« ការស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១៣ ។
ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ
ការស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ
ព្រះវរបិតាសួគ៌មានពរដ៏អស្ចារ្យសម្រាប់អ្នកទាំងអស់គ្នានៅលើមាគ៌ារបស់អ្នកដើម្បីត្រឡប់ទៅរកទ្រង់វិញ !
ព្រះវិញ្ញាណបរិសុទ្ធនាំយកសារលិខិតពីព្រះវរបិតាសួគ៌មកកាន់យើង ។ ការណ៍នេះត្រូវបានហៅថា វិវរណៈ ។ តើអ្នកធ្លាប់មានអារម្មណ៏រីករាយ កក់ក្ដៅ នៅពេលអ្នកច្រៀងនៅក្នុងថ្នាក់កុមារដែរឬទេ ? ឬ មានគំនិតថាចង់ជួយនរណាម្នាក់ឬទេ ? គំនិត និងអារម្មណ៍ល្អៗទាំងនោះគឺមកពីព្រះវិញ្ញាណបរិសុទ្ធ ! សូមសួរសំណួរទាំងនេះដើម្បីជួយអ្នកដឹងនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធកំពុងមានបន្ទូលមកកាន់អ្នក ។
តើខ្ញុំកំពុងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធឬ ?
-
តើគំនិត ឬអារម្មណ៍នោះជួយខ្ញុំឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះវរបិតាសួគ៌ឬទេ ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញ ៨:២ ) ។
-
តើគំនិត ឬអារម្មណ៍នោះប្រាប់ខ្ញុំឲ្យធ្វើអ្វីដែលល្អឬទេ ? ( សូមមើល មរ៉ូណៃ ៧:១៣ ) ។
-
តើខ្ញុំមានអារម្មណ៍សុខសាន្ត រីករាយ និងសេចក្ដីស្រឡាញ់ដែរឬទេ ? ( សូមមើល កាឡាទី ៥:២២ ) ។
ពេលមួយដែលខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ៖