ឆ្នាំ​២០២២
ការយកឈ្នះ​លើ​ឧបាយកល​របស់​សាតាំង
ខែ មករា ឆ្នាំ ២០២២


« ការយកឈ្នះ​លើ​ឧបាយកល​របស់​សាតាំង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

ម៉ូសេ ១

ការយកឈ្នះ លើ​ឧបាយកល​របស់​សាតាំង

សាតាំង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​វា​អាច​ដើម្បី​បញ្ឆោត​យើង ។ យើង​មាន​អំណរគុណ​ណាស់​ដែល​មាន​ជំនួយ​ដ៏​ទេវភាព​ដើម្បី​រួចផុត​ពី​អន្ទាក់​របស់​វា ។

អ្នកលេង​សៀករហ័សកម្ម

អ្នកលេង​សៀករហ័សកម្ម​ផ្ទាត់​ម្រាមដៃ​របស់គាត់ ហើយ​កូនបាល់​ក៏​បាត់ទៅ​ភ្លាម​នៅចំពោះ​មុខ​របស់​បងប្អូន ។

អស្ចារ្យ​ណាស់ !

បន្ទាប់មក​គាត់​ចាប់​ទាញ​យក​សត្វ​ទន្សាយ​ចេញ​ពី​មួក​ដែល​គ្មាន​អ្វីសោះនោះ ហើយ​ធ្វើ​ឲ្យ​អ្វីមួយ​អណ្តែត​ខ្លួនឡើង ។

អស្ចារ្យ ! តើ​អ្នកលេង​សៀករហ័សកម្ម​​ធ្វើ​បានដោយ​របៀបណា ?

អ្នកលេង​សៀករហ័សកម្ម​​បានរិះរក​វិធី​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​ពួកគេ​បាន​ធ្វើ​ជាសាក្សី​ដល់​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅបាន តាម​ពិត​ពួកគេ​បាន​ឃើញតែ​អ្វី​ដែល​អ្នកលេង​សៀករហ័សកម្ម​​ចង់​ឲ្យ​ពួកគេ​មើលឃើញ​ប៉ុណ្ណោះ ។

មែន​ហើយ ! អ្នកលេង​សៀករហ័សកម្ម​ តាមពិតទៅ មិនបាន​មើលឃើញ​ជំនួយការ​របស់​គេ​តែ​ពាក់កណ្តាល​ខ្លួន​នោះទេ ។ ពួកគេ​រកវិធី​ឆ្លាត​វៃ​ដើម្បី​បញ្ឆោត​ភ្នែក​យើង​ឲ្យ​គិត​ថា​យើង​បាន​ឃើញ​អ្វីមួយ​ដែល​តាមពិត​មិនបាន​កើតឡើយ ។ អាថ៌កំបាំង​ស្ថិតនៅ​ក្នុង​ការបំភាន់ និង​ការបោក​បញ្ឆោត ។

ទោះបី​វា​ធ្វើ​ឡើង​សម្រាប់​ការសប្បាយ និង​ការកម្សាន្ត​ក៏ដោយ ក៏​ការបំភាន់ និង​ការបោកបញ្ឆោត​ផ្សេងទៀត​មាន​គ្រោះថ្នាក់​—ដល់​ខាង​រូបកាយ និង​ខាងវិញ្ញាណ​ផង​ដែរ ។

មនុស្ស​មាន​ឧបាលកល និង​មនុស្ស​បោកបញ្ឆោត​ដ៏​គ្រោះថ្នាក់

សាតាំង​គឺជា​សត្រូវ​នៃ​មនុស្ស​សុចរិត​ទាំងអស់ និង​មិន​ចង់​ឲ្យ​មនុស្ស​ណា​ម្នាក់​ធ្វើតាម​ព្រះវបិតា និង​ព្រះ​យេស៊ូវគ្រីស្ទ​ឡើយ ។ វា​ចង់​ឲ្យ​យើង​វេទនា​ដូច​ជា​វា​ដែរ ( សូមមើល នីហ្វៃទី ២ ២:២៧ ) ។

ដើម្បី​សម្រេចបាន​កិច្ចការ​នេះ វា​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​វា​អាច​ដើម្បី​ធ្វើ​ឲ្យ​យើង​សង្ស័យ ឬ​មិនអើពើ​នឹង​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ វា​ធ្វើការ​ឥតឈប់ឈរ​ដើម្បី​បំភាន់​យើង​ឲ្យ​ជឿថា ល្អ​ថា​អាក្រក់ និង អាក្រក់​ថា​ល្អ ( សូមមើល អេសាយ ៥:២០ ) ។ នេះហើយ​ជា​មូលហេតុ​ដែល​ពេល​ខ្លះ​ត្រូវបាន​ស្គាល់ថា​ជា បិតា​នៃ​អស់​ទាំង​ការ​កុហក និង​ដើម្បី បញ្ឆោត ( សូមមើល ម៉ូសេ ៤:៤ ) ។ ហើយ​វា​បាន​ធ្វើ​បែបនេះ​ជាយូរយា​ណាស់​មកហើយ ។

ការធ្លាក់

នៅក្នុង​សួនច្បារ​អេដែន ព្រះ​បាន​ប្រាប់​ទៅ​លោក​អ័ដាម និង​នាង​អេវ៉ា​មិន​ឲ្យ​បរិភោគ​ផ្លែ​ឈើ​នៃ​ការ​ដឹង​ខុសត្រូវ​ឡើយ ។ បើ​ពួកគាត់បរិភោគ នោះ​ពួកគាត់​នឹង​ត្រូវ​ចាកចេញ​ពី​សួនច្បារ​អេដែន ហើយ​នៅ​ទីបំផុត​នឹង​ស្លាប់ ។ ប៉ុន្តែ​ព្រះបាន​ប្រាប់​ពួកគាត់​ថា ពួកគាត់​អាច​ធ្វើ​ការជ្រើសរើស​បាន ( សូមមើល ម៉ូសេ ៣:១៦–១៧ ) ។

សាតាំង​ចង់​បំផ្លាញ​ផែនការ​របស់​ព្រះ ។ វា​បាន​ព្យាយាម​ល្បួង​នាង​អេវ៉ា ឲ្យ​បរិភោគ​ផ្លែឈើ​ហាមឃាត់ ។ វា​បាន​កុហក ហើយ​និយាយ​ថា​នាង​នឹង​មិន​ស្លាប់​ឡើយ ( ដែល​ផ្ទុយ​ទៅនឹង​អ្វី​ដែល​ព្រះ​បានមាន​ព្រះបន្ទូល ) ។ វា​ក៏​បាន​ព្យាយាម​ប្រាប់​នាង​ពី​សេចក្តីពិត​តែ​ពាក់​កណ្តាល​ដែរ ( សូមមើល ម៉ូសេ ៤:១១ ) ។

នៅទីបំផុត ទាំង​លោកអ័ដាម និង​នាង​អេវ៉ា បាន​បរិភោគ​ផ្លែ​ឈើ ហើយ​ក៏​ត្រូវបាន​បណ្តេញ​ចេញ​ពី​វត្តមាន​របស់​ព្រះ ។ ព្រះគម្ពីរ​ហៅ​ការណ៍​នេះ​ថា « សេចក្តីស្លាប់​ខាងវិញ្ញាណ » ។ ពួកគាត់​ក៏​បាន​ប្រែជា​មាន​ជីវិត​អមតៈ ដែល​នោះ​មាន​ន័យថា​ពួកគាត់​នឹង​ត្រូវ​ស្លាប់​ខាង​សាច់ឈាម ។ ការណ៍​នេះ​ត្រូវបាន​ហៅថា ការធ្លាក់ ។

