ឆ្នាំ​២០២២
ការណែនាំ​របស់​យើង​ទៅកាន់​សេចក្តីពិត
ខែ មករា ឆ្នាំ ២០២២


« ការណែនាំ​របស់​យើង​ទៅកាន់​សេចក្តីពិត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

អត្ថបទ ចុងក្រោយ

ការណែនាំ​របស់​យើង​ទៅកាន់​សេចក្តីពិត

ដកស្រង់​ចេញពី សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០០៤ ។

ក្មេងប្រុស​នៅ​ជិត​ស្លាក​សញ្ញាប្រាប់​ផ្លូវ

រចនា​រូបភាព​ដោយ អិមមីលី ដាវីស

ចេញពី​ចំណុច​នៅលើ​ផ្លូវ​នៃ​ជីវិត​របស់​ក្មួយៗ ក្មួយៗ​មាន​ពេល​វែងឆ្ងាយ និង​មានការជ្រើសរើស​ជាច្រើន​ដែល​ត្រូវធ្វើ កាល​ដែល​ក្មួយៗ​ស្វែងរក​ដើម្បី​ត្រឡប់​ទៅរស់​នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​របស់​យើងវិញ ។ នៅលើ​ផ្លូវ​នេះ មាន​ស្លាកសញ្ញា​ជាច្រើន​ដែល ប្រាប់ទិសដៅ ។ សាតាំង​គឺជា​អ្នក​និពន្ធ​នៃ​ការអញ្ជើញ​ទាំងនេះ ។ វា​ខិតខំ​ធ្វើ​ឲ្យ​ភាន់ច្រឡំ និង បញ្ឆោត យើង ដើម្បី​ឲ្យ​ធ្លាក់​ទៅលើ​ផ្លូវ​ងាយៗ​ដែល​នាំ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ជោគវាសនា ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។

អ្នក​លេង​សៀក​រហ័សកម្ម​ធ្វើ​ឲ្យ​កូន​បាល់​អណ្តែតឡើង
ផែនទី

ខ្ញុំ​ចង់​ចែកចាយ​អំពី​របៀប​ដែល​ក្មួយៗអាច​ជៀសវាង​ពី​ការ​បោកបញ្ឆោត ។ ទីមួយ ក្មួយៗបាន​ទទួល​ការបង្រៀន​ពី​សុចរិតភាព និង​ការធានា​នូវ​សេចក្តីពិត ដូច្នេះ​សូមបន្ត​នៅលើ​ផ្លូវ​នេះ ។ សូម​ខិតខំ​សិក្សា​ព្រះគម្ពីរ ដែល​ការបង្រៀន​ក្នុង​បទគម្ពីរ​ការពារ​យើង​ប្រឆាំង​និង​អារក្ស ។ ទីពីរ ការគ្រាន់តែ​ទទួល​បាន​សេចក្តីពិត​នោះ​មិនគ្រប់គ្រាន់ទេ ។ យើង​ក៏​ត្រូវតែ​យក « ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នក​ណែនាំ [ របស់​យើង ] និង « [ នឹង ] ពុំត្រូវ​គេ​បញ្ឆោត » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៥៧ ) ។

យុវនារី​កំពុង​ទទួលទាន​សាក្រាម៉ង់

តើ​យើង​អាច​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​អ្នកណែនាំ​របស់​យើង​យ៉ាង​ដូចម្តេច ? យើង​ត្រូវតែ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង និង រម្លឹក​ឡើងវិញ​នូវ​សេចក្តី​សញ្ញា​របស់​យើង តាមរយៈ​ការ​ទទួលទាន​សាក្រាម៉ង់​រាល់​សប្តាហ៍​ដោយ​មាន​ដៃ​ស្អាត និង​ដួងចិត្ត​បរិសុទ្ធ ។ មានតែ​តាម​វិធី​នេះ​ប៉ុណ្ណោះ​ដែល​យើង​អាច​ទទួល​បាន​សេចក្តីសន្យា​ដ៏​ទេវភាព​ដែល​យើង​នឹង « បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង [ ពួកយើង ] ជាដរាប » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧ ) ។ ព្រះវិញ្ញាណ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​មាន​បេសកកម្ម​ដើម្បី​ថ្លែង​ពី​ព្រះវរបិតា និង​ព្រះរាជបុត្រា​ត្រូវ​បង្រៀន​យើង និង​ត្រូវ​ដឹកនាំ​យើង​ទៅរក​សេចក្តីពិត ។