« ផែនការដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌ » ទស្សនាវដ្តី ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ២–៣ ។
សារលិខិតសន្និសីទមកពីព្យាការី
ផែនការដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌
បានកែសម្រួលមកពី « គិតដល់សេឡេស្ទាល ! » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១១៥–១១៧ ។
ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើងគឺ អស្ចារ្យ ។ អ្វីដែលយើងធ្វើនៅក្នុងជីវិតនេះពិតជាសំខាន់ខ្លាំងណាស់ ។ ដង្វាយធួនរបស់ព្រះអង្គសង្រ្គោះគឺជាអ្វីដែលធ្វើឲ្យផែនការរបស់ព្រះវរបិតាអាចដំណើរការទៅបាន ។
ព្រះអង្គសង្គ្រោះបានរងទុក្ខដើម្បីទ្រង់អាចលួងលោមយើង ព្យាបាលយើង និងជួយសង្រ្គោះយើងបាននៅក្នុងគ្រាដែលចាំបាច់ ។ ដោយសារដង្វាយធួនដ៏គ្មានទីបញ្ចប់របស់ព្រះយេស៊ូវគ្រីស្ទ នោះផែនការរបស់ព្រះវរបិតាសួគ៌យើងគឺជាផែនការដ៏ឥតខ្ចោះមួយ ! វាអនុញ្ញាតឲ្យ យើង ម្នាក់ៗជ្រើសរើស របៀប ដែលយើងនឹងរស់នៅ ។
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចាប់ផ្តើម « គិតដល់សេឡេស្ទាល » ! នៅពេលដែលបងប្អូនមានបញ្ហា សូមគិតដល់សេឡេស្ទាល ! នៅពេលជួបនឹងការល្បួង សូមគិតដល់សេឡេស្ទាល ! នៅពេលជីវិត ឬមនុស្សជាទីស្រឡាញ់បំបាក់ទឹកចិត្តបងប្អូន សូមគិតដល់សេឡេស្ទាល !
នៅពេលបងប្អូនគិតដល់សេឡេស្ទាល នោះបងប្អូននឹងចង់អធិស្ឋានឲ្យបានញឹកញាប់ និងកាន់តែស្មោះសរជាងនេះ ។ បងប្អូននឹងមើលទៅការសាកល្បងតាមពន្លឺថ្មីមួយ ។ នៅពេលបងប្អូនគិតដល់សេឡេស្ទាល នោះសេចក្តីជំនឿបងប្អូននឹងកើនឡើង ។
ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ សាសនាចក្ររបស់ទ្រង់ត្រូវបានស្ដារឡើងវិញ ដើម្បីផ្ដល់ពរដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។
គិតដល់សេឡេស្ទាល !
ប្រធាន ណិលសុន បានបង្រៀនថា ការគិតដល់សេឡេស្ទាលអាចជួយយើងឲ្យធ្វើការជ្រើសរើសល្អបាន ។ នៅក្នុងព្រះអាទិត្យនីមួយៗ សូមគូរ ឬសរសេរនូវអ្វីដែលបងប្អូនអាចធ្វើបានដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ។