ឆ្នាំ​២០២២
តើ​ផែនដី​បាន​បង្កើត​ឡើង​យ៉ាង​ដូចម្តេច ?
ខែ មករា ឆ្នាំ ២០២២


« តើ​ផែនដី​បាន​បង្កើត​ឡើង​យ៉ាង​ដូចម្តេច ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

ចំ​គោលដៅ

តើ​ផែនដី​បាន​បង្កើត​ឡើង​យ៉ាង​ដូចម្តេច ?

ព្រះគ្រីស្ទ​បាន​បង្កើត​ផែនដី

« កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី » ( លោកុប្បត្តិ ១:១ ) ។ ដូច្នោះ​តើ​ទ្រង់​បាន​បង្កើតឡើង ​ដោយ​របៀប​ណា​ទៅ ? នេះ​គឺជា​ចំណុចពីរបី​ដែល​យើង​ដឹង ៖

ព្រះយេស៊ូវ​បាន​បង្កើត​ផែនដី ។ ព្រះវរបិតាសួគ៌​បាន​ដឹកនាំ​កិច្ចការ​នៃ​ការបង្កបង្កើត​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើតាម​ផែនការ​នេះ តាមរយៈ​សិទ្ធិអំណាច​នៃ​បព្វជិតភាព ។ « ដោយ​សារ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ទើប​យើង​បាន​បង្កើត … ផែនដី » ( ម៉ូសេ ២:១ ) ។

ពិភពលោក​នេះ​បាន​បង្កើតឡើង​ពី​សភាវៈមាន​ជីវិត​រស់នៅ ពុំមែន​បង្កើតឡើង​ដោយ​គ្មាន​អ្វី​សោះ​នោះទេ ។ « ហើយ​យើង​នឹង​យក​វត្ថុ​ទាំង​ឡាយ​នេះ​ទៅ ហើយ​យើង​នឹង​ធ្វើ​ផែនដី ដើម្បី​ឲ្យ​ពួក​គេ​ទាំង​នេះ​អាច​រស់​នៅ​លើ » ( អ័ប្រាហាំ ៣:២៤ ) ។

ការបង្កបង្កើត​បាន​ធ្វើឡើង​ជា​ប្រាំមួយ​ដំណាក់​កាល ។ រឿង​ជាក់លាក់​មួយ​ចំនួន​បាន​កើតឡើង​នៅ​លើ​ដំណាក់​កាល​​នៃ​ការបង្កបង្កើត​នីមួយៗ ។ ឧទាហរណ៍​រុក្ខជាតិ​ទាំងអស់​ត្រូវបានបង្កើតឡើង​ក្នុងពេល​តែមួយ​សត្វសមុទ្រ និង​បក្សី​នៅក្នុង​ពេល​ផ្សេងទៀត​សត្វ និង​មនុស្ស​នៅក្នុង​ដំណាក់កាល​ផ្សេងទៀត ។

ដំណាក់កាល​នៃ​ការបង្កបង្កើត​មិន​មាន​ពេល​វេលា​ជាក់លាក់​ទេ ។ នៅពេល​ខ្លះ​បទគម្ពីរ​ហៅ​ដំណាក់​កាល​នេះ​ថា « ថ្ងៃ » ប៉ុន្តែ​វា​មិនមែន​មាន​ន័យថា ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​នោះទេ ។ ដំណើរ​រឿង​មួយ​និយាយ​អំពី « ពេលវេលា » ( សូមមើល អ័ប្រាហាំ ៤ ) ។ យើង​ពុំដឹងពី​រយៈពេល​នោះទេ ។

សំណួរ​របស់​យើង​អំពី​ការបង្កបង្កើត​ទីបំផុត​នឹង​ត្រូវ​បាន​ឆ្លើយតប ។ « នៅ​ថ្ងៃ​នោះ ក្នុង​កាល​ព្រះ​អម្ចាស់​នឹង​យាង​មក នោះ​ព្រះ​អង្គ​នឹង​បើក​សម្ដែង​គ្រប់​ទាំង​អស់​— … របស់​របរ​ពី​ផែនដី​ដែល​ត្រូវ​បាន​បង្កើត​ឡើង ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៣២–៣៣ ) ។