ឆ្នាំ​២០២២
ចំណត​សប្បាយៗ
ខែ មករា ឆ្នាំ ២០២២


« ចំណត​សប្បាយៗ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

ចំណតសប្បាយៗ

របៀប​ដើម្បី​រក្សា ទំនាក់ទំនង

ការជួប​ដោយផ្ទាល់​គឺជា​របៀប​ដ៏​អស្ចារ្យ​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ ប៉ុន្តែ​យើង​មិនអាច​ជួបគ្នា​ផ្ទាល់​ជានិច្ច​បាន​នោះទេ ។ ទាំងនេះ​គឺជា​សកម្មភាព​សប្បាយៗ​តាម​អ៊ីនធឺណិត​ដែល​មាន​តម្លៃ​ឲ្យ​ពិចារណា​នៅ​ឆ្នាំ​នេះ​ដើម្បី​ធ្វើ​ជា​ស្ពាន​ចម្លង​គម្លាត​រវាង​ការជួបជុំគ្នា​បន្ទាប់​របស់ប្អូន ។ សូម​អរគុណ​ដល់ សារ៉ា អេហ្វ មកពី​កាលីហ្វ័រញ៉ា ស.រ.អា. ដែល​បាន​ផ្ញើរឿង​ទាំងនេះ​មក !

  1. ផ្ញើអ៊ីម៉ែល​តំណ​ភ្ជាប់​ទំព័រផាត់​ពណ៌ បោះពុម្ព​រូបភាព​នៅ​ឯ​ផ្ទះ ផាត់ពណ៌​រូបភាព ហើយ​ចែកចាយ​រូបភាព​នេះ​ជាមួយ​ក្រុម ។ បន្ទាប់មក សូម​សរសេរ​សារ​សប្បាយៗ​នៅខាង​ខ្នង​រូបភាព ហើយ​ផ្ញើ​រូបភាព​នោះ​ទៅ​ឲ្យ​មិត្តភក្តិ ។

  2. បង្កើត​វីដេអូ​រាំ​កំប្លែងៗ​ដែល​មាន​រយៈពេល​១០-វិនាទី ហើយ​សូម​ចែកចាយ​វីដេអូ​នេះជាមួយ​ក្រុម ។

  3. បង្កើត​ការប្រកួតថត​រូប​ខ្លួនឯង​ធ្វើ​ទឹកមុខ​កំប្លែងៗ ។

  4. អាច​មើល​មុន​ពីរបីថ្ងៃ​ពីមុន​ដល់ពេល​ជួបគ្នា​តាម​អ៊ីនធឺណិត ។ មនុស្ស​គ្រប់គ្នា​ថតរូប​ពពក​ដែល​មើលទៅ​ដូចជា​វត្ថុ​អ្វីមួយ បន្ទាប់មក​ចែកចាយ​រូបថត​ជាមួយគ្នា ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​គិតថា​ពពក​នោះ​ដូចជា​អ្វី ។

  5. រៀបចំ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​ដែល​ផ្តល់​ជា​ការបម្រើ ។ សូមមើល​ថាតើ​សកម្មភាព​នៃ​ការបម្រើ​ប៉ុន្មាន​ដែល​សមាជិក​នៃ​ក្រុម​យុវវ័យ​របស់​ប្អូន​អាច​ធ្វើ​នៅក្នុង​មួយ​សប្តាហ៍ ហើយ​បន្ទាប់មក សូម​ចែកចាយ​ដំណើររឿង​ជោគជ័យ​របស់​ប្អូន ។

  6. ចែករំលែក​នូវ​រូបមន្ត​ធ្វើម្ហូប​ដែល​ប្អូន​ចូលចិត្ត ។ សូម​បង្ហាញ​ម្ហូប​ដែល​ប្អូន​បាន​ចម្អិន​​នៅតាម​វីដេអូ ហើយ​បន្ទាប់មក​សូម​បរិភោគ​ជាមួយគ្នា ។

  7. សូម​ថត​រូប​វត្ថុ​ដែល​ប្អូន​រក​បាន​នៅក្នុង​ផ្ទះ ។ សូម​ធ្វើ​បញ្ជី​មួយ​ដែល​មាន​រាយនាម​វត្ថុ​ចំនួន ១០ មុខ​ដែល​ប្អូន​រក​បាន​នៅក្នុង​ផ្ទះ ។ អ្នក​ដែល​ផ្ញើ​រូបភាព​វត្ថុ ១០ មុខ​មុនគេ​គឺជា​អ្នក​ឈ្នះ !

