ឆ្នាំ​២០២២
ភ្ជាប់
ខែ កក្កដា ឆ្នាំ ២០២២


« ភ្ជាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២ ។

ភ្ជាប់

អាណា ជូលី អេ

អាយុ ១៧ ឆ្នាំ ទីក្រុង​សៅ ប៉ូឡូ ប្រទេស​ប្រេស៊ីល

យុវនារី

រូបថត​ដោយ លេអូណាដូ ខនស៊ីខាអូ ម៉ុតតា

ខ្ញុំ​រស់នៅ​ក្នុង​តំបន់​ដែល​អ៊ូអរ​បំផុត​នៅក្នុង​ប្រទេស​របស់​ខ្ញុំ ។ ខ្ញុំ​ចូលចិត្ត​រស់នៅ​ទីនេះ ហើយ​រក​កន្លែង​ថ្មីៗ​ជាច្រើន​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​របស់​ខ្ញុំ ប្អូនស្រី​របស់​ខ្ញុំ និង​សត្វឆ្កែ​របស់​ខ្ញុំ ឈ្មោះ​ថា​មេហ្គិន ។ ខ្ញុំ​ចូលចិត្ត​នៅ​ជាមួយ​ពួកគេ​ណាស់ ។ យើង​ចូលចិត្ត​សើច ហើយ​ព្យាយាម​ធ្វើអ្វី​ថ្មីៗ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេងៗ ។ យើង​ចូលចិត្ត​អ្វីមួយ​ដែល​ប្រសើរ​ជាង​អ្វី​ផ្សេងទៀត ប៉ុន្តែ​បទពិសោធន៍​ទាំងនោះ​នៅជាប់​នឹង​យើង​ជានិច្ច ។

ខ្ញុំ​រៀន​ដល់​ឆ្នាំ​ចុង​ក្រោយ​ហើយ ហើយ​ខ្ញុំ​កំពុង​ត្រៀមខ្លួន​សម្រាប់​ប្រឡង​បញ្ចប់ ។ ខ្ញុំ​ភ័យ​ខ្លះ​ដែរ ប៉ុន្តែ​ខ្ញុំ​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​វា​បាន ។

ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ​រៀងរាល់​ថ្ងៃ​អាទិត្យ ។ មាន​មនុស្ស​វ័យ​ក្មេង​ច្រើនណាស់​នៅក្នុង​វួដ​របស់​ខ្ញុំ ដូច្នេះ​រាល់​សកម្មភាព​ទាំងឡាយ​គឺ​សប្បាយ​ណាស់ ។ ពួក​យុវវ័យ​ដែល​នៅ​ជុំវិញ​ខ្ញុំ ជួយ​ខ្ញុំ​ឲ្យ​នៅរឹងមាំ​ក្នុង​ដំណឹងល្អ ។ ខ្ញុំ​អាច​និយាយ​ថា ពួកគេ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ណាស់ ។

ខ្ញុំ​កំពុង​រៀបចំខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ ខ្ញុំ​ចង់​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ ដូច​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើ​ចំពោះ​គ្រួសារ​ខ្ញុំ​ដែរ ។ ខ្ញុំ​ដឹង​ថា វា​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ និង​ខ្ញុំ​ជារៀងរហូត ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ដឹងថា ខ្ញុំ​អាច​មាន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។