ឆ្នាំ​២០២២
ការស្វែងរក​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់
ខែ មករា ឆ្នាំ ២០២២


« ការស្វែងរក​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

ការស្វែងរក ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

នេះ​គឺ​ជា​របៀប​បី​យ៉ាង​ដែលប្អូន​អាច​រកមើល​ព្រះអង្គ​សង្រ្គោះ កាលប្អូន​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​នៅក្នុងឆ្នាំ​នេះ ។

ព្រះយេស៊ូវ​គ្រីស្ទ

សំណួរ​ពេញ​និយម ៖ តើ​គម្ពីរ​ណាមួយ​នៃ​បទគម្ពីរ​ដែល​និយាយ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ? តោះ​ ។ ចូរយើង​មើល​ទាំងអស់​គ្នា ៖

ព្រះ​គម្ពីរ​មរមន​គឺ​ជា​សក្តីបទ​មួយ​ទៀត​អំពី​ទ្រង់ ។

ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា គឺ​ជា​បណ្ដុំ​សារលិខិត​មកពី​ទ្រង់​ទៅកាន់​យ៉ូសែប ស្ម៊ីធ និង​ពួក​ព្យាការី​ផ្សេង​ទៀត ។

គម្ពីរ​សញ្ញា​ថ្មី​ពិពណ៌នា​ពី​ព្រឹត្តិការណ៍​នៃ​ព្រះជន្ម​របស់​ទ្រង់ ។

ចុះ​ចំណែក​គម្ពីរ​សញ្ញា​ចាស់​វិញ ? តើ​វា​បង្រៀន​យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែរ​ឬ ?

មែន​ហើយ ! តាមពិត​ព្រះអង្គ​សង្គ្រោះ​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ជួយ​សិស្ស​របស់​ទ្រង់​ឲ្យ​យល់​ពី​តួនាទី​របស់ទ្រង់​នៅក្នុង​គម្ពីរ​សញ្ញាចាស់ ៖ « រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្តី​ដែល​តម្រូវ​ដល់​ទ្រង់​ពី​ក្នុង​គម្ពីរ​ទាំងឡាយ​ឲ្យ​គេ​ស្តាប់​ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក » ( លូកា ២៤:២៧ ) ។

នេះ​គឺ​ជា​រឿង​បី​យ៉ាង​ដែលប្អូន​អាច​រកមើល​ព្រះ​យេស៊ូវគ្រីស្ទ កាលប្អូន​អាន​គម្ពីរ​សញ្ញា​ចាស់​នៅក្នុងឆ្នាំ​នេះ ។

១. គម្ពីរ​នេះ​និយាយ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ​ដោយ​ប្រើ​ព្រះនាម​ផ្សេងៗ ។

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះយេស៊ូវ ជាញឹកញាប់​ត្រូវបាន​ហៅថា « ព្រះ​យេហូវ៉ា » ឬ « ព្រះ » ។ កំណែ​គម្ពីរ​ប៊ីប​ដែល​បាន​បោះពុម្ភ​ផ្សាយ​ដោយ​សាសនាចក្រ​រួមមាន​លេខយោង​ដែល​អាច​ជួយប្អូន​យល់​នៅពេល​ដែល​ខគម្ពីរ​នេះ​សំដៅទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ នៅពេល​ម៉ូសេ បាន​ទូល​ទៅ​ព្រះ​នៅក្នុង​គុម្ពបន្លា​ដែល​មាន​ភ្លើងឆេះ ( សូមមើល និក្ខមនំ ៣:៦ ) លេខ​យោង​បាន​បញ្ជាក់ថា​លោក​កំពុង​ទូលនឹង​ព្រះ​អង្គ​សង្រ្គោះ ។ ប្រធាន រ័សុល អិម ណិលសុន​បាន​លើកទឹកចិត្ត​យើង​ឲ្យ​សិក្សា​ព្រះ​នាម និង​ព្រះគោរមងារ​ខុសៗគ្នា​នៃ​ព្រះ​គ្រីស្ទ​ដែល​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ​នេះ ។

២. សាច់រឿង និង​ព្រឹត្តិការណ៍​ដែល​រម្លឹក​យើង​ពី​ព្រះ​យេស៊ូវគ្រីស្ទ ។

ខគម្ពីរ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ជាច្រើន​រួមទាំង​ទីសម្គាល់​ដែល​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​រម្លឹក​យើង​ពី​ជំនួយ​ដែល​ទ្រង់​ប្រទាន​យើង ។ ឧទាហរណ៍ ៖

  • ខគម្ពីរ​ជាច្រើន​ពិពណ៌នា​ពី​ពេល​ដែល​ប្រជារាស្រ្ត​ស្មោះត្រង់​បាន​បង្គាប់​ឲ្យ​បូជា សត្វពាហនៈ ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយបង្គំ​របស់​ពួកគេ ។ ឧទាហរណ៍ ប្រសិនបើ​កូនចៅ​នៃ​អ៊ីស្រាអែល​គូស​ឈាម​របស់​កូនចៀម​នៅលើ​ទ្វារ​របស់​ពួកគេ នោះ​ពួកគេ​នឹង​ទទួល​បាន​ការការពារ​ពី​គ្រោះ​ចង្រៃ​ដ៏​គួរ​ឲ្យ​ខ្លាច ។ ការបូជា​ទាំងនេះ​រម្លឹក​យើង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ទ្រង់ផ្ទាល់​ត្រូវ​គេ​ធ្វើគត​ដែល​ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​របស់ទ្រង់​ដើម្បី​យកឈ្នះ​លើ​ការ​សុគត​ខាងវិញ្ញាណ និង​ខាង​ព្រះកាយ ។ ( សូមមើល និក្ខមនំ ១២:១៣ ) ។

  • នៅគ្រាមួយ​ព្យាការី​ម្នាក់​ដែល​មាន​ឈ្មោះថា អេលីយ៉ា បាន​ពួន​នៅ​វាល​រហោស្ថាន ។ លោក​បាន​មាន​ចិត្ត​សោកស្តាយ ហើយ​បាន​ពោលថា​បើ​លោក​បាន​ស្លាប់ហើយ​នោះ​ជា​ការណ៍​ល្អ ។ ខណៈដែល​លោក​កំពុង​លង់លក់ នំបុ័ង និង​ទឹក បាន​ផុសឡើង​ដោយ​អព្ភូតហេតុ ដោយ​បាន​ពង្រឹង​លោក​ទាំងខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​គ្រប់គ្រាន់​ល្មម​ដើម្បី​បន្ត​ដំណើរ​ទៅមុខ ។ ដំណើររឿង​នេះ​រម្លឹក​យើង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ទឹករស់ និង​នំបុ័ង​ជីវិត​ដែល​ជា​ប្រភព​នៃ​ក្តីសង្ឃឹម និង​ជីវិត​ចុងក្រោយ ។ ( សូម​មើល ពង្សាវតារក្សត្រ ទី១ ១៩:១–៨ ) ។

  • អ្នក​តាក់តែង​ទំនុក​តម្កើង​ម្នាក់​បាន​សរសេរ​ថា « ព្រះបន្ទូល​នៃ​ទ្រង់​ជា ចង្កៀងដល់​ជើង​ទូលបង្គំ » ( ទំនុកតម្កើង ១១៩:១០៥ ) ។ ហើយ​មីកា បាន​ថ្លែងថា « កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះយេហូវ៉ា​ នឹង​ជា​ពន្លឺ ដល់​ខ្ញុំ » ( មីកា ៧:៨ ) ។ ពាក្យ​សម្ដី​របស់​ពួកលោក​រម្លឹក​ដល់​យើង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​នៃ​ពិភពលោក ដែល​ដឹកនាំ​យើង​ត្រឡប់​ទៅផ្ទះ​នៅ​ស្ថានសួគ៌​របស់​យើងវិញ ។

កាលបងប្អូន​អាន​បងប្អូន​អាច​រកឃើញ​សាច់រឿង​ផ្សេងទៀត​ដែល​រម្លឹក​បងប្អូន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​សមត្ថភាព​របស់ទ្រង់​ក្នុងការជួយ​សង្រ្គោះ​យើង ។ ឧទាហរណ៍​នៅ​ពេល​គ្រួសារ​របស់ ណូអេ ត្រូវបាន​ជួយ​សង្គ្រោះ​ពី​ទឹក​ជំនន់​នៅក្នុង​ទូកធំ​ឬ​នៅពេល​ដែល យ៉ូណាស ត្រូវ​បាន​ផ្តល់​ពេលវេលា​ដើម្បី​ប្រែចិត្ត​ពេល​នៅក្នុង​ពោះ​ត្រី​បាឡែន ។ ព្រឹត្តិការណ៍​ទាំងនេះ​អាច​រម្លឹក​យើង​ថា​ព្រះអង្គ​សង្គ្រោះ​អាច​នាំយើង​ឆ្លងកាត់​ព្យុះជីវិត ហើយ​ប្រទាន​ឱកាស​ដល់​យើង​ដើម្បី​ដើរ​នៅលើ​ផ្លូវ​ត្រូវ​ត្រឡប់​ទៅវិញ ។ ( សូម​មើល លោកុប្បត្តិ ៧:១; យ៉ូណាស ១:១៧ ) ។

