ឆ្នាំ​២០២២
ខ្ញុំ​ស្គាល់​តម្លៃ​របស់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២២


« ខ្ញុំ​ស្គាល់​តម្លៃ​របស់​ខ្ញុំ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

បាវចនា និង ខ្ញុំ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​កំពុង​រស់នៅតាម​ពាក្យពេចន៍​នៃ​បាវចនា​យុវនារី និង​កូរ៉ុម​បព្វជិតភាព

ខ្ញុំ​ស្គាល់​តម្លៃ របស់​ខ្ញុំ

« ខ្ញុំ​គឺជា​បុត្រី​សំណព្វ​របស់​ព្រះបិតាមាតា​សួគ៌​ » ។

យុវនារី

រូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ

នៅផ្នែក​ជាច្រើន​នៃ​ប្រទេស​ហ្សាម៉ាអ៊ីក សិស្ស​ដូចជា​រូប​ខ្ញុំ​ត្រូវ​ប្រឡង​ដើម្បី​ចូលរៀន​នៅ​វិទ្យាល័យ​ដែល​ពួកគេ​ចង់​ចូលរៀន ។ មិត្តភក្តិ​ខ្ញុំ និង​ខ្ញុំ​បានខិតខំ​រៀន​ដើម្បី​យើង​ទាំងអស់​គ្នា​អាច​ចូលរៀន​នៅ​វិទ្យាល័យ​ល្អៗ​បាន ។ នៅពេល​ខ្ញុំចាប់​ផ្តើម​មានការ​សង្ស័យ​ថា​ខ្ញុំ​អាច​ធ្វើ​បាន ម៉ាក់​ខ្ញុំ​តែងតែ​លើក​ទឹកចិត្ត​ខ្ញុំ ។ គាត់​បាន​រម្លឹក​ដល់​ខ្ញុំ​ថា ខ្ញុំ​ជា​បុត្រី​របស់​ព្រះ​វរបិតាសួគ៌ ហើយ​ថា​ទ្រង់​នឹង​ជួយ​ខ្ញុំ​ឲ្យ​ដើរ​លើ​ផ្លូវ​ត្រូវ ។

នៅពេល​លទ្ធផល​ប្រឡង​របស់ខ្ញុំ​បាន​ចេញ​ គឺខ្ញុំ​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត ! ខ្ញុំ​មាន​ចិត្ត​រំភើប​ខ្លាំងណាស់ ដោយសារ​តែ​នោះ​មានន័យថា​ខ្ញុំ​អាច​ទៅរៀន​ជាមួយ​មិត្តភក្តិ​ខ្ញុំ​ទាំងអស់​ហើយ !

ប៉ុន្តែ​ក្រោយមក​ខ្ញុំ​បានដឹងថា​មិត្តភក្តិ​ខ្ញុំ​ម្នាក់​ពុំ​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​គ្រប់គ្រាន់​នោះទេ ។ យើង​ទាំងអស់គ្នា​សោកស្តាយ​ខ្លាំងណាស់​ដែល​គាត់​មិនអាច​មក​រៀន​ជាមួយ​ពួក​យើង​បាន ។ ប៉ុន្តែ​ខ្ញុំបាន​រកឃើញ​អំណរ​កាល​នឹកឃើញ​ពី​អ្វី​ដែល​ម៉ាក់​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ។ មិត្ត​ខ្ញុំ​ក៏​ជាបុត្រី​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌​ដែរ ហើយ​ទ្រង់​ក៏​នឹង​ជួយនាង​ដែរ មិន​ថា​ពិន្ទុ​ប្រឡង​របស់​នាង​បាន​ប៉ុន្មាន​នោះទេ ។

ការរំភើប​របស់​ខ្ញុំ​បាន​រសាយ​ទៅអស់​នៅពេល​មិត្ត​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា​ខ្ញុំ​មិន​សម​នឹង​ចូលរៀន​នៅវិទ្យាល័យ​នោះ​ទេ—ថា គាត់ គួរតែ​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​នេះ​ជំនួស​វិញ ។ មិត្តភក្តិ​របស់​ខ្ញុំ​ជាច្រើន​បាន​នៅ​ខាងគាត់ ហើយ​បាន​ឈប់​ដើរលេង​ជាមួយ​ខ្ញុំ ។ ខ្ញុំ​ក៏​ចាប់​ផ្តើម​សង្ស័យ​លើ​ខ្លួន​ឯង ។ តើ​ខ្ញុំ​ពិត​ជា​ស័ក្តិសម​នឹង​បាន​ចូលរៀន​នៅទីនេះ​ដែរ​ឬ​អត់ ?

ខ្ញុំ​បាន​គិត​ដល់​អ្វី​ដែល​ម៉ាក់​របស់ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ៖ ថា​ខ្ញុំ​ជា​បុត្រី​ដ៏​ពិសេស​ដែល​បាន​បង្កើត​តាម​រូបអង្គ​របស់​ព្រះវរបិតា​សួគ៌ ។

ឥឡូវនេះ​ខ្ញុំ​រៀននៅ​សាលារៀន​ថ្មី ហើយ​ខ្ញុំ​បាន​រាប់អាន​មិត្តភក្តិ​ថ្មីៗ ។ ពួកគេ​គាំទ្រ​ដល់​ខ្ញុំ ហើយ​បាន​រម្លឹក​ខ្ញុំ​ពី​យុវវ័យ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រៀនថា វា​មិន​សំខាន់​ទេ​ចំពោះ​អ្វី​ដែល​គេ​និយាយ​អំពី​ខ្ញុំ ។ ខ្ញុំ​រីករាយ​នៅពេល​ខ្ញុំ​ព្យាយាម​ធ្វើ​ជាមនុស្ស​ដែល​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ—ពីព្រោះ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ប្រែក្លាយ ។

អ្នក​និពន្ធ​រស់​នៅ​ប្រទេ ហ្សាម៉ាអ៊ីក ។