« អាកូនី រៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៣៦-៣៧ ។
អាកូនី រៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ
ជួបជាមួយអាកូនី និងរៀនពីរបៀបដែលគាត់បានរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ។
អាកូនីមានអាយុ ១២ ឆ្នាំ ។ គាត់រស់នៅក្នុង ញូវ ម៉ិចស៊ីកូ ស.ហ.អា. ក្នុង ណាវ៉ាហូ ណេសិន ។ នេះគឺជាតំបន់មួយរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយប្រជាជនណាវ៉ាហូ ។ មានប្រជាជនជាង ២៥០.០០០ នាក់រស់នៅទីនោះ ។
នៅពេលអាកូនីនៅក្មេង គាត់បានឃើញបងៗរបស់គាត់ចូលរួមថ្នាក់យុវជន និងយុវនារី ។
គាត់ក៏បានឃើញពីភាពរីករាយដែលពួកគេមាននៅពេលពួកគេបានទៅព្រះវិហារបរិសុទ្ធ ។ អាកូនីក៏រំភើបចិត្តដើម្បីទៅព្រះវិហារបរិសុទ្ធផងដែរ ។
អាកូនីបានរៀបចំខ្លួនសម្រាប់ថ្នាក់យុវជនដោយការទៅព្រះវិហារ និងការនិយាយជាមួយក្រុមគ្រួសាររបស់គាត់ ។
គាត់បានសួរសំណួរអំពីព្រះវិហារបរិសុទ្ធ ដូច្នេះគាត់នឹងបានត្រៀមខ្លួនរួចរាល់ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។
អាកូនីនិយាយថា ៖ « ខ្ញុំភ័យពេលទៅព្រះវិហារបរិសុទ្ធជាលើកដំបូង » ។ « ប៉ុន្ដែពេលខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព » ។
ព្រះវិហារបរិសុទ្ធដែលជិតអាកូនីជាងគេគឺព្រះវិហារបរិសុទ្ធ អាល់ប៊ុកឃឺរ ញូវ ម៉ិចស៊ីកូ វាមានចម្ងាយផ្លូវបួនម៉ោង ។ អាកូនី រំភើបចិត្តដែលព្រះវិហារបរិសុទ្ធថ្មី ជិតជាងមុននឹងត្រូវបានសាងសង់ក្នុងពេលឆាប់ៗនេះ ។
អាកូនី សង្ឃឹមថានឹងបម្រើបេសកកម្មនៅថ្ងៃណាមួយដូចជាបងប្រុសៗរបស់គាត់ដែរ ។
គាត់បានចាប់ផ្ដើមចែកចាយដំណឹងល្អដោយការអញ្ជើញមិត្តរបស់គាត់មកព្រះវិហារ ។ គាត់ចង់ធ្វើជាគំរូសម្រាប់ប្អូនប្រុសរបស់គាត់ និងមនុស្សដទៃផងដែរ ។
ថ្មខ្ពស់ៗនៅក្នុងរូបភាពនេះត្រូវបានគេហៅថា « ស្លាបនៃថ្ម » ។ ទីកន្លែងនេះគឺសំខាន់ណាស់សម្រាប់ប្រជាជន ណាវ៉ាហូ ។