« វិស្វករនៃអំណរ » ដើម្បីកម្លាំងនៃយុវជន ខែមករា ឆ្នាំ២០២២ ។
វិស្វករ នៃ អំណរ
យុវជនរូបនេះមកពីប្រទេសអាល្លឺម៉ង់បានរកឃើញចំណេះដឹង ភាពស្រស់ស្អាត និងសេចក្តីរីករាយនៅគ្រប់ទីកន្លែង—ហើយនៅពេលដែលរកឃើញអ្វីៗទាំងនេះ គាត់បានចែកចាយវា ។
ផាទ្រីក អិល អាយុ ១៦ ឆ្នាំ មកពីបាវ៉ារៀ ប្រទេសអាល្លឺម៉ង់ និយាយពីមុខវិជ្ជាដែលគាត់ចូលចិត្តរៀននៅសាលាគឺ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ។ តាមពិតទៅ គាត់ចូលចិត្តវិទ្យាសាស្ត្រខ្លាំងណាស់ដែលធ្វើឲ្យគាត់ចង់ចែកចាយចំណេះដឹងនេះជាមួយអ្នកដទៃដោយការសរសេរសៀវភៅអំពីរូបវិទ្យា ( ស្តីអំពីទែម៉ូម៉ែត្រ និងម៉ាញេទិកឲ្យកាន់តែមានភាពច្បាស់លាស់ ) ។
គាត់ចង់មានអាជីពជាជាវិស្វករ ដោយអភិវឌ្ឍឧបករណ៍បច្ចេកទេសដូចជាម៉ាស៊ីនរថយន្ត ។ ( ទោះជាយ៉ាងណា ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនផលិតរថយន្ត BMW និងរថយន្ត Audi នៅឆ្ងាយពីផ្ទះគាត់តែមួយម៉ោងកន្លះពីកន្លែងដែលគាត់រស់នៅតែប៉ុណ្ណោះ ) ។
ប៉ុន្តែវិស័យវិទ្យាសាស្រ្តមិនមែនជាអ្វីតែម្យ៉ាង ដែល ផាទ្រីក ចូលចិត្ត និងភ្ញាក់ផ្អើលនោះទេ ។
វិទ្យាសាស្រ្ត និងការស្រមើស្រមៃ
ប្រាកដណាស់ ផាទ្រីក ចូលចិត្តវិទ្យាសាស្រ្តខ្លាំងណាស់ ប៉ុន្តែចំណាប់អារម្មណ៍របស់គាត់ស្ថិតនៅឆ្ងាយពីការមិនពិត និងការពិត ព្រមទាំងរូបមន្តលំបាកៗជាច្រើន ។
គាត់បានពន្យល់ថា « ខ្ញុំបានសរសេរសៀវភៅរូបវិទ្យា ប៉ុន្តែឥឡូវនេះខ្ញុំកំពុងសរសេរសៀវភៅរឿងបែបការស្រមើស្រមៃវិញ » ។ « សៀវភៅដែលខ្ញុំកំពុងសរសេរគឺអំពីពួកសត្វដែលមានវេទមន្ត និងពិភពលោករបស់វា ។ ហើយបន្ទាប់មកមានយុវវ័យពីរបីនាក់ដែលដោះស្រាយបញ្ហាទាំងឡាយ » ។
គម្រោងចុះដល់ទីតាំងចុងក្រោយនេះត្រូវបានជំរុញដោយសេចក្តីស្រឡាញ់របស់ផាទ្រីកចំពោះប្រលោមលោកបែបស្រមើលស្រមៃ ដូចជារឿង Harry Potter និង Percy Jackson ។ ការសរសេរសៀវភៅចុះដល់ទីតាំងគឺជាអ្វីមួយដែល ផាទ្រីក បានធ្វើ បន្ទាប់ពីពូរបស់គាត់បានប្រាប់គាត់ថាការធ្វើបែបនោះសប្បាយណាស់ ។ ផាទ្រីក និយាយថា « គាត់បានធ្វើឲ្យខ្ញុំត្រេកអរតាមគាត់ » ។
