« ត្រៀមខ្លួន ចាប់ផ្តើម ! » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៣៨ ។
ល្បែងកម្សាន្ត
ត្រៀមខ្លួន ចាប់ផ្តើម !
នេះគឺជាកិច្ចការមួយចំនួនដែលប្អូនអាចធ្វើដើម្បីត្រៀមខ្លួនសម្រាប់ថ្នាក់យុវជន ឬយុវនារី ។ តើអ្នកអាចធ្វើទាំងបួនជាប់គ្នាបានដែរឬទេ ?
-
គូសចំណាំខគម្ពីររបស់អ្នក ។
-
និយាយជាមួយនរណាម្នាក់ដែលមិនហ៊ានចាកចេញ្ពីថ្នាក់កុមារ ។
-
ព្យួរខគម្ពីរមួយដែលអ្នកចូលចិត្តនៅផ្ទះ ។
-
ចែកចាយទីបន្ទាល់របស់អ្នកជាមួយនរណាម្នាក់ ។
-
សុំកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើសមួយក្បាលពីប៊ីស្សព ឬប្រធានសាខារបស់អ្នក ។
-
តុបតែងសៀវភៅកត់ចំណាំមួយក្បាលដើម្បីយកទៅថ្នាក់រៀន ។
-
កន្លែងទំនេរ
-
សរសេរលិខិតថ្លែងអំណរគុណជូនគ្រូថ្នាក់កុមារ ។
-
អានសំណួរសម្ភាសដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ( អ្នកអាចរកបានសំណួរទាំងនោះក្នុង ទំព័រ ៣៧ នៃ ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២២ ) ។
-
សួរនរណាម្នាក់ថា ថ្នាក់យុវជន ឬយុវនារីមានលក្ខណៈបែបណា ។
-
សុំមិត្តរួមថ្នាក់ដើរជាមួយអ្នកទៅកាន់ថ្នាក់ថ្មីរបស់អ្នក ។
-
សរសេរអ្វីដែលអ្នកចង់ទទួលបានពីថ្នាក់យុវជន ឬយុវនារី ។
-
ជួបជាមួយអ្នកដឹកនាំមកពីថ្នាក់យុវជន ឬយុវនារី ។
-
សរសេរអ្វីដែលអ្នកចង់រៀនចំនួនបីនៅក្នុងថ្នាក់យុវជន ឬយុវនារី ។
-
អានអត្ថបទនានានៅក្នុងទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ។
-
សួរអ្នកដឹកនាំថ្មីរបស់អ្នកអំពីសកម្មភាពថ្នាក់ ។ សរសេរវានៅលើកាលវិភាគរបស់អ្នក !