ឆ្នាំ ២០២៣
យើង​នឹង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​គ្នា
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« យើង​នឹង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​គ្នា » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៤០-៤១ ។

យើង​នឹង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​គ្នា

អានី ខ្លាច​មិន​ហ៊ាន​ចាប់​ផ្ដើម​ចូលរួម​ថ្នាក់​យុវនារីទេ ។

ដំណើររឿង​នេះ​បាន​កើតឡើងនៅ ស.រ.អា. ។

alt text

អានី ឈ្លី​ក្រណាត់​សំពត់​របស់​នាង ។ នាង​ព្យាយាម​ស្តាប់​សុន្ទរកថា​ទាំងឡាយ ។ ប៉ុន្តែ​នាង​បាន​មាន​អារម្មណ៍​ភ័យញាប់ញ័រ ។

ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​អានី ចាប់​ផ្ដើម​ចូលរួម​ថ្នាក់​យុវនារី ។ នាង​នឹង​ទៅ​ថ្នាក់​ភ្លាម​បន្ទាប់​ពី​ការប្រជុំ​សាក្រាម៉ង់​បាន​បញ្ចប់ ។ ម្នាក់ៗ​បាន​ប្រាប់​អានី ថា​នាង​គួរតែ​រំភើប​ចិត្ត តែ​ផ្ទុយ​ទៅ​វិញ​គឺ​នាង​ភ័យខ្លាច ។

នាង​មើល​ទៅ ថាមី ដែល​ជា​បងស្រី​របស់​នាង ។ ថាមី បាន​នៅ​ថ្នាក់​យុវនារី​អស់​រយៈពេល​បី​ឆ្នាំ​ហើយ ហើយ​នាង​ចូលចិត្ត​ថ្នាក់​នេះ ។ នាង​តែងតែ​ប្រាប់​អានី​ថា​វា​អស្ចារ្យ​ប៉ុណ្ណា ។ ថាមី​បាន​និយាយ « ឯង​នឹង​មាន​មិត្ត​ច្រើន​ណាស់ » ។ « វា​ខុស​ពី​ថ្នាក់​កុមារ ។ វា​ហាក់​ដូចជា​ឯង​ជា​មនុស្ស​ពេញវ័យ​ចឹង » ។

ប៉ុន្តែអានី មិនដូច​ជា​បងស្រី​របស់​នាង​ទេ ។ ថាមី ចូលចិត្ត​ជួប​មនុស្ស​ថ្មីៗ ហើយ​វា​ងាយ​ស្រួល​សម្រាប់​នាង​ក្នុង​ការរាប់អាន​មិត្ត ។ អានី ស្ងៀមស្ងាត់ និង​ចូលចិត្ត​អាន ឬ​គូរ​ជាជាង​និយាយ​ជាមួយ​មនុស្ស​ដទៃ ។

អានី ក៏​មាន​មុន​ផងដែរ ហើយ​នាង​មាន​អារម្មណ៍​ខ្មាស់អៀន​ចំពោះ​រូបរាង​របស់​នាង ។ នាង​បាន​ប្រើ​ឡេ​លាប​មុខ​ពិសេស​ដែល​ជួយបំបាត់មុន ។ ប៉ុន្តែ​ស្នាម​ក្រហម​លើ​ស្បែក​របស់​នាង​មិន​បាត់​ទៅ​ណា​ទេ ។

បន្ទាប់​ពី​ការប្រជុំ​សាក្រាម៉ង់ អានី​បាន​ដើរ​អូស​ជើង​នៅ​លើ​ផ្លូវ​ដើរ ។ នាង​បាន​ប្រាប់​ម៉ាក់ និង​ថាមី ថា « ខ្ញុំ​មិន​អាច​ចូល​ថ្នាក់​យុវនារី​បាន​ទេ​នៅថ្ងៃ​នេះ » ។

alt text

ម៉ាក់​មើល​ទៅ​បារម្ភ​ណាស់ ។ « ម៉ាក់​បាន​គិត​ថា​កូន​រំភើប​ចិត្ត​អំពី​ការទៅ​ថ្នាក់​យុវនារី ។ តើ​មាន​អ្វី​កើតឡើង​មែនទេ ? »

« ខ្ញុំ​មិន​ស្គាល់​បងៗ​ណា​ម្នាក់​នោះ​ទេ » ។ អានី បាន​ស្ទាប​មុខ​របស់​នាង ។ « ហើយ​ពួកគេអាច​នឹង​សើច​ពេល​ពួកគេ​ឃើញ​ខ្ញុំ » ។

ម៉ាក់​បាន​ឱប អានី ។ « កូន​ត្រូវ​ចាំ​ថា ថាមី ក៏​នឹង​នៅ​ទី​នោះ​ដែរ » ។

អានី បាន​និយាយថា « កូន​មិន​ដូច​ថាមី​ទេ » ។ នាង​បាន​មើល​ទៅ​បងស្រី​របស់​នាង ។ « បង​ពូកែ​និយាយ​ជាមួយ​គេឯង » ។

