ឆ្នាំ​២០២២
មើលខ្លួន​ឯង​ឲ្យ​បាន​ច្បាស់
ខែ មករា ឆ្នាំ ២០២២


« មើលខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

មើលខ្លួន​ឯង ឲ្យ​បាន​ច្បាស់

សូម​កុំ​ទុក​ឲ្យ​ពិភពលោក​នេះ​ប្រាប់​ប្អូន​ថា​ប្អូន​ជា​នរណា​ឡើយ ។

ក្មេងស្រី​មើល​រូប​នៅបង្អួច​ហាងលក់​ឥវ៉ាន់

ពិភពលោក​នេះ​នឹង​ព្យាយាម​ប្រាប់​ប្អូន​នូវ​អ្វីៗ​អំពី​ខ្លួន​របស់​ប្អូន​ថា​មិនពិត​ប្រាកដ ។

« ឯងមិនទាន់​មាន​ប្រជាប្រិយភាព​គ្រប់គ្រាន់​នៅឡើយ​ទេ » ។

ប៉ុន្តែ​ការពិត​នោះ​គឺ ៖ មិត្តភាព​ពិតប្រាកដ​គឺ​មានតម្លៃ​ជាង​ប្រជាប្រិយភាព ។

ក្មេងប្រុស​មើល​រូប​ខ្លួនឯងក្នុង​អាងទឹក

« ឯង​នឹង​មិន​ទទួល​បាន​ជោគជ័យ​លើ​អ្វី​មួយ​ឡើយ » ។

ប៉ុន្តែ​ការពិត​នោះ​គឺ ៖ សេចក្តីជំនឿ និង​ការខិតខំ​ប្រឹងប្រែង​នឹង​នាំ​ឲ្យ​ប្អូន​ដល់​កោះត្រើយ ។

ក្មេងស្រី​មើល​រូប​ក្នុង​កញ្ចក់

« ឯង​ក៏​អញ្ចឹងដែរ— » « ឯង​គួរតែ​ខំ​ជាងនេះ— » « ឯង​មិនទាន់​ល្អ​គ្រប់គ្រាន់​នៅឡើយ​ទេ— »

ប៉ុន្តែ​ការពិត​នោះ​គឺ ៖ ព្រះ​មាន​ព្រះទ័យ​ចង់​មើលឃើញ​ប្អូន​ឲ្យ​មើលឃើញ​ខ្លួនឯង​តាមរយៈ​កែវភ្នែក​ខាង​វិញ្ញាណ ។

ក្មេងប្រុស​មើល​រូប​ខ្លួនឯងនៅ​តាម​កញ្ចក់​ឆ្លុះក្រោយ

« ឯង​គ្មាន​តម្លៃ​អ្វីទេ ! »

ប៉ុន្តែ​ការពិត​នោះ​គឺ ៖ ប្អូន​គឺជា​បុត្រ​របស់​ព្រះ ។

ក្មេងប្រុស និង​ក្មេងស្រី​កំពុង​បោស​ស្លឹកឈើ ហើយ​ឃើញ​ស្រមោល​នៅក្នុង​ថ្លុកទឹក

« ឯង​បាត់បង់​ការសប្បាយៗ​ជាច្រើន ! »

ប៉ុន្តែ​ការពិត​នោះ​គឺ ៖ ប្អូន​ទទួល​បាន​អំណរ​កាលណា​ប្អូន​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់ព្រះ​ជាមួយ​មនុស្ស​នៅជុំវិញ​ខ្លួន​របស់​ប្អូន ។

ក្មេងប្រុស​មើលឃើញ​រូបខ្លួនឯង​នៅក្នុង​ត្រីវិស័យ

« ឯង​មិន​បាន​ការ​ទេ ! »

ប៉ុន្តែ​ការពិត​នោះ​គឺ ៖ ប្អូន​មាន​អនាគត​ដ៏​ភ្លឺ​ត្រចះត្រចង់​ដូចជា​សេចក្តី​ជំនឿ​របស់​ប្អូន​ដែរ ។

កំណត់​ចំណាំ

  1. សូមមើល ថូម៉ាស អេស ម៉នសុន « Be of Good Cheer » សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០០៩ ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២ ) ។