  8. រៀបចំ​ការប្រកួត​ស្លៀកពាក់​ក្លែងកាយ​តាម​អ៊ីនធឺណិត​ជាមួយ​របស់របរ​ដែល​មាន​រួចហើយ​នៅក្នុង​ផ្ទះ​របស់ប្អូន ។ សូម​បោះឆ្នោត​យក​រូបភាព​ដែល​ស្អាត​ជាងគេ កំប្លែង​ជាងគេ និង​រឡេះរឡោះ​ជាងគេ ។ល។

  9. រៀបចំ​ទិវារ​សរសើរ​ការរត់​ម៉ារ៉ាតុង ។ សូម​ចែកចាយ​ការសរសើរ​អំពី​គ្នា​ទៅវិញទៅមក​ឲ្យបានច្រើន​តាមដែល​ប្អូន​អាច​ធ្វើបាន នៅអំឡុង​ពេលល្ងាច ឬ​រយៈពេល​យូរ​ជាង​នេះ​ជាង​នេះ​ក៏​បាន ។

តើ​មាន​ចំណុច​ផ្សេងទៀត​ដែល​ប្អូន​ចង់​បន្ថែម​នៅ​ក្នុង​បញ្ជី​នេះ​ដែរ​ឬ​ទេ ? សូម​ផ្ញើ​ចំណុច​ទាំងនោះ​ទៅកាន់ ftsoy@ChurchofJesusChrist.org ដើម្បី​យើង​អាច​ចែកចាយ​ចំណុច​ទាំងនោះ​ជាមួយ​យុវវ័យ​ដទៃ​ទៀត ។

ចូរ​ទីពឹង ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត

សូម​គូររូប​អ្វីមួយ​ដែល​ទាក់ទង​នឹង​បាវចនា​របស់​យុវវ័យ​នៅ​ឆ្នាំ​នេះ ។

បាវចនា​យុវវ័យ​ឆ្នាំ ២០២២

ផ្លូវ​ទៅកាន់ គោលដៅ

តើ​ប្អូន​បាន​ដាក់​គោលដៅ​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​ដែល​ជា​ផ្នែក​មួយ​សម្រាប់​កុមារ និង​យុវវ័យ​សម្រាប់​ឆ្នាំ​នេះ​ដែរ​ឬ​ទេ ? នេះ​គឺជា​ការអនុវត្ត​បន្តិច​បន្តួច​ដែល​ទាក់ទង​នឹង​ចំណុច​គោលដៅ​សំខាន់ៗ​ទាំងបួន ។ សូមមើល​ថាតើ​ប្អូន​អាច​ឆ្លងកាត់​ច្រក​ខ្វាត់ខ្វែង​បាន​ដោយការ​ទៅ​ដល់​ចំណុច​ត្រួតពិនិត្យ​ទាំងបួន​មុន​ពេល​ទៅ​ដល់​កណ្តាល​ឬ​ទេ !

យុវនារី

រចនា​រូបភាព​ដោយ ចស ថាលបូត

រឿង​កំប្លែង

ឪពុក និង​កូនប្រុស

តើ​មាន​នរណា​បាន​ឃើញ​ប្រដាប់​វាយ​កូនបាល់​របស់​ខ្ញុំ​ទេ ?

វ៉ល ឆាដវីគ បាគ្លី

ដំណោះ​ស្រាយ​ពី​ច្រកខ្វាត់ខ្វែង

ដំណោះ​ស្រាយ​ច្រក​ខ្វាត់ខ្វែង