« បម្រើដោយអស់ពីដួងចិត្តរបស់អ្នក និងមានសង្ឈឹមឡើង » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
បម្រើ ដោយអស់ពី ដួងចិត្ត របស់អ្នក និង មានសង្ឈឹមឡើង
នៅពេលមានឱកាសនៃការបម្រើមួយនៅធនាគារស្បៀងអាហារនៃប្រទេសម៉ិកស៊ិក នោះយុវនារីបីនាក់( រួមទាំងខ្ញុំ ) យុវជនមួយរូបមកពីក្រុមយុវវ័យរបស់យើង និងមនុស្ស ១០នាក់ទៀតបានសម្រេចចិត្តទៅចូលរួម ។
ដំបូងឡើយ ខ្ញុំមិនដឹងថាពួកយើងនឹងត្រូវធ្វើអ្វីនោះទេ ។ ប៉ុន្តែភ្លាមៗនោះពួកអ្នកដែលនៅធនាគារស្បៀងអាហារបានពន្យល់ថា យើងនឹងត្រូវបែងចែកអាហារដែលឆាប់ខូច និងអាហារដែលមិនឆាប់ខូចចូលទៅក្នុងថង់ម្ហូប ដើម្បីធ្វើជាកញ្ចប់អាហារសម្រាប់ពួកអ្នកដែលត្រូវការ ។ ក្រុមរបស់យើងបានចែកការងារគ្នា ហើយបន្ទាប់មកយើងបានចាប់ផ្ដើមធ្វើការវេចខ្ចប់ ។ យើងបានធ្វើការយ៉ាងលឿន ជាក្រុមមួយ ហើយខ្ចប់ជាមួយគ្នាបាន៥០០ កញ្ចប់ជាងឯណោះ !
ចេញពីបទពិសោធន៍នេះ ខ្ញុំបានរៀនថា ទោះបីជាយើងមិនមានធនធានជាច្រើនផ្ទាល់ខ្លួនយើងក៏ដោយ ក៏យើងនៅតែអាចជួយដល់អ្នកដទៃដែលមានតិចជាងយើងបានដែរ ។ បន្តិចម្ដងៗ យើងទាំងអស់គ្នាអាចជួយតាមមធ្យបាយផ្សេងៗទៀតបាន ។ ខ្ញុំដឹងថាយើងត្រូវបានប្រទានពរ នៅពេលយើងបម្រើ ។
ខ្ញុំពិតជាចូលចិត្តការបម្រើនៅធនាគារស្បៀងអាហារណាស់ ។ ប្រសិនបើខ្ញុំមានឱកាសធ្វើវាម្ដងទៀត ប្រាកដណាស់ខ្ញុំនឹងធ្វើវា ! វាគឺជាការណ៍ល្អណាស់ដែលអាចបម្រើដល់អ្នកដទៃបាន ។ ប្រសិនបើបងប្អូនមានឱកាសដើម្បីបម្រើ សូមធ្វើវា ! ហើយធ្វើវាឲ្យអស់ពីដួងចិត្តរបស់បងប្អូន និងមានសង្ឈឹមឡើង ។
អ្នកនិពន្ធរស់នៅក្នុងទីក្រុង ម៉ិកស៊ិក ប្រទេសម៉ិកស៊ិក ។