« ទំនាក់ទំនង » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២២ នៅខាងក្នុងក្របមុខ ។
ទំនាក់ទំនង
វីវីនៀ ខេ
អាយុ ១៧ ឆ្នាំ នៅតុងហ្គា
តាំងពីខ្ញុំនៅក្នុងអង្គការបឋមសិក្សា ខ្ញុំចង់ធ្វើជាអ្នកផ្សព្វផ្សសាយសាសនាម្នាក់ ។ ប៉ុន្តែនៅពេលខ្ញុំមានអាយុដប់ពីរឆ្នាំ ខ្ញុំបានបាក់ទឹកចិត្ត ។ ភាពចាស់ទុំគ្រប់គ្រាន់ល្មមដើម្បីបម្រើបេសកកម្មគឺហាក់ដូចជានៅវែងឆ្ងាយណាស់សម្រាប់ខ្ញុំ ។ ខ្ញុំព្រួយបារម្ភថា ខ្ញុំនឹងធ្លាក់ក្នុងការល្បួង ។ ខ្ញុំគិតថាខ្ញុំក៏អាចរស់នៅក្នុងជីវិតដែលខ្ញុំចង់បាន និងមិនបារម្ភអំពីការរៀបចំខ្លួនឡើយ ។
ប៉ុន្តែនៅពេលខ្ញុំជម្រាបដល់ឪពុកម្តាយខ្ញុំអំពីការបម្រើបេសកកម្ម ពួកលោកបានលើកទឹកចិត្តដល់ខ្ញុំ ។ ពួកលោកបានប្រាប់ខ្ញុំថា សាតាំងនឹងខិតខំល្បួងខ្ញុំជានិច្ចនៅពេលខ្ញុំចង់ធ្វើអ្វីមួយល្អចំពោះព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ខ្ញុំបានអធិស្ឋានទូលសូមការណែនាំ ហើយខ្ញុំមានអារម្មណ៍ថាព្រះវរបិតាសួគ៌បានបញ្ជាក់ថា ទ្រង់នឹងគង់នៅជាមួយខ្ញុំរាល់ថ្ងៃ ។
ទោះបីជាខ្ញុំបានឆ្លងកាត់ការល្បួង និងឧបសគ្គនានាក្តី ក៏សេចក្តីជំនឿរបស់ខ្ញុំនៅតែរឹងមាំដដែល ។ ខ្ញុំដឹងថាប្រសិនបើខ្ញុំរៀបចំខ្លួនពីឥឡូវនេះ តាមរយៈព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនាតាមបំណងដែលខ្ញុំតែងតែប៉ង ។ វាប្រហែលជាលំបាក ប៉ុន្តែខ្ញុំដឹងថាព្រះនឹងគង់នៅជាមួយខ្ញុំនូវគ្រប់អ្វីៗដែលខ្ញុំធ្វើ ។