រធាន រ័សុល អិម ណិលសុន បាន​ទៅ​សួរ​សុខទុក្ខ​សមាជិក​នៅ​រដ្ឋធានី​ហ្សាការតា​ក្នុង​ឆ្នាំ ២០១៩ ។ ហើយ​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០២៣ លោក​បាន​ប្រកាស​ថា ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវ​បាន​សាងសង់​នៅ​ទី​នោះ !

ជាទីកន្លែង​ នៃ​ការថ្វាយ​បង្គំ

alt text here

ប្រទេស​ឥណ្ឌូនេស៊ី​មាន​ព្រះវិហារ​អ៊ីស្លាម​ធំ​ជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ក៏​មាន​ប្រាសាទ​ពុទ្ធសាសនា​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ផង​ដែរ ។

ភ្នំភ្លើង​ខៀវ !

alt text here

ប្រទេស​ឥណ្ឌូនេស៊ី​មាន​ភ្នំភ្លើង​ដែល​សកម្ម​ច្រើនជាង​ប្រទេស​ដទៃ​ទៀត ។ ភ្នំភ្លើង​ខាវ៉ាហ៍ អាយចិន មាន​អណ្ដាត​ភ្លើង​ពណ៌​ខៀវ​ដែល​យើង​អាច​មើល​ឃើញ​នៅ​ពេល​យប់ ។

តើ​អ្នក​និយាយ​ភាសា​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

alt text here

ភាសា​ឥណ្ឌូនេស៊ី គឺ​ជា​ភាសា​ផ្លូវការ ។ ប៉ុន្តែ​ប្រជាជន​និយាយ​ជាង ៧០០ ភាសា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ! បាវចនា​ប្រទេស​របស់​ពួកគេ​មាន​ន័យ​ថា « ច្រើន ប៉ុន្តែតែមួយ » ដើម្បី​បង្ហាញ​ថា​ពួកគេ​សាមគ្គី​គ្នា ។

ជម្រក​របស់​សត្វនាគ

alt text here

នាគ​កូម៉ូដូ ជា​សត្វ​ល្មូន​ដែល​ធំ​ជាង​គេ​ក្នុង​ពិភពលោក ។ វា​អាច​មាន​ប្រវែង​រហូត​ដល់​ទៅ ១០ ហ្វីត ( ៣ ​ម៉ែត្រ ) !

alt text here

រចនា​រូបភាព​ដោយ ខនន័រ ហ្គីលលិត