៣. ខគម្ពីរ​ដែល​ព្យាករណ៍​ពី​ការប្រសូត​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

នៅ​សព្វ​ថ្ងៃនេះ​យើង​ទន្ទឹង​រង់ចាំ និង​រៀបចំខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​វិធី​ស្រដៀង​គ្នានេះ​ដែរ ព្យាការី​នៃ​គម្ពីរ​សញ្ញាចាស់​បាន​ទន្ទឹង​រង់ចាំ និង​សរសេរ​អំពី​ការយាង​មក​លើកដំបូង​របស់ទ្រង់ នៅពេល​ដែល​គាត់​បាន​កើត​នៅ​លើផែនដី ។ ឧទាហរណ៍ ៖

  • ព្យាការី​មួយរូប​ដែល​មាន​ឈ្មោះថា បាឡាម បាន​ពិព៌ណា​ពី​របៀប​ដែល « មាន​ផ្កាយ​មួយ​ចេញ​ពី​ពួក​យ៉ាកុប​មក » ( ជនគណនា ២៤:១៧ ) ។ នេះ​មាន​ន័យថា​ព្រះអង្គ​សង្រ្គោះ​នឹង​ប្រសូត​ចេញពី​ពូជពង្ស​របស់​យ៉ាកុប ( ឬ​អ៊ីស្រាអែល ) ។

  • ព្យាការីមួយ​រូប​ដែល​មាន​ឈ្មោះថា ណាថាន់ បាន​ទូលទៅ​ស្តេច ដាវីដ ថា​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ប្រសូត​ចេញ​ពី​ពូជពង្ស​របស់​ដាវីដ—ថា​ពូជអំបូរ​របស់​លោក​នឹង​ត្រូវ​ស្ថាបនា​ឡើង « បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​ដរាប​ទៅ » ( សាំយូអែល ទី២ ៧:១៣ ) ។

  • ព្រះគម្ពីរ អេសាយ បាន​សរសេរ​ការពិពណ៌នា​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​អំពី​ព្រះ​អង្គ​សង្រ្គោះ ។ ពាក្យសម្តី​ភាគច្រើន​ត្រូវបាន​ប្រើ​ជា​ទំនុកច្រៀង​នៅក្នុង​ក្រុមភ្លេង ហែនឌែល មែស៊ី ដែល​តែងតែ​ច្រៀង​នៅក្នុង​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ។ ( សូមមើល អេសាយ ៧; ; ៤០; ៥៣ ) ។

ក្មេងស្រី​កំពុង​បញ្ចាំង​ពិល​អាន​ព្រះគម្ពីរ ។

ដោយ​ការអនុវត្ត​បន្តិចបន្តួច នោះប្អូន​នឹង​រកឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ទូទាំង​ព្រះគម្ពីរ​សញ្ញា​ចាស់​ទាំងមូល ។ ទ្រង់​សព្វព្រះទ័យ ប្អូន ជាពិសេស គឺដូចជា​ទ្រង់​សព្វព្រះទ័យ​នឹង​លោកអ័ដាម និង​នាង​អេវ៉ា អើរ៉ុន និង ម៉ារាម—ហើយ​មាន​អ្នក​ផ្សេងទៀត​ជាច្រើន​ដែល​ទ្រង់​បានបម្រើ​ដោយផ្ទាល់​នៅក្នុង​ដំណើររឿង​ដ៏​បំផុស​គំនិត​ពី​បុរាណ​ទាំងនេះ ។ ដោយ​មាន​ជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដោយ​មាន​ជំនួយ​ពី​គ្នា​ទៅវិញ​ទៅមក ការណ៍​នេះ​នឹង​ក្លាយ​ជា​ឆ្នាំសិក្សា​ព្រះគម្ពីរ​ដ៏អស្ចារ្យ​មួយ!