ក្តីអំណរនោះបាននាំឲ្យ ផាទ្រីក ឆ្ពោះទៅ ចាប់ យកអ្វីដែលគាត់បានរៀនអំពីច្បាប់ និងភាព ពិតនៃពិភពរូបវិទ្យា ហើយសរសេរសៀវភៅអំពីការណ៍ទាំងនោះ ។ វាក៏ធ្វើឲ្យគាត់ចង់ផលិតរឿងអស្ចារ្យដែលគួរឲ្យភ្ញាក់ផ្អើលផងដែរ ។ ហើយវាពុំមានភាពផ្ទុយគ្នានៅក្នុងរឿងនេះទេ ។ ផាទ្រីក ហាក់ដូចជាដឹងថាសេចក្តីពិត និងភាពស្រស់ស្អាត និងភាពរីករាយអាចរកបាននៅគ្រប់ទីកន្លែង ។ ហើយគាត់ចង់ស្វែងរក បង្កើត និងចែកចាយរបស់ទាំងនោះនៅកន្លែងណាដែលមាន ។
ពិភពធម្មជាតិ
ផាទ្រីក យល់យ៉ាងច្បាស់អំពីច្បាប់នៃពិភពរូបវិទ្យា ។ ប៉ុន្តែគាត់មានទស្សនៈវិស័យវែងឆ្ងាយពីព្រឹត្តិការណ៍នានាដើម្បីមើលឃើញភាពស្រស់ស្អាតនៅ ទីនោះ ។
គាត់និយាយថា « ខ្ញុំរស់នៅក្បែរព្រៃឈើ » ។ « នោះជាគុណប្រយោជន៍នៃការរស់នៅក្នុងទីក្រុងតូចមួយ—យើងអាចចូលទៅក្នុងព្រៃបានយ៉ាងឆាប់ រហ័ស និងស្វែងរកសេចក្តីសុខសាន្តនៅ ទីនោះ » ។
គាត់ចូលចិត្តផ្លូវដែលមានព្រៃឈើច្រើនដើម្បីការឡើងភ្នំ ឬ ជាពិសេសជិះកង់ ។ គាត់និយាយថា « ខ្ញុំចូលចិត្តជិះកង់ ។ វាជាចំណង់ចំណូលចិត្តដ៏ធំរបស់ខ្ញុំ » ។ « ខ្ញុំចូលចិត្ត ជិះ កង់ ណាស់ ។ នៅពេលមួយខ្ញុំបានជិះកង់ ១,២០០ គីឡូម៉ែត្រ [ ៧៤៥ ម៉ែល ] ក្នុងរយៈពេលពីរសប្តាហ៍ » ។
ពេលខ្លះគាត់ចូលចិត្តដើរលេង ឬជិះកង់ក្នុងព្រៃជាមួយគ្រួសារទាំងមូល ( ម៉ាក់ ប៉ា ប្អូនប្រុសពីរនាក់ និងប្អូនស្រីពីរនាក់ ) ឬតែពីរនាក់ប៉ារបស់គាត់ ។ ជាញឹកញាប់គាត់ទៅតែម្នាក់ឯង ។ ប៉ុន្តែគាត់តែងតែទទួលបានសេចក្តីសុខសាន្ត និងភាពស្រស់ស្អាតពីធម្មជាតិ ។
គាត់និយាយថា « នៅទីនេះព្រះអាទិត្យរះស្អាតជាពិសេសតែម្តង » ។ « នៅពេលខ្លះយើងអាចមើលឃើញភ្នំអាល់ពីកន្លែងនេះ ទោះបីជាភ្នំនោះនៅឆ្ងាយក្តី ។ ហើយនៅពេលព្រះអាទិត្យរះ វាជះពន្លឺ ហើយយើងនឹងឃើញមេឃក្រហមយ៉ាងស្រស់ស្អាតពីភ្នំ ហើយពិតជាស្រស់ស្អាតណាស់ » ។
ចំណេះដឹងប្រភេទផ្សេង
បន្ថែមលើអង្គហេតុនៃវិទ្យាសាស្រ្តធម្មជាតិ និងភាពស្រស់ស្អាតនៃពិភពធម្មជាតិ ផាទ្រីក ក៏ឲ្យតម្លៃលើសេចក្តីពិតផងដែរ—សេចក្តីពិតដែលអាចរកបានតែតាមរយៈការអធិស្ឋានប៉ុណ្ណោះ ។