យើង​ក៏ជា​កូនចៅ​របស់​លោកអ័ដាម និង​នាង​អេវ៉ា ផងដែរ ដែល​ត្រូវបាន​បំបែក​ចេញពី​វត្តមាន​របស់​ព្រះ ហើយ​នឹង​ត្រូវ​ដកពិសោធន៍​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ ។ យើង​ក៏​ត្រូវ​សាកល្បង​ដោយ​ការលំបាក​ក្នុង​ជីវិត និង​ការល្បួង​ពី​សាតាំង​ផងដែរ ។

ការណ៍​នេះ​ប្រហែល​ជា​អ្វីៗ​ទាំងអស់​ដែល​ស្តាប់ទៅ​ដូចជា​រឿង​មិនល្អ ប៉ុន្តែ​ការធ្លាក់​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ ការធ្លាក់​ផ្តល់​ឱកាស​ឲ្យ​យើង​រៀន និង​រីកចម្រើន​តាមរយៈ​ការប្រើប្រាស់​សិទ្ធិ​ដើម្បី​ជ្រើសរើស​ធ្វើ​ល្អ ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ យើង​ទាំងអស់​គ្នា​អាច​ប្រែចិត្ត នៅពេល​យើង​មាន​អំពើបាប និង​រៀបចំខ្លួន​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អ្វីៗ​ដែល​បាន​កើតឡើង​ជាមួយ​ការធ្លាក់ ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​វា​ត្រឹមត្រូវ ។ សាតាំង​មិនបាន​បញ្ឈប់​ផែន​ការ​របស់​ព្រះ​ទេ ។

ការយកឈ្នះ​លើ​ឧបាយកល​របស់​សាតាំង

សាតាំង​បន្ត​ព្យាយាម​ប្រើល្បិច​ដាក់​យើង និង​បញ្ឆោត​យើង​នៅ​សព្វថ្ងៃ​នេះ ។ នេះគឺជា​របៀប​មួយចំនួន​ដែល​វា​ធ្វើ ៖

១. ការល្បួង

សាតាំង​ចូលចិត្ត​ដាក់​គំនិត​មិន​ស្អាត និង​អាក្រក់​នៅលើ​ផ្លូវ​របស់​យើង ។ វា​ចង់​ឲ្យ​អ្វីៗ​ទាំងអស់​នេះ​ចូលមក​ក្នុង​គំនិត ហើយ​ឲ្យ​យើង​ធ្វើ​តាមអ្វីៗ​ទាំងនោះ ។ យើង​អាច​តទល់​នឹង​ការល្បួង​នេះ​ដោយការ​ប្រាប់ សាតាំង​ឲ្យ​ចាកចេញ ( សូមមើល​សារលិខិត​របស់​អែលឌើរ ស្ទីវ៉ែនសុន នៅលើ​ទំព័រ ៤ ) ។ ការការពារ​ដ៏ធំ​បំផុត​របស់​យើង​ប្រឆាំង​នឹង​ការល្បួង​គឺជា​ការអធិស្ឋាន​ជានិច្ច ( សូមមើល អាលម៉ា ១៣:២៨; នីហ្វៃទី ៣ ១៨:១៥ ) ។ យើង​ក៏​អាច​អាន និង​សិក្សា​ព្រះ​គម្ពីរ​ផងដែរ ។ ការអាន និង​ការ​សិក្សា​នាំំ​ឲ្យ​មាន​ព្រះវិញ្ញាណ​នៅក្នុង​ដួងចិត្ត​យើង ធានា​ប្រាប់​យើង​នូវ​អ្វី​ដែរ​ជា​ការពិត និង​ពង្រឹង​យើង​ប្រឆាំង​នឹង​ការល្បួង​នា​ពេល​អនាគត ។

