« យ៉ាកុបនិយាយថា ‹ សូមដល់ព្រះ ›» ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧ ។
ដំណើររឿងក្នុងព្រះគម្ពីរ
យ៉ាកុបនិយាយថា « សូមដល់ព្រះ »
យ៉ាកុប គឺជាសាវកម្នាក់ ។ លោកបានបង្រៀនប្រជាជនអំពីព្រះយេស៊ូវគ្រីស្ទ ។ លោកបានសរសេរសំបុត្រមួយច្បាប់ទៅកាន់ប្រជាជនដែលបានជឿលើព្រះយេស៊ូវ ។
នៅក្នុងសំបុត្ររបស់លោក យ៉ាកុបបានបង្រៀនប្រជាជនឲ្យអធិស្ឋាន ។ លោកបានប្រាប់ពួកគេឲ្យមានសេចក្តីជំនឿ ។ លោកបាននិយាយថា ពួកគេអាចសូមដល់ព្រះដើម្បីដឹងនូវអ្វីដែលពិត ។
រាប់រយឆ្នាំក្រោយមក យ៉ូសែប ស្មីធ បានអានសំបុត្ររបស់យ៉ាកុបនៅក្នុងព្រះគម្ពីរប៊ីប ។
លោកបានសួរព្រះថាតើសាសនាចក្រណាមួយដែលលោកត្រូវចូលរួម ។
ការអធិស្ឋានរបស់យ៉ូសែបត្រូវបានឆ្លើយតប ! ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់យ៉ូសែប ស៊្មីធ ។ ទ្រង់ទាំងទ្វេបានជួយលោកនាំយកសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទមកលើផែនដីវិញ ។