ឆ្នាំ​២០២២
តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​កាន់តែ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​ក្រុម​យុវវ័យ​ផ្សេងទៀត​យ៉ាង​ដូចម្តេច ?
ខែ មករា ឆ្នាំ ២០២២


« សំណួរ និង​ចម្លើយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២។

សំណួរ និង ចម្លើយ

« ខ្ញុំ​ពុំ​មាន​លក្ខណៈ​ដូចគ្នា​ច្រើន​នឹង​មិត្តភក្តិ​ក្នុង​ក្រុម​យុវវ័យ​របស់​ខ្ញុំ​ទេ ។ តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​កាន់តែ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​ពួកគេ​យ៉ាង​ដូចម្តេច ?

ការជួយ​ដល់​មនុស្ស​ម្នាក់ៗ

យុវនារី

« ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​អ្នកដទៃ​នៅពេល​ដែល​ខ្ញុំ​ពិតជា​ព្យាយាម​ចំណាយ​ពេល​ជាមួយ​ពួកគេ​ម្នាក់ៗ មិន​ត្រឹមតែចំណាយពេល​នៅក្នុង​ក្រុម​ប៉ុណ្ណោះទេ ។ ប្រសិនបើ​បងប្អូន​ចង់​ស្វែងរក​នរណា​ម្នាក់​ដែល​បងប្អូន​ចុះ​សម្រុង​ជាមួយ សូម​ឈោង​ទៅជួយ​អ្នក​ដែល​ត្រូវ​ការ​មិត្ត ។ បងប្អូន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​អ្នក​ដែល​ត្រូវការ​មិត្ត​ទៅទៀត ! »

ឡាទីយ៉ាណា ភី អាយុ ១៧ ឆ្នាំ នៅ​ប្រទេស​សិង្ហបុរី

ចែកចាយ​ចំណាប់​អារម្មណ៍​របស់បង​ប្អូន

យុវនារី

« មនុស្ស​នៅក្នុង​ក្រុម​យុវវ័យ​របស់​ខ្ញុំ​ភាគច្រើន​មាន​ចំណាប់​អារម្មណ៍​លើ​រឿង​ខុសៗគ្នា ។ ខ្ញុំ​ចង់​សួរ​ពួកគេ​ពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ ពីព្រោះ​វា​បង្ហាញ​ថា​ខ្ញុំ​ព្រួយ​បារម្ភ​ចំពោះ​ពួកគេ ។ បន្ទាប់មក​វា​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​សួរ​ខ្ញុំ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ដែរ ។ ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្សទូទៅ​គឺ​ត្រូវ​ចំណាយពេល​ខ្លះ—សូម​ព្យាយាម​ធ្វើវា ! »

អ៊ីរីន អេហ្វ អាយុ ១៨ ឆ្នាំ នៅរដ្ឋ​យូថាហ៍ ស.រ.អ.

ស្វែងរក​ភាព​ដូចគ្នា

យុវនារី

« ប្រសិនបើ​បងប្អូន​ចង់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មិត្តភក្តិ​របស់បង​ប្អូន សូម​ស្វែងរក​សេចក្តីល្អ រឿង​ដែល​មាន​អត្ថន័យ​ដែល​បងប្អូន​អាច​ធ្វើ​រួមគ្នា ទោះបីជា​រឿង​នោះ​មានតែ​ពីរបីរឿង​ក្តី ។ បងប្អូន​អាច​ស្វែងរក​ចំណង់ចំណូលចិត្ត ឬ​ល្បែងកំសាន្ត​ដែល​បងប្អូន​រីករាយ​ទាំងអស់ ។ ទូលសូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​នឹង​ប្រទាន​ការបំផុសគំនិត​ដល់បង​ប្អូន » ។

ខាលវ៉ា វី អាយុ ១២ ឆ្នាំ នៅពេរ៉ូ

ស្រឡាញ់​ភាព​ខុសប្លែក​របស់បង​ប្អូន

យុវនារី

« ពេល​ដែល​ខ្ញុំ​ចំណាយ​ពេល​ច្រើន​ជាមួយ​មនុស្ស​ក្នុង​ក្រុម​យុវវ័យ ខ្ញុំ​កាន់តែ​ស្រឡាញ់​លក្ខណៈ​ខុស​ប្លែក​របស់​ពួកគេ ! ខ្ញុំ​រៀន​ពី​របៀប​ដើម្បី​បម្រើ​ពួកគេ​បាន​ល្អប្រសើរ ដែល​ជួយ​ខ្ញុំ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​នឹង​ពួកគេ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ទាំងអស់​គ្នា​ជា​កូនចៅ​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ដូច្នះ​យើង​មាន​អ្វីៗ​ដូចគ្នា​ជាច្រើន​ដែល​យើង​មិន​ដឹង » ។

សារ៉ា អិម អាយុ ១៦ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា

ព្យាយាម​អ្វី​ថ្មី

យុវជន

« គឺ​គ្រាន់តែ​រាក់ទាក់ និង​ទៅ​និយាយ​រក​ពួកគេ​ប៉ុណ្ណោះ ។ ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មីៗ​ឲ្យ​បាន​ច្រើន ។ ក្មេងប្រុស​ម្នាក់​នៅក្នុង​វួដ​របស់​យើង​ពុំ​ចូលចិត្ត​កីឡា​នោះទេ ប៉ុន្តែ​គាត់​តែងតែ​មក​លេង​ជាមួយ​យើង ។ បន្ទាប់មក​យើង​ធ្វើ​អ្វីៗ​ដែល​គាត់​ចាប់អារម្មណ៍ ដូចជា ឆ្ពិនភ្នែក ឬ​លេង​បោះ​បៀរ ។ ការព្យាយាម​ធ្វើ​អ្វីថ្មី​គឺជា​វិធី​ដ៏​ល្អ​ដើម្បី​មាន​អារម្មណ៍​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល » ។

ជេរីន អិម អាយុ ១៧ ឆ្នាំ នៅ ណូវ៉ា ស្កូតៃ ប្រទេស​កាណាដា

ឈោង​ទៅជួយ

« ឈោង​ទៅជួយ និង​ជួយ​នរណា​ម្នាក់​ក្នុង​ក្រុមយុវវ័យ​របស់​បងប្អូន​ដែល​កំពុង​ត្រូវការ​ជំនួយ ។ នៅពេល​ដែល​យើង​ព្យាយាម​ធ្វើជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ នោះ​វា​នឹង​ជួយ​យើង​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា » ។

យ៉ូស្វេ ស៊ី អាយុ ២០ ឆ្នាំ ហ្វាឌិននី អាមេរិកាំង សាម័រ

សូម​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង

« យូរៗ​ទៅ​បងប្អូនប្រហែលជា​នឹងឃើញ​អ្វីៗ​ដែល​បងប្អូន​មាន​ដូចគ្នា ប៉ុន្តែ​ប្រហែលជា​មិនមែន​តាម​របៀប​ដ៏​ត្រឹមត្រូវ​នោះទេ ។ ក្នុងពេលនេះ បងប្អូន​អាច​ភ្ជាប់​សកម្មភាព និង​អ្វី​ដែល​កើត​ឡើង​ក្នុង​អំឡុង​សប្តាហ៍ ។ សូម​ចូលរួម​សកម្មភាព​ដោយរីករាយ ! សូម​ជ្រើសរើស​ចូលរួម និង​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង ! »

ហាន់ណា ដបបិលយូ អាយុ ១៨ ឆ្នាំ នៅ ណូវ៉ា ស្កូតៃ ប្រទេស​កាណាដា