២. ការកុហក និង​ការបោកបញ្ឆោត

ពេលខ្លះ សាតាំង ប្រាប់​យើង​បែបនេះ ៖ « ឯង​មិន​ដែល​ធ្វើ​អ្វី​ត្រូវឡើយ » , « ឯង​មាន​បាប​ច្រើន​ណាស់​មិនអាច​អភ័យទោស​បាន​ឡើយ » , « វា​មិន​អាច​ផ្លាស់ប្តូរ​បានឡើយ » ឬ « ឯង​គ្មាន​តម្លៃ​ទេ ហើយ​គ្មាន​នរណា​ខ្វល់​ពី​ឯង​ឡើយ » ។

អ្វីៗ​ទាំងអស់​នេះ​ជា ការកុហក ។ សូម​កុំជឿ​វា ! នេះ​គឺជា​ការពិត ៖ ព្រះ​ស្រឡាញ់​បងប្អូន ហើយ​ត្រេកអរ​ចំពោះ​បងប្អូន ពីព្រោះ​បងប្អូន​គឺជា​បុត្រ​របស់ទ្រង់ ។ បងប្អូន​ជា​មនុស្ស​អស្ចារ្យ ! បងប្អូន​មាន​សក្តានុពល​ច្រើន ហើយ​កាលណា​បងប្អូន​ធ្វើតាម​ទ្រង់ នោះ​បងប្អូន​នឹង​មាន​អនាគត​ភ្លឺថ្លា ! ទោះបីជា​បងប្អូន​មាន​កំហុសឆ្គង បងប្អូន​នៅតែ​អាច​មាន​ក្តីសង្ឃឹម ហើយ​ដោយ​មាន​ព្រះគ្រីស្ទ​អាច​បង្វែរ​រឿង​គ្រប់យ៉ាងទៅ​ជា​ល្អ​បាន ។

បងប្អូន​អាច​ប្រាកដចិត្ត ថា​សាតាំង​និយាយ​កុហក​ប្រាប់បងប្អូន ។ ដូច្នេះ​បងប្អូន​ក៏​អាច​ទុកចិត្ត​ព្រះវិញ្ញាណ​ឲ្យ​ប្រាប់​បងប្អូន​នូវ​សេចក្តីពិត​ផងដែរ ( សូមមើល យ៉ាកុប ៤:១៣ ) ។ នោះ​គឺជា​មូលហេតុ​មួយ​ដែល​វា​មាន​សារៈសំខាន់​ដើម្បី​ព្យាយាម​ឲ្យ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។

យើង​ក៏​អាច​ស្វែងរក និង​តទល់​នឹង​ការកុហក​របស់ សាតាំង ដោយ​ការ​អាន​ព្រះគម្ពីរ និង​សារលិខិត​របស់​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​ជា​ប្រចាំ​ផងដែរ ។ បងប្អូន​អាច​ស្វែងរក​បទគម្ពីរ សម្តី​ដកស្រង់​ដែល​លើកស្ទូយ​ដើម្បី​រម្លឹក​បងប្អូន​ពី​សេចក្តីពិត​ដែល​ប្រឆាំង​នឹង​ការ​កុហក​របស់​សាតាំង ។ បងប្អូន​អាច​ទន្ទេញ​បទគម្ពីរ ឬ​ដាក់តាំង​បទគម្ពីរនៅ​កន្លែងណា​មួយ​ដែល​បងប្អូន​អាច​មើលឃើញ​ជាញឹកញាប់ ។

