« ការធ្វើតាមព្រះយេស៊ូវនៅប្រទេសឥណ្ឌូណេស៊ី » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ២០–២១ ។
ការធ្វើតាមព្រះយេស៊ូវនៅ ប្រទេសឥណ្ឌូណេស៊ី
ជួបជាមួយធើរ៉ាហាមី !
អំពីធើរ៉ាហាម៊ី
អាយុ ៖ ១១ឆ្នាំ
មកពី ៖ ហ្សាវ៉ា ខាងលិច ប្រទេសឥណ្ឌូណេស៊ី
ភាសា ៖ ភាសាឥណ្ឌូណេស៊ី
គោលដៅ និង ក្ដីសុបិន ៖ ១ ) ក្លាយជាមន្ត្រីប៉ូលីស ។ ២ ) រៀនពីរបៀបរៀបចំបាច់ផ្កា ។ ៣ ) អានព្រះគម្ពីរមរមនទាំងមូល ។
ក្រុមគ្រួសារ ៖ ធើរ៉ាហាមី ម៉ាក់ ប៉ា បងស្រីម្នាក់ និងបងប្រុសពីរនាក់ ។
របៀបដែលធើរ៉ាហាមី ធ្វើតាមព្រះយេស៊ូវ
ធើរ៉ាហាមី និយាយថា ៖ « ខ្ញុំចូលចិត្តជួយឪពុកម្ដាយរបស់ខ្ញុំក្នុងរបៀបតូចៗ » ។ នាងជួយពួកគាត់នៅពេលនាងសំអាតបន្ទប់របស់នាង និងរៀបចំគ្រែគេងជារៀងរាល់ព្រឹក ។ នាងក៏ជួយបោស និងជូតផ្ទះរបស់ពួកគេផងដែរ ។
ធើរ៉ាហាមី និយាយថា ៖ « ការបម្រើឪពុកម្ដាយរបស់ខ្ញុំធ្វើឲ្យខ្ញុំរីករាយណាស់ » ។ « ខ្ញុំបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទតាមរយៈការជួយពួកគាត់ » ។
ចំណង់ចំណូលចិត្តរបស់ធើរ៉ាហាមី
ដំណើររឿងក្នុងព្រះគម្ពីរ ៖ នៅពេលព្រះយេស៊ូវគ្រីស្ទបានប្រសូតនៅភូមិបេថ្លេហិម
ទីកន្លែង ៖ មាត់សមុទ្រ
ផ្លែឈើ និងបន្លែ ៖ ផ្លែចេក ផ្លែឪឡឹក ការ៉ុត និងផ្កាខាត់ណាខៀវ
ពណ៌ ៖ ពណ៌ក្រហម និងពណ៌ខៀវ
មុខវិជ្ជានៅសាលា ៖ គណិតវិទ្យា