ថាមី បាន​និយាយថា « បង​ដឹង​ថា​វា​ពិបាក​ក្នុង​ការចូលរៀន​ថ្នាក់​ថ្មី » ។ « តែយើង​នឹង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​គ្នា ។ » បង​ក៏​មាន​អារម្មណ៍​ភ័យខ្លាច​នៅ​ពេល​បង​ចាប់​ផ្ដើម​ចូលរួម​ថ្នាក់​យុវនារី​ផងដែរ » ។

អានី បាន​បើក​ភ្នែក​ធំៗ​សម្លឹង​ទៅ​ថាមី ។ ថាមី មើល​ទៅ​ដូច​ជា​ក្លាហាន​ជានិច្ច ! នាង​ថែម​ទាំង​ប្រឡង​ដើម្បី​ចូលរួម​តន្រ្ដី​ប្រចាំ​សាលា​របស់គាត់ ហើយ​បាន​ជាប់​ផ្នែក​សំខាន់ទៀត​ផង ។ អានី មិនបាន​ធ្វើ​កិច្ចការ​ទាំងនេះទេ ។ នាង​គ្រាន់​តែ​ព្យាយាម​កុំ​ឲ្យ​មាន​អ្នក​ចាប់​អារម្មណ៍​លើ​នាងប៉ុណ្ណោះ ។

អានី បាន​និយាយថា « ប៉ុន្តែ​បង​មិន​ដែល​ភ័យខ្លាច​នោះ​ទេ » ។

alt text

ថាមី បាន​ញញឹម ។ « ពិតណាស់ បង​ភ័យខ្លាច ! បង​ភ័យ​ពេល​បង​ប្រឡង​តន្ត្រី ។ តើ​ឯង​ដឹង​អត់​ថា​បង​បាន​ធ្វើ​អ្វី ?

អានី បាន​គ្រវី​ក្បាល ។

« បង​បាន​អធិស្ឋាន ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​បង ។ ហើយ​បង​បាន​ជួយ​ក្មេងៗ​ដទៃ​ផង​ដែរ ។ មើល​ទៅ​ពួកគេ​ជា​ច្រើន​នាក់​ក៏​ភ័យ​ដូច​បង​ដែរ ។ ការជួយ​អ្នក​ដទៃ​ឲ្យ​មាន​ភាពក្លាហាន​បាន​ជួយ​ឲ្យ បង ក្លាហាន ។

អានី បាន​គិត​អំពី​រឿង​នោះ ។ តើ​នាង​អាច​ធ្វើ​អ្វី​ដែល ថាមី បាន​ធ្វើ និង​ជួយ​ក្មេង​ស្រីៗ​ដទៃ​ទៀត​ក្នុង​ថ្នាក់​របស់​នាង​កុំ​ឲ្យ​ភ័យខ្លាច​ឬ​ទេ ?

« តើ​កូន​គិត​ថា​កូន​អាច​ចូល​ថ្នាក់​យុវនារី​នៅ​ថ្ងៃ​នេះ​ទេ ? » ម៉ាក់​បាន​សួរ ។

អានី​បាន​ដក​ដង្ហើម​ធំ ។ បន្ទាប់​មក​នាង​បាន​ងក់​ក្បាល ។ នាង​អាច​ធ្វើ​វា​បាន ។

អានី និង​ថាមី បាន​ដើរ​ទៅ​ថ្នាក់​យុវនារី ។ អានី បាន​មើល​ទៅ​ក្មេងស្រី​ផ្សេង​ទៀត ។ ពួកគេ​មើល​ទៅ​ខ្លាចៗ​ដូច​នាង​ដែរ ។ ជូលី បាន​បង្វិល​សក់​ជុំវិញ​ម្រាប​ដៃ​របស់​នាង ខណៈពេល​ដែល​អែរីកា ខាំ​ក្រចក​របស់​នាង ។

អានី បាន​គិត​អំពី​របៀប​ដែល​នាង​អាច​ជួយ​ពួកគេ ។ នាង​បាន​ដើរ​ទៅ​អង្គុយ​ក្បែរ​ជូលី ។ « តើ​ឯង​ភ័យ​ដែរ​ឬ ? » អានី​បាន​ខ្សឹប ។ « វា​មិន​អី​ទេ » ។

ជូលី បាន​ញញឹម ហើយ​អានី បាន​ញញឹម​តប​វិញ ។ ឥឡូវ​អានី លែង​សូវ​ភ័យ​ហើយ ។ ប្រហែល​ថ្នាក់​យុវនារី​ពិត​ជា​អស្ចារ្យ​មែន ។

alt text
alt text here

រចនា​រូបភាព​ដោយ ថូប៊ី ញ៉ូវសាំ