៣. អស់សង្ឃឹម

សាតាំង​ចូលចិត្ត​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ។ វា​ចង់​ឲ្យ​យើង​ជឿ​ថា អ្វី​ក៏ដោយ​ដែល​ធ្វើ​ឲ្យ​យើង​បាក់ទឹកចិត្ត​នឹង​ធ្វើ​ឲ្យ​យើង​បាក់​ទឹកចិត្ត​ជា​រៀង​រហូត ។ ប៉ុន្ដែ​នោះ​ពុំមែន​ជា​រឿង​ពិត​ទាល់តែសោះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា សាតាំង​ចង់​ឲ្យ​យើង​ជឿ​លើ​រឿង​នេះ ដោយសារ « [ សាតាំង ] ដឹងថា វា ពុំ​អាច​កែលម្អ​ថា វា ពុំ​អាច​រីកចម្រើន ថា​ពិភព​ទាំងឡាយ​ដ៏​គ្មាន​ទីបញ្ចប់ វា នឹង​ពុំ​អាច​មាន​ពន្លឺ​នា​ថ្ងៃ​ស្អែក​ទេ ។ វា​គឺជា​តួអង្គ​ដ៏​វេទនា​មួយ​ដែល​បាន​ចង​ដោយ​ការដាក់​កំហិត​ដ៏​អស់កល្ប ហើយ​វា​ចង់​ឲ្យ​បងប្អូន​វេទនា​ដូច​វា​ដែរ ។ មែនហើយ ចូរ​កុំចាញ់​ការល្បួង​វា​ឡើយ » ។

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​មាន​ភាព​សប្បាយរីករាយ ។ ប្រសិនបើ​យើង​ងាកទៅ​រក​ទ្រង់​ទាំងទ្វេ នោះ​ទ្រង់​ទាំងទ្វេ​អាច​ជួយ​បងប្អូន​ឲ្យ​តស៊ូ​នឹង​ការសាកល្បង ហើយ​ស្វែងរក​សេចក្តីសុខសាន្ត និង​អំណរ ។

នៅទីបញ្ចប់​យើង​ដឹងថា​នរណា​ជា​អ្នក​ឈ្នះ

ព្រះ​អង្គសង្រ្គោះ​អញ្ជើញ​យើង​ឲ្យ « មើល​ទៅ [ ទ្រង់ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៣៦ ) ។ កាលណា​យើង​ស្តាប់តាម​ការអញ្ជើញ​នេះ នោះ​ព្រះគុណ និង​ព្រះ​ចេស្តា​ដ៏​ធួន​របស់ទ្រង់​នឹង​រឹងមាំ​ជាង​ការល្បួង​ដើម្បី​បញ្ឆោត​យើង​ជានិច្ច ។ យើង​មិន​ចាំបាច់​ចាញ់​ល្បិច​របស់​សាតាំង​ឡើយ ។ យើង​អាច​មាន​ភាពក្លាហាន និង​កម្លាំង​ដើម្បី​យកឈ្នះ​ការល្បួង​របស់​សាតាំង និង​ស៊ូទ្រាំ​ឧបសគ្គ​ក្នុងជីវិត​បាន ។

ព្រះយេស៊ូវ​គ្រីស្ទ

Let Not Your Hearts Be Troubled ( ចូរ​កុំ​ឲ្យ​ដួងចិត្ត​បងប្អូន​ឈឺចាប់ ) ដោយ ហោវើត លីយ៉ន

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន ៨:១២ ) ។ ទ្រង់​មាន​បន្ទូល​ថា « ដោយសារ​ខ្ញុំ​នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​អាច​លើក​ស្ទួយ​យើង​ឡើង និង​ពង្រឹង​យើង​ប្រឆាំង​រាល់​ល្បិច​របស់​សាតាំង​ដែល​ព្យាយាម​ប្រើ​ប្រឆាំង​នឹង​យើង ។ កាលណា​យើង​ចងចាំ​ព្រះ​អង្គ​សង្រ្គោះ និង​ការបង្រៀន​របស់ទ្រង់ នោះ​យើង​អាច​មើលឃើញ​ល្បិច និង​ការបំភាន់​របស់​សាតាំង ហើយនិង​មើលឃើញ « ការណ៍​ដែល​ពួកគេ​ពិត​ជា​មាន » ( យ៉ាកុប ៤:១៣ ) ។