ផាទ្រីក និយាយថា « ខ្ញុំមានទីបន្ទាល់យ៉ាងរឹងមាំអំពីការអធិស្ឋាន » ។ « ការលុតជង្គង់ចុះ ការឱបដៃរបស់ខ្ញុំគឺនាំមកនូវសេចក្តីសុខសាន្ត និងភាពស្ងប់ស្ងាត់ បន្ទាប់មកធ្វើការអធិស្ឋាន ។ ខ្ញុំមានទីបន្ទាល់យ៉ាងខ្លាំងបំផុតអំពីការណ៍នោះ » ។
គាត់ពន្យល់ថា ទីបន្ទាល់របស់គាត់ផ្នែកខ្លះបានមកពីពររបស់លោកអយ្យកោរបស់គាត់ដែលបានប្រាប់ ។ គាត់និយាយថា « ពររបស់លោកអយ្យកោនិយាយថា ខ្ញុំគួរចងចាំជានិច្ចថា ខ្ញំអាចទំនាក់ទំនងព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានរបស់ខ្ញុំជានិច្ច ។ « បងប្អូនអាចទូលទៅទ្រង់ នៅទីណាក៏បាន ។ ទ្រង់នឹងគង់នៅនឹងបងប្អូនគ្រប់ទីកន្លែង ហើយបងប្អូនអាចទទួលបានចម្លើយនៅគ្រប់ទីកន្លែងដែរ » ។
គាត់បាននិយាយថា បទពិសោធន៍របស់គាត់ក្នុងការទទួលបានចម្លើយចំពោះការអធិស្ឋានមានលក្ខណៈល្អប្រសើរឡើង នៅពេលគាត់បោះជំហានជាក់លាក់ ។ « ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធកាន់តែខ្លាំងពេលធ្វើការអធិស្ឋាន ។ នៅពេលខ្ញុំដាក់គោលដៅដោយមានការគិតគូរ សួរសំណួរដោយមានការគិតគូរ អង្គុយចុះដោយមានការគិតគូរ ហើយធ្វើសកម្មភាពតាមអ្វីដែលនិយាយនៅក្នុងព្រះគម្ពីរ ហើយរង់ចាំ និងចំណាយពេល—នៅពេលដែលខ្ញុំគ្រប់គ្រងដើម្បីធ្វើដូច្នោះ ខ្ញុំតែងតែមានទីបន្ទាល់រឹងមាំ និងមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច » ។
ផាទ្រីក ចងចាំពីពេលមួយដែលគាត់បានធ្វើការអធិស្ឋានជាពិសេស ។ គាត់និយាយថា « យើងនិយាយអំពីយ៉ូសែប ស្ម៊ីធ និងរបៀបដែលគាត់អធិស្ឋានក្នុងវ័យ ១៤ ឆ្នាំ ហើយបានទទួលចម្លើយ » ។ « ហើយហេតុដូច្នោះ ខ្ញុំបានអង្គុយចុះ—ខ្ញុំទាំងបានដើរចូលក្នុងព្រៃ—ហើយខ្ញុំបានអធិស្ឋាន ។ ហើយខ្ញុំបានទទួលចម្លើយ ។ ហើយខ្ញុំសប្បាយចិត្ត ។ ហើយការណ៍នោះបានពង្រឹងទីបន្ទាល់របស់ខ្ញុំ » ។
ការចែកចាយអ្វីដែលគាត់ដឹង
ដូចជាផាទ្រីកបានព្យាយាមចែកចាយចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងការច្នៃប្រឌិតរបស់គាត់ នោះគាត់ក៏ព្យាយាមចែកចាយចំណេះដឹងខាងវិញ្ញាណរបស់គាត់ផងដែរ ។
