ឆ្នាំ​២០២២
របស់​ទាំង​នោះ​ជា​របស់​ផង​យើង ហើយ​យើង​ស្គាល់​របស់​ទាំង​នោះ
ខែ មករា ឆ្នាំ ២០២២


« របស់​ទាំង​នោះ​ជា​របស់​ផង​យើង ហើយ​យើង​ស្គាល់​របស់​ទាំង​នោះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

« របស់​ទាំង​នោះ​ជា​របស់​ផង​យើង ហើយ​យើង​ស្គាល់​របស់​ទាំង​នោះ »

ម៉ូសេ ១

យុវនារី​កំពុង​នៅ ក្នុង​ហ្វូង​មនុស្ស

រូបថត​មក​ពី Getty Images

តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា​មិន​គ្រប់គ្រាន់​ដែរ​ឬ​ទេ ? ប្អូន​ប្រហែលជា​ធ្លាប់​មាន​អារម្មណ៍​បែបនេះ នៅពេល​ប្អូន​គិត​អំពី​ចំនួន​មនុស្ស​នៅ​លើ​ពិភពលោក​នេះ ឬ​មើលថា​តើ​មាន​ដួង​តារា​ប៉ុន្មាន​នៅលើ​មេឃ ។ តើ​ប្អូន​ធ្លាប់​ឆ្ងល់ទេ​ថាតើ​ព្រះពិត​ជា​ជ្រាប​ដឹង​ថា​ប្អូន​ជានរណា ហើយតើ​ជីវិត​របស់ប្អូន​មាន​លក្ខណៈ​បែបណា​ដែរ​ឬ​ទេ ? ប្រសិនបើ​ដូច្នោះ នោះ​ម៉ូសេ​មាន​សារលិខិត​មួយ​ផ្តល់ឲ្យ​ប្អូន ។

នៅក្នុង​ទស្សន​និមិត្ត​មួយ​ព្រះ​បាន​បង្ហាញ​ម៉ូសេ​គ្រប់ផ្នែក​ទាំងអស់​នៃ​ផែនដី និង​ប្រជាជន​ទាំងអស់​ដែល​នឹងរស់​នៅទី​នោះ ។ ពួកគេ​មាន « ចំនួន​សន្ធឹក គឺ​ឥត​គណនា ហាក់​បី​ដូច​ជា​ខ្សាច់​នៅ​ឆ្នេរសមុទ្រ » ( ម៉ូសេ ១:២៨ ) ។ បន្ទាប់មក​ព្រះ​បាន​ប្រាប់​ម៉ូសេ​ថា ទ្រង់​បាន​បង្កើត « ពិភពលោក​ដ៏​ច្រើន​ឥត​គណនា » ( ម៉ូសេ ១:៣៣ )—ការបង្កបង្កើត​របស់​ទ្រង​មាន​លើស​ពី​ផែនដី​នេះ​ទៅទៀត ។

ម៉ូសេ ពេល​បានឃើញ​អ្វីៗ​ទាំងអស់​នេះ​ប្រហែលជា​រំភើប​ចិត្ដ​ណាស់ ។ ប្រហែល​ជា​លោក​ឆ្ងល់ ៖ តើ​ខ្ញុំ​សម​នឹង​កន្លែង​ណា​ក្នុង​ចំណោម​ការបង្កើត​ជាច្រើននេះ​ទៅ ? ហើយតើ​ព្រះ​អាច​តាមដាន​ការណ៍​យ៉ាង​ច្រើន​នេះដូចម្តេច​ទៅ ?

ចម្លើយ​របស់​ព្រះ​គឺ​សាមញ្ញ ៖​« គ្រប់​ការណ៍​ទាំងអស់​សុទ្ធ​តែ​បាន​រាប់​ចំពោះយើង » ។ ដោយ​របៀប​ណា ? « របស់​ទាំង​នោះ​ជា​របស់​ផង​យើង ហើយ​យើង​ស្គាល់​របស់​ទាំង​នោះ » ( ម៉ូសេ ១:៣៥ ) ។ ព្រះ​ស្គាល់​ថា​ម៉ូសេ​ជា​នរណា ក៏​ដូចជា​ទ្រង់​ស្គាល់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ហើយ​ក៏ដូច​ជា​ការបង្កើត​ទាំងអស់​របស់​ទ្រង់​ផង​ដែរ ។ របស់​ទាំងអស់​គឺជា​របស់​ទ្រង់—​ដួង​តារា ខ្សាច់ និង​ជាពិសេស​បុត្រា​បុត្រី​របស់ទ្រង់​នៅលើ​ផែនដី ។ ពួក​យើង​គឺជា​ហេតុផល​ទាំងអស់​ដែល​ទ្រង់​បាន​បង្កើត​ផែនដី​នេះ ។ សេចក្តី​សង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួក​យើង​គឺជា​ការងារ​សំខាន់​បំផុត​របស់ព្រះ ។

« ដ្បិត​មើល​ចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។

ដូចជា ម៉ូសេ បាន​រៀន​ពី​ទី​កន្លែង​ដែល​គាត់​សម​នឹង​ក្នុង​ផែនការ​របស់​ព្រះ ប្អូន​ក៏​អាច​ជឿជាក់​ថា​ព្រះ​ស្គាល់​ប្អូន​ផង​ដែរ ! ការ​ជួយ​ដល់​ប្អូន​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់ និង​កិច្ចការ ហើយ​សេរី​ល្អ​របស់​ទ្រង់ ។ ហេតុអ្វី​ទៅ ? ដោយសារ​ប្អូន​ជា​បុត្រ​របស់​ទ្រង់ ។ ហើយ​មិនមាន​អ្វី​ដែល​ថា​មិន​គ្រប់គ្រាន់​នោះឡើយ !