ចាប់ផ្តើមពីអាយុ ១២ ឆ្នាំ គាត់បានចំណាយពេលជួយពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ គាត់ក៏ធ្លាប់បានអញ្ជើញមិត្ដភក្ដិម្នាក់ទៅផ្ទះរបស់គាត់ដើម្បីរៀនមេរៀនជាមួយអ្នកផ្សព្វផ្សាយសាសនាផងដែរ ។ « យើងបាននិយាយអំពីការស្តារឡើងវិញ ។ មិត្តរបស់ខ្ញុំបានចាប់អារម្មណ៍ណាស់ ។ គាត់បានស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយបានចូលរួម និងអានព្រះគម្ពីរ ។ យើងអាន យ៉ាកុប ១:៥ ដែលយ៉ូសែប ស្ម៊ីធ បានអានផងដែរ ។ ហើយខ្ញុំឲ្យគាត់អានពីយ៉ូសែប ស្ម៊ីធ—ប្រវត្តិ ។ គាត់បានចាប់អារម្មណ៍យ៉ាងខ្លាំង » ។
មិត្តរួមថ្នាក់នៅសាលារៀនរបស់គាត់គោរពចំពោះជំនឿរបស់គាត់ ។ គាត់និយាយថា « ជំនួសដោយការធ្វើទុក្ខបុកម្នេញដល់សាសនាចក្រ ពួកគាត់បែរជាគាំទ្រសាសនាចក្រទៅវិញ ។ សូម្បីតែគ្រូរបស់គាត់ដែលបង្រៀនម៉ោងសាសនាក៏គាំទ្រគាត់ដែរ ។ « គាត់គិតថាវាឡូយណាស់ដែលខ្ញុំមានសេចក្តីជំនឿលើព្រះ ហើយថែមទាំងជួយខ្ញុំសម្រេចបានគោលដៅរបស់ខ្ញុំ » ។
បន្ទាប់ពីគាត់រៀនចប់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរៀននៅសាកលវិទ្យាល័យ ផាទ្រីក ក៏មានគម្រោងបម្រើបេសកកម្មពេញម៉ោងផងដែរ ។ គាត់និយាយថា « ខ្ញុំប្រហែលជារៀបចំខ្លួនតាមរយៈការអាន ប្រកាសដំណឺងល្អរបស់យើង » ។ « ខ្ញុំចង់បន្តរៀនបន្ថែម និងអាន បង្រៀន ហើយក៏ចំណាយពេលជាមួយពួកអ្នកផ្សព្វផ្សាយសាសនាឲ្យបានច្រើន » ។
ពីការណ៍ល្អ
ផាទ្រីក បានដឹងថា មានអ្វីៗជាច្រើនដែលមាន « គុណធម៌ គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ » ហេតុដូច្នោះហើយគាត់ស្វែងរកអ្វីៗទាំងនោះ ( មាត្រានៃសេចក្តីជំនឿ ១:១៣ ) ។ ហើយនៅពេលគាត់រកវាឃើញ គាត់ក៏ចែកចាយវា ។
មិនថាអំពីវិទ្យាសាស្ត្រ ការស្រមើលស្រមៃ ឬធម្មជាតិនោះទេ គាត់រកឃើញចំណេះដឹងគួរឲ្យរំភើប និងភាពស្រស់បំព្រងនៅគ្រប់ទីកន្លែងដែលគាត់ទៅដល់ ។ ហើយគាត់រកឃើញចំណេះដឹង ភាពស្រស់ស្អាត និងសេចក្តីពិតតាមរយៈការប្រាស្រ័យទាក់ទងរបស់គាត់ជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។